គោលនយោបាយ​មូលដ្ឋានស្ដីពីក្រុមឧក្រិដ្ឋជន

SBI Remit Co., Ltd.

ក្រុមហ៊ុន​បាន​បង្កើត​​ “​គោលនយោបាយ​មូលដ្ឋាន​ស្ដីពី​ក្រុម​ឧក្រិដ្ឋជន”​ ដែល​មាន​ចែង​ខាង​ក្រោម​ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​និង​សុវ​ត្ថិភាព​សង្គម​។​ ក្រុម​ហ៊ុន​ត្រូវ​ធានា​ថា​ គោលនយោបាយ​ទាំង​នេះ​​ ត្រូវ​បាន​អនុវត្ត​ដោយ​ហ្មត់ចត់បំផុត​។​

  • 1. ក្រុមហ៊ុន​​ត្រូវ​បិទ​រាល់​ទំនាក់​​ទំនង​ជាមួយ​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​អង្គការ​​ឧក្រិដ្ឋកម្ម​ណាមួយ​ រួម​ទាំង​​ប្រតិបត្តិការ​សាច់​ប្រាក់​អាជីវកម្ម​ផង​ដែរ​។​
  • 2. សមាជិក​នៃ​ក្រុមថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន SBI Remit ដូច​ជា​នាយក​ជា​ដើម ត្រូវ​មាន​ការ​ចូល​រួម​តាម​សមស្រប​​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តម្រូវ​ការ​មិន​ត្រឹម​ត្រូវ​ណាមួយ​ដែល​ធ្វើ​ឡើង​ដោយ​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​អង្គការ​​ឧក្រិដ្ឋកម្ម​​ណាមួយ ហើយ​ត្រូវ​​សហការ​ជាមួយ​​ស្ថាប័ន​ទាំងមូល​ដើម្បី​អនុវត្ត​កិច្ចការ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​​​​មន្រ្តី​និង​បុគ្គលិក​​ដែល​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នោះ​។​
  • 3. ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​រៀប​ចំ​​​សម្រាប់​ការ​ទាម​ទារ​មិន​ត្រឹម​ត្រូវណាមួយ​ដែល​អាច​ធ្វើ​ឡើង​ដោយអង្គការ​​​ឧក្រិដ្ឋកម្ម​​ ក្រុមហ៊ុន​មាន​ផែនការ​​ពង្រឹង​ចំណង​កិច្ចសហការ​រឹង​មាំ​ជាមួយ​មន្ត្រី​នគរបាល​ និង​អ្នក​ជំនាញ​ពី​ខាង​ក្រៅ​​ ដូច​ជា​មេធាវី​​ជា​ដើម​ នៅ​ក្នុង​ករណី​មិន​ប្រក្រតី​ណាមួយ​។​
  • 4. ក្រុមហ៊ុន​​ មិន​ត្រូវ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​​ការ​ទាម​ទារ​ពុំ​ត្រឹម​ត្រូវ​ដោយអង្គការ​​​ឧក្រិដ្ឋកម្ម​ និង​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​​តាម​លក្ខណៈ​ផ្លូវ​ច្បាប់​។​
  • 5. ទោះ​ក្នុង​ហេតុផល​ណាក៏​ដោយ​ ក្រុមហ៊ុន​​មិន​ត្រូវ​​​ធ្វើ​ការ​ចរចាលាក់កំបាំង​ជាមួយអង្គការ​​​ឧក្រិដ្ឋកម្ម​សម្រាប់​គោលបំណង​នៃ​ការ​លាក់​បាក់​ស្ថានភាព​នោះ​ទេ​។​
  • 6. ក្រុមហ៊ុន​មិន​ត្រូវ​ផ្តល់​ហិរញ្ញប្បទាន​ដល់​អង្គការ​ឧក្រិដ្ឋកម្ម​ណាមួយ​ជា​ដាច់​ខាត​។​