ការ​ផ្ទេរ​ប្រាក់​ទៅ​គណនីធនាគារ​

ជាមួយ​នឹង​សេវា​កម្ម​នេះ​ អតិថិជន​អាច​ទទួល​បាន​ប្រាក់​ពី​ប្រទេស​ជប៉ុន​ដែល​ផ្ញើ​មក​ពី​ក្រៅ​ប្រទេស​តាម MoneyGram។
ការ​ចុះ​ឈ្មោះ​ជា​សមាជិក និង​គណនី​ធនាគារ​មួយ​ដែល​បាន​ចុះ​ឈ្មោះ​រួច​ ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ទទួល​បាន​សេវា​កម្ម​នេះ​។​

*សេវាកម្ម​នេះ​ មិន​មាន​ផ្តល់​ជូន​នោះ​ទេ​ចំពោះ​អតិថិជន​ជា​បុគ្គល​​ដែល​គ្មាន​គណនី​ធនាគារ​ជប៉ុន​ និង​អតិថិជន​ជា​ក្រុមហ៊ុន​។​

ដំណើរការសេវាកម្ម

 • ចុះ​បញ្ជី​គណនី​ធនាគារ​ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​ដក​ប្រាក់

  ​នៅ​ពេល​ណា​ដែល​ការ​ចុះ​ឈ្មោះ​ជា​សមាជិក​របស់​អ្នក​ត្រូវ​បាន​បញ្ចប់​ ​ត្រូវ​ចុះ​បញ្ជី​គណនី​ធនាគារ​ដែល​ត្រូវ​ប្រើ​សម្រាប់​ដក់​ប្រាក់​ពី​គេហទំព័រ​សមាជិក​។​
  ឡុកអ៊ីនទៅគេហទំព័រ​សមាជិក > ប្រូហ្វាល់សមាជិក > កែប្រូហ្វាល់សមាជិក > ការចុះ​បញ្ជី​គណនី​ដក​ប្រាក់ > ស្វែងរក​ស្ថាប័ន​ហិរញ្ញវត្ថុ > ជ្រើស​រើស​ស្ថាប័ន​ហិរញ្ញវត្ថុ ការិយាល័យ​សាខា​ លេខគណនី និង​ឈ្មោះ​គណនី

  *សូម​ប្រាកដ​ថា​​បាន​ដាក់​កំណត់​បុគ្គល​ដែល​ជា​សមាជិក​ជា​ម្ចាស់​គណនី​។ សូម​កត់​សម្គាល់​ថា​ ការ​ផ្ទេរ​ប្រាក់​របស់​អ្នក​អាច​មិន​អាច​ដំណើរការ​ទៅ​បាន​ទេ​ ប្រសិន​បើ​ផ្តល់​ជូន​ព័ត៌មាន​គណនី​ធនគារ​ពុំ​បាន​ត្រឹម​ត្រូវ​។​

 • ត្រូវ​មាន​ព័ត៌មាន​នៃ​ការ​ផ្ញើ​ប្រាក់​ដែល​ចាំ​បាច់​សម្រាប់​ការ​ទទួល​បាន​ពី​ភាគី​ដែល​ធ្វើ​ការ​ស្នើ​សុំ​ផ្ញើ​ប្រាក់​

  ដើម្បី​ទទួល​បាន​ប្រាក់​ដែល​ផ្ញើ​នោះ ត្រូវ​ការ​ចាំ​បាច់​នូវ​ព័ត៌មាន​ខាង​ក្រោម​នៅ​លើ​ទម្រង់​ស្នើ​សុំ​ផ្ញើ​ប្រាក់​។

  • លេខ​ដក​ប្រាក់
  • ឈ្មោះ​ភាគី​ដែល​ត្រូវ​ស្នើ​សុំ​ផ្ញើ​ប្រាក់​
  • មូលហេតុ​សម្រាប់​ការ​ផ្ញើ​ប្រាក់​

  ដើម្បី​ជៀស​វាង​បញ្ហា​កំហុស​ណា​មួយ​ វា​ជា​ការ​ល្អ​បំផុត​ដែល​ត្រូវ​មាន​ច្បាប់​ថត​ចម្លង​នៃ​បង្កាន់ដៃ​ទទួល​ប្រាក់​ដែល​ដក​ចេញ​ដោយ​អ្នក​ស្នើ​សុំ​ផ្ញើ​ប្រាក់ នៅ​ពេល​ផ្ញើ​ប្រាក់​។​

 • បញ្ចូល​ព័ត៌មាន​ដែល​ត្រូវ​ការ​នៅ​លើ​ទម្រង់​សំណើ​សុំ​ទទួល​ប្រាក់​

  បំពេញ​នីតិវិធី​ទទួល​ប្រាក់​ដោយ​ឡុកអ៊ីន​ទៅ​ក្នុង​គេហទំព័រ​សមាជិក​ និង​ត្រូវ​បំពេញ​ព័ត៌មាន​ស្នើសុំ​ផ្ញើ​ប្រាក់​នៅ​លើ​ទម្រង់​សំណើ​សុំ​ទទួល​ប្រាក់​។​

 • ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គណនី​ដក​ប្រាក់​

  ប្រាក់​ត្រូវ​ផ្ញើ​ទៅ​កាន់​គណនី​ដក​ប្រាក់​សម្រាប់​ប្រតិបត្តិការ​សាច់​ប្រាក់​នីមួយ​ៗ​។​ តម្លៃផ្ទេរ​ប្រាក់​ គឺ​ដូច​គ្នា​នឹ​ង​តម្លៃ​ផ្ញើ​ប្រាក់​ដែរ​។ សូម​កត់​សម្គាល់​ថា​​ការ​ផ្ទេរ​ប្រាក់​ច្រើន​ដង​​នឹង​មាន​គិត​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​មួយ​លើកៗ​ដាច់​ដោយ​ឡែក​ពី​គ្នា​។​
  នីតិវិធី​នៃ​ការ​ទទួល​ប្រាក់​ដែល​បាន​បញ្ចប់​រួច​រាល់​នៅ​ម៉ោង​ 15:00 នាទី ​នៅថ្ងៃ​ធនាគារ​ធ្វើ​ការ​ នឹង​ត្រូវ​បន្ត​ទៅ​ថ្ងៃ​ធ្វើ​ការ​បន្ទាប់​។​