ព័ត៌មាន​សំខាន់

សូមដាក់ជូនឯកសារពាក់ព័ន្ធនឹង “My Number”

យោងតាម “ច្បាប់ស្ដីពីការប្រើប្រាស់លេខដើម្បីកំណត់អត្តសញ្ញាណបុគ្គលជាក់លាក់នៅក្នុងនីតិវិធីរដ្ឋបាល (ច្បាប់ស្ដីពី My Number)” និង “ច្បាប់ស្តីពីការប្រគល់របាយការណ៍នៃការផ្ទេរប្រាក់ក្រៅប្រទេសសម្រាប់គោលបំណងនៃការធានាការបង់ពន្ធក្នុងស្រុកឱ្យបានត្រឹមត្រូវ” ចាប់ពីថ្ងៃទី01 ខែមករា ឆ្នាំ2016 នៅពេលផ្ញើប្រាក់ទៅក្រៅប្រទេសតាមធនាគារនៅក្នុងប្រទេសជប៉ុន

អតិថិជនគឺតម្រូវឱ្យបំពេញលេខសម្គាល់បុគ្គលរបស់ពួកគេ (“My Number”) ទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុដែលធ្វើប្រតិបត្តិការនោះ។

សូមមើលសេចក្ដីជូនដំណឹងខាងក្រោមពាក់ព័ន្ធនឹងការដាក់ជូននូវឯកសារពាក់ព័ន្ធនឹងលេខសម្គាល់បុគ្គល (“My Number”)។

 

តើឯកសារពាក់ព័ន្ធនឹងលេខសម្គាល់បុគ្គល (“My Number”) មានអ្វីខ្លះ?

– 通知カード(つうちカード)ថតចម្លងទាំងសងខាង
– ប័ណ្ណលេខសម្គាល់បុគ្គលថតចម្លងទាំងសងខាង
– លិខិតបញ្ជាក់ទីលំនៅ (ត្រូវតែចេញនៅក្នុងរយៈពេល៣ខែចុងក្រោយ ហើយមានភ្ជាប់លេខសម្គាល់បុគ្គល)

សម្រាប់ព័ត៌មានអំពីរបៀបទទួល通知カード(つうちカード) ឬរបៀបដាក់ពាក្យសុំប័ណ្ណលេខសម្គាល់បុគ្គល សូមចូលទៅកាន់គេហទំព័រ the Individual Number Card website, ទូរសព្ទទៅកាន់ផ្នែកបម្រើសេវាអតិថិជន (0120-0178-27) ឬទាក់ទងទៅកាន់សាលាក្រុងដែលអ្នករស់នៅ។

 

 

 

 

របៀបដាក់ឯកសារពាក់ព័ន្ធនឹងលេខសម្គាល់បុគ្គល (“My Number”)

 

1.ការដាក់តាមរយៈកម្មវិធី
អ្នកអាចដាក់ឯកសារតាមរយៈកម្មវិធីដាក់ឯកសារ My Number Submission App ដែលផ្ដល់ឱ្យដោយក្រុមហ៊ុន SBI។ ដើម្បីចាប់ផ្ដើម សូមចុចតំណភ្ជាប់ខាងក្រោម និងទាញយកកម្មវិធី “My Number Submission App”។

 

 

 

2. ការដាក់តាមរយៈប្រៃសណីយ៍

ចាប់តាំងពីខែមករា ឆ្នាំ2016 យើងបានផ្ញើកញ្ចប់ស្វាគមន៍ជូនអតិថិជនដែលបានដាក់ពាក្យសុំថ្មីដែលដឹកជញ្ជូនដោយក្រុមហ៊ុន Sagawa Express ដែលមានស្រោមសំបុត្រពណ៌ខៀវសម្រាប់ការដាក់ឯកសារពាក់ព័ន្ធនឹងលេខសម្គាល់បុគ្គល (“My Number”)។
សូមផ្ញើឯកសារដែលបានព្រីនរបស់លោកអ្នកដោយដាក់ក្នុងស្រោមសំបុត្រនេះ។
ប្រសិនបើអ្នកធ្វើឱ្យបាត់ស្រោមសំបុត្រពណ៌ខៀវនេះ សូមចុចតំណភ្ជាប់ដែលបានផ្ដល់ជូនខាងក្រោម ហើយផ្ញើឯកសារដែលបានព្រីនរបស់អ្នកមកកាន់យើងខ្ញុំ។


>>>ព្រីនស្រោមសំបុត្រដែលបង់ថ្លៃប្រៃសណីយ៍រួចរាល់ទីនេះ

 

*ប្រសិនបើយើងខ្ញុំមិនបានទទួលឯកសារពាក់ព័ន្ធនឹងលេខសម្គាល់បុគ្គល (“My Number”)របស់អ្នកទេ យើងអាចនឹងត្រូវដាក់កំហិតលើប្រតិបត្តិការរបស់អ្នកក្នុងករណីជាក់លាក់ណាមួយ។
*ក្រុមហ៊ុន SBI នឹងមិនប្រើ ឬផ្ដល់លេខសម្គាល់បុគ្គល (“My Numbers”) ទៅកាន់ភាគីទីបីសម្រាប់គោលបំណងណាមួយផ្សេងពីគោលបំណងដែលបានកំណត់ដោយច្បាប់នោះទេ។
*ប្រសិនបើយើងមិនអាចទទួលយកការចុះឈ្មោះរបស់អ្នកបាន រួមទាំងការលុបចោលការចុះឈ្មោះ នោះឯកសារពាក់ព័ន្ធនឹងលេខសម្គាល់បុគ្គល (“My Number”) ណាមួយដែលអ្នកបានផ្ដល់ឱ្យយើងខ្ញុំ នឹងមិនត្រូវប្រគល់ជូនវិញឡើយ។ ប៉ុន្តែ យើងខ្ញុំសូមធានាអះអាងថាឯកសាររបស់អ្នកនឹងត្រូវបំផ្លាញចោលតាមមធ្យោបាយសមស្រប។
*យើងមិនអាចទទួលយកលិខិតបញ្ជាក់ទីលំនៅរបស់អ្នកដែលមានលេខសម្គាល់បុគ្គល (“My Numbers”) របស់សមាជិកទាំងអស់ក្នុងគ្រួសារបានទេ។ ប្រសិនបើយើងខ្ញុំទទួលបានលិខិតបញ្ជាក់ទីលំនៅដែលមានរាយលេខសម្គាល់បុគ្គល (“My Numbers”) របស់សមាជិកទាំងអស់ក្នុងគ្រួសារ យើងសូមអធ្យាស្រ័យក្នុងការបំផ្លាញចោលឯកសារនេះ ហើយសូមស្នើសុំឱ្យអ្នកដាក់ឯកសារម្ដងទៀតដែលបង្ហាញតែលេខសម្គាល់បុគ្គល (“My Number”) របស់អ្នកតែម្នាក់ប៉ុណ្ណោះ។ សូមអ្នកប្រុងប្រយ័ត្ន ហើយអង្កេតមើលចំណុចនេះមុនពេលដាក់ឯកសារ។