អំពី SBI Group

អំពី SBI Group

ក្រុមហ៊ុន SBI Group គឺ​ជា​​ក្រុមហ៊ុន​ដើរ​តួនាទីសំខាន់​នៅ​ក្នុង​សេវា​ហិរញ្ញវត្ថុ ការ​គ្រប់គ្រង​ទ្រព្យសកម្ម និង​ជីវបច្ចេកវិទ្យា​។ នៅ​ក្នុង​មុខ​ព្រួញ​​សេវា​ហិរញ្ញវត្ថុ​ យើង​ផ្តល់​ផលិតផល​​ហិរញ្ញវត្ថុ​ រួម​មាន​ផលបត្រ​ ធនាគារ​ និង​ធានារ៉ាប់រង​។ នៅ​ក្នុង​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ យើង​ផ្តល់​សេវា​​ពាក់ព័ន្ធ​នឹង​​ការ​វិនិយោគ​ និង​ការ​គ្រប់គ្រង​ទ្រព្យសកម្ម​សម្រាប់​​ការ​វិនិយោគ​ដែល​ពាក់ព័ន្ធ​នឹង​​ផ្នែក​ព័ត៌មាន​វិទ្យា​ ជីវបច្ចេកទេស​ គម្រោង​បរិស្ថាន/ថាមពល​ និង​ផ្តល់​ហិរញ្ញវត្ថុ​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ ហើយ​ក្នុង​ផ្នែក​ជីវបច្ចេកទេស​ យើង​ប្រកប​អាជីវកម្ម​​នៅ​ក្នុង​ផ្នែក​ឱសថស្ថាន ចំណីអាហារ​សុខភាព​ និង​ផ្នែក​គ្រឿង​សម្អាង​នៅ​ទូទាំង​ពិភពលោក​។​

ទស្សនៈនៃ​ការគ្រប់គ្រង​របស់ក្រុមហ៊ុន SBI Group

តម្លៃ​សីលធម៌​ល្អ​

យើង​ត្រូវ​ធ្វើការវិនិ​ច្ឆ័យ​លើ​សកម្មភាព​​ មិនត្រឹមតែ​អាស្រ័យ​លើ​​ថាតើ​ពួកគេ​គោរព​តាម​ច្បាប់ ឬ​ផ្តល់​ផលប្រយោជន៍​ដល់ក្រុមហ៊ុន​នោះទេ តែ​ថែមទាំង​ត្រូវ​អាស្រ័យលើ​ថា​តើ​ពួកគេ​មាន​សមភាព​នៅក្នុង​សង្គម​ដែរឬអត់​។​​

ក្រុមហ៊ុន​មាន​គំនិត​​ប្រឌិត​ផ្នែក​​ហិរញ្ញវត្ថុ

យើង​នឹង​ធ្វើការកែលម្អ​​វិធីសាស្ត្រ​ដែលមានស្រាប់​ និង​នាំមកនូវនវានុត្ត​ភាព​ផ្នែក​ហិរញ្ញវត្ថុ ឆ្ពោះទៅរក​ភាព​ឈាន​មុខគេ​ក្នុង​​​​វិស័យ​ហិរញ្ញវត្ថុ ដោយការប្រើប្រាស់​​ឱកាស​ដែលទទួលបាន​តាមរយៈ​​កម្លាំង​អ៊ីន​ធឺ​ណិតដ៏មានអនុភាព​ដែល​មាន​តម្លៃ​ថោកសមរម្យ​ និង​ការផ្តល់​​​ជូន​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​គុណតម្លៃ​ខ្ពស់ជាងមុនបន្ថែមទៀតជូន​ដល់អតិថិជន​។​​​

​ស្ថាបនិក​ឧស្សាហកម្មថ្មី​

យើង​នឹង​ខឹតខំប្រឹងប្រែង​ដើម្បីក្លាយ​ខ្លួន​ជា​អ្នកដឹកនាំ​ក្នុងការ​បង្កើត​ និងសម្រេច​បាន​នូវ​ឧស្សាហកម្ម​ស្នួលដ៏​​សំខាន់នៃ​សតវត្សរ៍​ទី21។​​

ស្វ័យរង្វាយតម្លៃ​ជាបន្ត​​

យើង​នឹង​បន្ត​ធ្វើជា​ក្រុមហ៊ុនមួយដែលវិវឌ្ឍ​ខ្លួន​ប្រកបដោយឆន្ទៈ​ ​​តាមរយៈការ​បង្កើត​នូវ​ស្ថាប័នដែលសម្របខ្លួ​នប្រកប​ដោយ​ភាព​បត់បែន​​ទៅតាម​ការ​ប្រែប្រួល​​នានា​​នៅក្នុង​មជ្ឈដ្ឋានប្រតិបត្តិការ​ និង​រួម​បញ្ចូល​ “​ទេពកោសល្យ” និង​ “ស្វ័យ​​បម្លាស់​ប្តូរ​” ផ្នែកសាជីវកម្ម​សម្រាប់​ជា​ផ្នែកមួយ​នៃ DNA ស្ថាប័ន​របស់​ពួកយើង​។​​​

បំពេញ​ទំនួសខុសត្រូវ​សង្គម​​

យើង​នឹង​ធានា​ថា​ក្រុមហ៊ុននីមួយៗ​នៅក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន SBI Group នឹង​ទទួលស្គាល់​​​នូវ​ទំទួលខុសត្រូវ​សង្គម​របស់​ខ្លួន​ថា​ជា​សមាជិក​មួយ​របស់​សង្គម​ ដោយ​បំពេញ​នូវ​តម្រូវការ​ម្ចាស់​ភាគហ៊ុន​របស់ខ្លួនផង​ និង​រួមចំណែកទៅក្នុង​ការកែលម្អ​សង្គម​ផង។​