​ផ្ញើប្រាក់ចេញ

ប្រាក់​នៅ​សល់​ក្នុង​គណនី​បម្រុង​ អាច​វេរ​ត្រឡប់​ទៅ​ក្នុង​គណនី​ធនាគារ​របស់​អ្នក​វិញ​បាន​។​

ដំណើរការសេវាកម្ម

 •  ចុះបញ្ជីគណនីធនាគារដែលត្រូវប្រើសម្រាប់ផ្ញើប្រាក់

  នៅពេលណាដែលការចុះជាសមាជិករបស់អ្នកត្រូវបានបញ្ចប់ ត្រចុះបញ្ជីគណនីធនាគារដែលត្រូវប្រើសម្រាប់ផ្ញើប្រាក់ពីគេហទំព័រសមាជិក។
  ឡុកអ៊ីនទៅគេហទំព័រ​សមាជិក> ប្រូហ្វាល់សមាជិក > កែប្រូហ្វាល់សមាជិក > ការចុះ​បញ្ជី​គណនី​ដក​ប្រាក់> ស្វែងរក​ស្ថាប័ន​ហិរញ្ញវត្ថុ​ > ជ្រើស​រើស​ស្ថាប័ន​ហិរញ្ញវត្ថុ ការិយាល័យ​សាខា​ លេខគណនី និង​ឈ្មោះ​គណនី

  *សូម​ប្រាកដ​ថា​​ឈ្មោះគណនីដាច់ខាត​ជាគណនីរបស់​សាមីខ្លួនដែលជាសមាជិក។ សូម​កត់​សម្គាល់​ថា​ ការ​ផ្ទេរ​ប្រាក់​របស់​អ្នក​អាច​មិន​អាច​ដំណើរការ​ទៅ​បាន​ទេ​ ប្រសិន​បើ​ផ្តល់​ជូន​ព័ត៌មាន​គណនី​ធនគារ​ពុំ​បាន​ត្រឹម​ត្រូវ​។​

 • ការ​ចុះ​សំណើ​សុំ​ដក​ប្រាក់​

  ចុះ​សំណើ​សុំ​ដក​ប្រាក់​ពី​គេហទំព័រ​សមាជិក​។​
  ឡុកអ៊ីន​ទៅ​គេហទំព័រ​សមាជិក > យក/ដក​ប្រាក់​ដែល​បាន​ផ្ញើ​ពី​ក្រៅ​ប្រទេស​> សំណើសុំ​ដក​ប្រាក់ > បញ្ចូល​ចំនួន​ទឹកប្រាក់​ត្រូវ​ដក> សំណើសុំ​ដក​ប្រាក់​បាន​បញ្ចប់​

 • ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គណនី​ដក​ប្រាក់​

  យើង​នឹង​ផ្ញើ​ចំនួន​ទឹក​ប្រាក់​នោះ ទៅកាន់​គណនី​ដកប្រាក់​ដោយ​ដក​នឹង​ថ្លៃ​សេវា​ដកប្រាក់​។​
  សូម​កត់​សម្គាល់​ថា​​ការ​ផ្ទេរ​ប្រាក់​ច្រើន​ដង​​នឹង​មាន​គិត​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​មួយ​លើកៗ​ដាច់​ដោយ​ឡែក​ពី​គ្នា​។
  បន្ទាប់ពីបញ្ចប់ដំណើរការដកប្រាក់ត្រឹមម៉ោង ១៥ នៃថ្ងៃដែលធនាគារធ្វើការនោះប្រាក់នឹងផ្ទេរជូននៅថ្ងៃធ្វើការបន្ទាប់។