FAQ (ប្រសិនបើអ្នកមានបញ្ហាក្នុងការផ្ទេរប្រាក់)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
សូមប្រាប់ខ្ញុំពីវិធីផ្ទេរប្រាក់។
ដើម្បីធ្វើការផ្ទេរប្រាក់ សូមចូលទៅកាន់គេហទំព័រ NEOBANK ពីកម្មវិធីស្មាតហ្វូន «SBI Remit» ហើយបំពេញបែបបទនៅកន្លែង«ផ្ទេរ»ក្នុងម៉ឺនុយ។
※អ្នកមិនអាចធ្វើការផ្ទេរប្រាក់តាមATMទេ។
ការផ្ទេរប្រាក់មាន២វិធីដូចខាងក្រោម៖
(1)ផ្ទេរដោយបំពេញព័ត៌មានគោលដៅផ្ទេរ
(2)ផ្ទេរដោយជ្រើសរើសគោលដៅផ្ទេរដែលបានចុះឈ្មោះ
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីទៅកាន់អេក្រង់គោលដៅ។
①ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» ហើយចុចលើប៊ូតុង«NEOBANK»។


②បន្ទាប់ពីអេក្រង់ប្តូរទៅទំព័រដើមនៃ SBI Remit NEOBANK សូមចុចលើប៊ូតុង«ផ្ទេរ»នៅលើម៉ឺនុយ។


③ប្តូរទៅអេក្រង់ជ្រើសរើសគោលដៅផ្ទេរ។


(1)ករណីផ្ទេរដោយបំពេញព័ត៌មានគោលដៅផ្ទេរ
នៅលើអេក្រង់ជ្រើសរើសគោលដៅផ្ទេរ សូមចុច«ការផ្ទេរថ្មី»។ វានឹងប្តូរទៅអេក្រង់សម្រាប់បំពេញព័ត៌មានផ្ទេរ សូមបំពេញព័ត៌មានចាំបាច់តាមការណែនាំលើអេក្រង់។


(2)ផ្ទេរដោយជ្រើសរើសគោលដៅផ្ទេរដែលបានចុះឈ្មោះ
ពេលរំកិលអេក្រង់ជ្រើសរើសគោលដៅផ្ទេរចុះក្រោម នឹងមានបង្ហាញឈ្មោះគោលដៅផ្ទេរតាមលំដាប់ឈ្មោះដែលបានចុះ។
ពេលចុចលើឈ្មោះនោះ វានឹងប្តូរទៅអេក្រង់ផ្ទេរដែលបានចុះឈ្មោះ សូមបំពេញព័ត៌មានចាំបាច់តាមការណែនាំលើអេក្រង់។

