ការផ្ញើប្រាក់តាមបញ្ជរ
-
ការផ្ញើប្រាក់តាមអនឡាញ
- ប័ណ្ណផ្ញើប្រាក់
-
សេវាផ្ញើប្រាក់
Furikomi - ការផ្ញើប្រាក់តាមបញ្ជរ
-
ការផ្ញើប្រាក់តាមហាងលក់ទំនិញ
សេវាកម្មនេះ អនុញ្ញាតឲ្យអតិថិជនធ្វើការផ្ញើប្រាក់ពីភ្នាក់ងារក្រុមហ៊ុន SBI Remit ដែលបើកដំណើរការសេវាផ្ញើប្រាក់ ដោយប្រើកាត ATM ជាឈ្មោះរបស់ពួកគេផ្ទាល់។
*ចំនួនទឹកប្រាក់អតិបរមា (1 ដងក្នុងមួយថ្ងៃ) គឺ 500.000 យ៉េន (រួមទាំងកម្រៃសេវា)


ដំណើរការសេវាកម្ម
1 បង្ហាញប័ណ្ណផ្ញើប្រាក់ និងកាត ATM ទៅកាន់ភ្នាក់ងារណាមួយរបស់យើង។
ចូលទៅកាន់ភ្នាក់ងាររបស់ក្រុមហ៊ុន SBI Remit ដែលបើកដំណើរការសេវាផ្ញើប្រាក់និងយកប័ណ្ណផ្ញើប្រាក់ និងកាត ATM របស់អ្នកទៅចុះបញ្ជីក្រោមឈ្មោះរបស់អ្នកផ្ទាល់។ សូមមើលខាងក្រោមសម្រាប់បញ្ជីទីតាំងភ្នាក់ងារនានា។
បញ្ជីភ្នាក់ងារដែលបើកដំណើរការសេវាផ្ញើប្រាក់2 សំណើសុំផ្ញើប្រាក់
ប្រគល់ប័ណ្ណផ្ញើប្រាក់ និងកាត ATM របស់អ្នកទៅកាន់បុគ្គលិកណាម្នាក់ និងប្រាប់ពួកគេអំពីចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ញើ។ នៅពេលដែលដំណើរការផ្ញើប្រាក់ត្រូវបានបញ្ចប់ បុគ្កលិកនឹងប្រគល់បង្កាន់ដៃបង់ប្រាក់ជូនអ្នក – សូមរក្សាទុកបង្កាន់ដៃបង់ប្រាក់នោះ។
3 នឹងមានការផ្ញើអ៊ីម៉ែលមួយបន្ទាប់ពីការផ្ញើប្រាក់បានដំណើរការរួច
ប្រាក់ត្រូវបានផ្ញើទៅជារូបិយប័ណ្ណណាមួយដែលបានបញ្ជាក់ ក្រោយពីមានការកាត់ថ្លៃដាក់ប្រាក់ និងថ្លៃសេវាផ្ញើប្រាក់ពីចំនួនទឹកប្រាក់ដាក់រួច។
នៅពេលដែលនីតិវិធីនេះបានបញ្ចប់សព្វគ្រប់ យើងនឹងផ្ញើអ៊ីម៉ែលទៅអ្នកដោយបញ្ជាក់អំពីថ្លៃសេវា អត្រាប្តូរប្រាក់ ចំនួនទឹកប្រាក់ដែលត្រូវទទួលបាននៅក្នុងស្រុក និងលេខដកប្រាក់។
4 ប្រាក់ទាំងនេះ នឹងត្រូវទទួលបានតាមវិធីសាស្រ្តផ្ញើប្រាក់ដែលបញ្ជាក់ជូន
សម្រាប់ការដកប្រាក់ជាសាច់ប្រាក់ លេខដកប្រាក់នឹងត្រូវចេញជូននៅពេលណាដែលការផ្ញើប្រាក់នោះបានបញ្ចប់។ ប្រាក់អាចដកបាន នៅពេលណាដែលអ្នកទទួលបានលេខ RN។
ប្រាក់ផ្ទេរទៅកាន់គណនីធនាគារ អាចត្រូវការពេល 1-3 ថ្ងៃធ្វើការ សម្រាប់ឲ្យប្រាក់នោះអាចផ្ទេរទៅក្នុងគណនីដែលបានកំណត់នោះ។