គុណសម្បត្តិទាំង ៥ របស់ SBI Remit
- គុណសម្បត្តិទី១
ថ្លៃសេវាផ្ទេរប្រាក់
អន្តរជាតិចាប់ពី
460 JPY~ជាថ្លៃសេវាដែលទាបជាងគេបំផុតនៅក្នុងឧស្សាហកម្មនេះ
- គុណសម្បត្តិទី២
មានភាពងាយស្រួល
មានវិធីផ្ញើប្រាក់ជាច្រើនដែលអាចស្វែងរកបានគ្រប់ពេល។
- គុណសម្បត្តិទី៣
មានបណ្តាញនៅបរទេស
ជាច្រើនប្រាក់អាចផ្ញើបានទៅកាន់ប្រទេសនិងតំបន់ច្រើនជាង 200 កន្លែង
- គុណសម្បត្តិទី៤
រូបិយប័ណ្ណ និងវិធីផ្ញើប្រាក់ជាច្រើនប្រភេទ
អាចបំពេញតាមតម្រូវការ នៃការផ្ញើប្រាក់របស់អ្នក
- គុណសម្បត្តិទី៥
សេវាបំរើអតិថិជនច្រើន
ភាសាប្រកបដោយទំនុកចិត្ត ផ្តល់ជូន១១ភាសា
គុណសម្បត្តិទាំង៥
1 ថ្លៃសេវាផ្ញើប្រាក់ឆ្លងប្រទេសចាប់ពី 460 JPY~ បើកបិទ
ការប្រើប្រាស់អ៊ីនធឺណិតសម្រាប់ជាបណ្តាញសេវាកម្មគោល អនុញ្ញាតឲ្យយើងធ្វើស្វ័យប្រវត្តិកម្ម
និងសន្សំសំចៃកិច្ចដំណើរការរបស់យើងសម្រាប់ប្រសិទ្ធភាពជាអតិបរមា។
នេះមានន័យថា យើងអាចផ្តល់ជូនថ្លៃសេវាទាបជាងគេបំផុតក្នុងឧស្សាហកម្មនេះ
សម្រាប់ការផ្ញើប្រាក់ឆ្លងប្រទេស។
ឧទាហរណ៍៖ វៀតណាម
ចំនួនទឹកប្រាក់ | ថ្លៃសេវា (គិតទាំងពន្ធ) |
---|---|
1 យ៉េន – 50,000 យ៉េន | 460 យ៉េន |
50,001 យ៉េន – 100,000 យ៉េន | 760 យ៉េន |
100,001 យ៉េន – 300,000 យ៉េន | 980 យ៉េន |
300,001 យ៉េន – ចំនួនទឹកប្រាក់អតិបរមា* | 1,760 យ៉េន |
ឧទាហរណ៍៖ ហ្វីលីពីន
ចំនួនទឹកប្រាក់ | ថ្លៃសេវា (គិតទាំងពន្ធ) |
---|---|
1 យ៉េន -10,000 យ៉េន | 480 យ៉េន |
10,001 យ៉េន – 20,000 យ៉េន | 720 យ៉េន |
20,001 យ៉េន – 30,000 យ៉េន | 800 យ៉េន |
30,001 យ៉េន – 50,000 យ៉េន | 1,000 យ៉េន |
50,001 យ៉េន – 200,000 យ៉េន | 1,400 យ៉េន |
200,001 យ៉េន – ចំនួនទឹកប្រាក់អតិបរមា* | 1,500 យ៉េន |
- ចំនួនទឹកប្រាក់អតិបរមាសម្រាប់ការផ្ញើប្រាក់មួយលើក គឺស្មើនឹង 10,000 ដុល្លារអាមេរិក។ សូមចងចាំថា ចំនួនទឹកប្រាក់នេះ មិនអាចលើសពី 1,000,000 យ៉េននោះទេ។
- សូមមើល ‘ផ្នែកថ្លៃសេវា’ សម្រាប់អត្រាថ្លៃផ្ញើប្រាក់ទៅក្រៅប្រទេសទៅកាន់បណ្តាប្រទេសនានាក្រៅពីប្រទេសដែលបានលើកឡើងខាងលើ។
- ថ្លៃសេវាផ្ទេរប្រាក់និងថ្លៃសេវាដាក់ប្រាក់ដទៃផ្សេងទៀត អាចទូទាត់បានអាស្រ័យទៅលើវិធីសាស្រ្តនៃការផ្ញើប្រាក់។
- ពុំមានគិតថ្លៃសេវាបន្ថែមដែលត្រូវបង់នៅពេលដកប្រាក់នោះទេ។ ប៉ុន្តែអាចនឹងមានគិតពន្ធក្នុងស្រុកឬថ្លៃចំណាយប្រហាក់ប្រហែលនេះអាស្រ័យទៅលើប្រទេសទទួលនោះ។
- យោងតាមវិធានទូទៅ អត្រាប្តូរប្រាក់ត្រូវបានកំណត់នៅពេលកិច្ចសន្យាផ្ញើប្រាក់ត្រូវបានបង្កើតឡើង ផ្អែកទៅតាមអាត្រាប្តូរប្រាក់ដែលបានកំណត់ដោយក្រុមហ៊ុន MoneyGram។ នេះគឺជាអត្រាដែលបានប្រើដើម្បីបម្លែងប្រាក់ផ្ញើនោះឲ្យទៅជារូបិយប័ណ្ណដែលត្រូវទទួលបាន។
2 មានភាពងាយស្រួល បើកបិទ
សំណើសុំផ្ញើប្រាក់អាចធ្វើឡើងយ៉ាងងាយស្រួលតាមរយៈបណ្តាញអ៊ីនធឺណិត នៅតាមម៉ាស៊ីន ATM
ឬតាមរយៈភ្នាក់ងារនៅតាមហាងលក់ទំនិញ។
ប្រាក់អាចទទួលបានក្នុងរយៈពេលអប្បបរមា 10 នាទី តាមរយៈសេវាដកប្រាក់របស់ក្រុមហ៊ុនយើង
ដែលមិនចាំបាច់មានគណនីធនាគារឡើយ។
កិច្ចដំណើរការផ្ញើប្រាក់ទៅក្រៅប្រទេស – ការប្រើប្រាស់អ៊ីនធឺណិត (ការដកប្រាក់)
-
ជំហានទី 1
ការដាក់ប្រាក់ក្នុងធនាគារ
ការដាក់ប្រាក់ទៅក្នុងគណនីបម្រុងរបស់អ្នកដោយប្រើប្រព័ន្ធធនាគារតាមបណ្តាញអ៊ិនធឺណិត ។ល។
-
ជំហានទី 2
សំណើសុំផ្ញើប្រាក់
ដាក់សំណើសុំផ្ញើប្រាក់ (រួមទាំងប្រទេសទទួលប្រាក់ និងឈ្មោះ។ល។) បានមកពីគេហទំព័ររបស់សមាជិក។
-
ជំហានទី 3
ផ្តល់លេខ RN (លេខដកប្រាក់)
នៅពេលណាសំណើសុំត្រូវបានត្រួតពិនិត្យរួច ពេលនោះយើងខ្ញុំនឹងផ្ញើអ៊ីម៉ែលជូនទៅអ្នកជាមួយនឹងលេខដកប្រាក់ (RN)
-
ជំហានទី 4
ការដកប្រាក់ក្នុងស្រុក
អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន និងលេខដកប្រាក់ ត្រូវការចាំបាច់សម្រាប់ការដកប្រាក់នៅតាមការិយាល័យ MoneyGram ក្នុងស្រុក។
3 មានបណ្តាញនៅបរទេសជាច្រើន បើកបិទ
ក្រុមហ៊ុន SBI មានការពឹងផ្អែកលើធនាគារ និងក្រុមហ៊ុនផ្ទេរប្រាក់ផ្សេងៗជាច្រើន រួមទាំងបណ្តាញផ្ញើប្រាក់ដែលមាននៅតាមបណ្តាប្រទេស និងតំបន់ ច្រើនជាង 200 កន្លែងនៅទូទាំងពិភពលោកផងដែរ។
4 រូបិយប័ណ្ណ និងវិធីផ្ញើប្រាក់ជាច្រើនប្រភេទ បើកបិទ
មានវិធីសាស្ត្រទទួលប្រាក់ចំនួន 2 ប្រភេទ៖ ការដកប្រាក់ និងការផ្ទេរប្រាក់តាមធនាគារ។
ការដកប្រាក់ អនុញ្ញាតឲ្យអ្នកទទួលប្រាក់
ប្រមូលប្រាក់ដែលផ្ទេរមកនោះជាសាច់ប្រាក់នៅតាមការិយាល័យភ្នាក់ងាររបស់ក្រុមហ៊ុន MoneyGram។
វិធីសាស្ត្រទទួលបា្រក់ និងរូបិយប័ណ្ណ
ឧទាហរណ៍៖
ឈ្មោះប្រទេសដែលត្រូវទទួលប្រាក់ | ការដកប្រាក់ | ការផ្ទេរប្រាក់តាមធនាគារ |
---|---|---|
![]() |
ប្រាក់ដុល្លារអាមេរិក(USD) ប្រាក់រៀលខ្មែរ(KHR) | ប្រាក់ដុល្លារអាមេរិក(USD) |
![]() |
ប៉េសូ (PHP) ដុល្លារអាមេរិក (USD) |
ប៉េសូ (PHP) |
5 សេវាបម្រើអតិថិជនច្រើនភាសាប្រកបដោយទំនុកចិត្ត បើកបិទ
ក្រុមហ៊ុន SBI Remit មានបុគ្គលិកបម្រើការងារជាច្រើននាក់ដែលជាអ្នកនិយាយភាសាកំណើត (ភាគច្រើនមកពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី) និងអាចផ្តល់ជំនួយជាភាសាជប៉ុន និងភាសាដទៃផ្សេងទៀត។
ជំនួយសម្រាប់ភាសាផ្សេងក្រៅពីភាសាជប៉ុន
បន្ទាប់ពីការជ្រើសរើសភាសារួច សូមជ្រើសរើសលេខដែលបានផ្តល់ជូននៅក្នុងមីនុយសំឡេង។
អ្នកអាចធ្វើការជ្រើសរើសអំឡុងពេលនៃការផ្តល់សារជាសំឡេង ប្រសិនបើអ្នកមានបំណងរំលងសារនោះ។
- 1. ចុះឈ្មោះជាសមាជិក
- 2. ប្តូរទៅកាន់ព័ត៌មានសមាជិកភាព
- 3. ថ្លៃសេវាផ្ញើប្រាក់
- 4. អត្រាប្តូរប្រាក់
- 5. លេខដកប្រាក់
- 6. ត្រូវភ្ជាប់បន្តទៅកាន់ប្រតិបត្តិករ
-
ភាសាតាហ្គាឡុក (ហ្វីលីពីន)
ទូរសព្ទ៖ 03-5652-6759
(ភាសាតាហ្គាឡុក៖ ជម្រើសទី 1)SBI Remit – ការផ្ទេរប្រាក់អន្តរជាតិ (ភាសាតាហ្គាឡុក)
ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ) 08:00-22:00
(ថ្ងៃចុងសប្តាហ៍ & ថ្ងៃឈប់សម្រាកបុណ្យជាតិ) 12:00-21:00 -
ភាសាចិន
ទូរសព្ទ៖ 03-5652-6759
(ភាសាចិន ជម្រើសទី 2)SBI Remit (ភាសាចិន)
ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ) 09:00-18:00
(ថ្ងៃចុងសប្តាហ៍ & ថ្ងៃឈប់សម្រាកបុណ្យជាតិ)10:00-18:00 -
ភាសាអង់គ្លេស
ទូរសព្ទ៖ 03-5652-6759
(ភាសាអង់គ្លេស៖ ជម្រើសទី 3)SBI Remit (ភាសាអង់គ្លេស)
ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ) 08:00-22:00
(ថ្ងៃចុងសប្តាហ៍ & ថ្ងៃឈប់សម្រាកបុណ្យជាតិ) 12:00-21:00 -
ភាសាវៀតណាម
ទូរសព្ទ៖ 03-5652-6759
(ភាសាវៀតណាម៖ ជម្រើសទី 5)ក្រុមហ៊ុន SBI Remit - វៀតណាម
ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ) 10:00-22:00
(ថ្ងៃចុងសប្តាហ៍ & ថ្ងៃឈប់សម្រាកបុណ្យជាតិ) 12:00-21:00 -
ភាសាថៃ
សូមផ្ញើសំណួរនានាទៅកាន់សេវាបណ្តាញសង្គមនៅផ្នែកខាងក្រោម។
ក្រុមហ៊ុន SBI Remit – ថៃ
ម៉ោងធ្វើការ11:00-21:00
-
ភាសាឥណ្ឌូនេស៊ី
សូមផ្ញើសំណួរនានាទៅកាន់សេវាបណ្តាញសង្គមនៅផ្នែកខាងក្រោម។
ក្រុមហ៊ុនSBI Remit ឥណ្ឌូនេស៊ី
ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ) 10:00-22:00
(ថ្ងៃចុងសប្តាហ៍ & ថ្ងៃឈប់សម្រាកបុណ្យជាតិ) 12:00-21:00 -
ភាសាភូមា
សូមផ្ញើសំណួរនានាទៅកាន់សេវាបណ្តាញសង្គមនៅផ្នែកខាងក្រោម។
ក្រុមហ៊ុន SBI Remit – មីយ៉ាន់ម៉ា
ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ) 10:30-23:30
(ថ្ងៃចុងសប្តាហ៍ & ថ្ងៃឈប់សម្រាកបុណ្យជាតិ)10:30-20:30 -
ភាសាខ្មែរ
សូមផ្ញើសំណួរនានាទៅកាន់សេវាបណ្តាញសង្គមនៅផ្នែកខាងក្រោម។
ក្រុមហ៊ុន SBI Remit – កម្ពុជា
ម៉ោងធ្វើការ 13:00-22:00
-
ភាសាអេស្ប៉ាញ &
ភាសាព័រទុយហ្គាល់សូមផ្ញើសំណួរនានាទៅកាន់សេវាបណ្តាញសង្គមនៅផ្នែកខាងក្រោម។
ក្រុមហ៊ុន SBI Remit – ប៉េរូ និងប្រ៉េស៊ីល
ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ) 09:00-18:00
-
ភាសានេប៉ាល់
ទូរសព្ទ៖ 03-5652-6759
(ភាសានេប៉ាល់: ជម្រើសទី 7)ក្រុមហ៊ុន SBI Remit – នេប៉ាល់
ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ) 09:00-21:00