ប្រទេសដែលមិនអនុញ្ញាតអោយផ្ញើប្រាក់និង ប្រទេសដែលត្រូវបានកំណត់ចំនួនទឹកប្រាក់ផ្ញើ
ដោយសារមានការកើនឡើងយ៉ាងឆាប់រហ័សនូវការផ្ទេរប្រាក់មិនស្របច្បាប់ទៅកាន់ប្រទេសមួយចំនួន យើងសូមស្នើសុំឲ្យសមាជិកទាក់ទងទៅកាន់មជ្ឈមណ្ឌលគាំទ្រអតិថិជនរបស់ SBI Remit ប្រសិនបើពួកគេចង់ស្នើសុំផ្ញើប្រាក់ទៅកាន់បណ្តាប្រទេសដែលមានរៀបរាប់ខាងក្រោម ដោយសារយើងនឹងត្រូវធ្វើការស៊ើបអង្កេតជាបឋមទៅលើប្រាក់ដែលត្រូវផ្ញើទៅកាន់ប្រទេសទាំងនោះ។
បណ្តាប្រទេសដែលមិនអនុញ្ញាតឲ្យមានការផ្ញើប្រាក់
- ・ កូរ៉េខាងជើង
- ・ អ៊ីរ៉ង់
យោងទៅតាមច្បាប់ស្តីពីការប្តូរប្រាក់ និងពាណិជ្ជកម្មអន្តរជាតិ (Foreign Exchange and Foreign Trade Act) យើងពុំអាចផ្ញើប្រាក់ទៅកាន់ប្រទេសទាំងពីរខាងលើនេះបានឡើយ។
ប្រទេសដែលមានការកំណត់ចំនួនទឹកប្រាក់
- ・ សហព័ន្ធរុស្ស៊ី
- ・ បេឡារុស្
- ・ ម៉ុលដាវី
- ・ ឡាតវី
- ・ អ៊ុយក្រែន
- ・ ហ្គាណា
- ・ តួកគី
- ・ នីហ្សេរីយ៉ា
- ・ ប៉ូឡូញ
- ・ ក្រិក
- ・ ហ្សកហ្ស៊ី
- ・ តាហ្ស៊ីគីស្ថាន
នៅពេលផ្ញើប្រាក់ទៅកាន់ប្រទេសណាមួយក្នុងចំណោមប្រទេសទាំងនេះ BI Remit នឹងបញ្ជាក់សាជាថ្មីលើគោលបំណងនៃការផ្ញើប្រាក់ បើទោះបីជាអ្នកបានចុះដាក់ថាជាទីកន្លែងដែលត្រូវផ្ញើប្រាក់ក៏ដោយ។
ការធ្វើបែបនេះ គឺដើម្បីធានាថា សមាជិករបស់យើង ពុំមានចេតនាជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មណាមួយឡើយ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការយោគយល់អធ្យាស្រ័យនិងកិច្ចសហការរបស់លោកអ្នក។