ការ​ផ្ញើ​ប្រាក់​តាម​អនឡាញ​

ជា​វិធី​ផ្ញើ​ប្រាក់​ដែល​មាន​ភាព​ងាយ​ស្រួល​ជាង​គេ​មួយ​។ អតិថិជន​ដាក់​ប្រាក់​ទៅ​ក្នុង​គណនី​បម្រុង -ដោយ គ្រាន់​តែ​បញ្ជាក់​ពី​អ្នក​ទទួល​ប្រាក់ និង​ចំនួន​ទឹកប្រាក់​ត្រូវ​ផ្ញើ​មួយ​លើកៗ នៅ​ក្នុង​គេហទំព័រ​សមាជិក​។​


ដំណើរការសេវាកម្ម

1 របៀប​ដាក់​ប្រាក់​ទៅ​ក្នុង​គណនី​បម្រុង

នៅ​ពេល​ណា​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​ នោះ​គេ​នឹង​ស្នើសុំ​ឲ្យ​អ្នក​ផ្ទេរ​ប្រាក់​សម្រាប់​ការ​ផ្ញើ​ប្រាក់​ពី​គណនី​មួយ​ដោយ​ប្រើ​ឈ្មោះ​របស់​អ្នក​ទៅ​កាន់​គណនី​បម្រុង​ដែល​បាន​កំណត់​ដោយ​ក្រុមហ៊ុន SBI Remit។
សូម​ប្រាកដ​ថា​ ប្រាក់​ដែល​បាន​ដាក់​នោះ ​ត្រូវ​បង្ហាញ​នៅ​ក្នុង​គណនី​បម្រុង​។​ ប្រសិន​បើ​ការ​ដាក់​ប្រាក់​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ធ្វើ​ការ​របស់​ធនាគារ​ ប្រាក់​នោះ​នឹង​បង្ហាញ​ឡើង​ក្នុង​អំឡុង​ពេល​ប្រហែល​ 30 នាទី​។​ ប្រសិន​បើ​ការ​ដាក់​ប្រាក់​ធ្វើ​ឡើង​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ​ធនាគារ​ ដូច​នេះ​ ប្រាក់​នោះ​នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ធ្វើ​ការ​បន្ទាប់​។​

អំពីមធ្យោបាយដាក់ប្រាក់ផ្សេងទៀត

អាចប្រើប្រាស់កាតដាក់ប្រាក់(Deposit card)នៅATMធនាគារLawson និង ATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន
ទូទាំងប្រទេស។

※កាតដាក់ប្រាក់(Deposit card)បោះជូនដោយឥតគិតថ្លៃ។

របៀបធ្វើប្រតិបត្តិការដាក់ប្រាក់នៅទូរATM សូមចុចបញ្ជាក់ប៊ូតុង「+開く」។

 

ស្តីអំពីរបៀបប្រើប្រាស់ATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន បើក បិទ

 

ស្តីអំពីរបៀបប្រើប្រាស់ATMធនាគារLawson បើក បិទ

អ្នកអាចស្វែងរកATMដែលនៅជិតអ្នកបំផុតតាមរយៈវេបសាយធនាគារLawson

 

 

2 សំណើសុំ​ផ្ញើ​ប្រាក់​ដោយ​ប្រើ​គេហទំព័រ​សមាជិក​របស់​ក្រុមហ៊ុន SBI Remit​

បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​ជា​សមាជិក​ អតិថិជន​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ​របស់​ពួកគេ​ទៅកាន់​គណនី​បម្រុង​។​
សូម​ប្រាកដ​ថា​ ចំនួន​ទឹក​ប្រាក់​ដែល​បាន​ដាក់​នោះ ​ត្រូវ​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​នៅ​ក្នុង​គណនី​បម្រុង​។​
នៅ​ពេល​ស្នើ​សុំ​ផ្ញើ​ប្រាក់​ពី​គេហទំព័រ​សមាជិក​ ត្រូវ​ជ្រើសរើស​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​ចង់ផ្ញើ​ពី​សមតុល្យ​នៃ​គណនី​បម្រុង​របស់​អ្នក​។​ (សេវា​នេះ​ មាន​ផ្តល់​ជូន​ 24 ម៉ោង​ក្នុងមួយ​ថ្ងៃ​ 365 ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​។)​

3 ប្រាក់​ទាំង​នេះ​ នឹង​ត្រូវ​ទទួល​បាន​តាម​វិធីសាស្រ្ត​ផ្ញើ​ប្រាក់​ដែល​បញ្ជាក់​ជូន​។

ប្រសិន​បើ​ប្រាក់​ត្រូវ​ផ្ញើ​នោះ​ត្រូវ​ដក​ជា​សាច់​ប្រាក់​ លេខ​ដកប្រាក់ (RN) នឹង​ត្រូវ​ចេញ​ជូន​នៅ​ពេល​ការ​ផ្ញើ​ប្រាក់​នោះ​បាន​បញ្ចប់​។​ នៅ​ត្រង់​ចំណុច​នេះ​ ប្រាក់​នឹង​អាច​ដក​បាន​។​
ប្រសិន​បើ​ប្រាក់​ត្រូវ​ផ្ញើ​ទៅ​កាន់​គណនី​ធនាគារ​ណាមួយ ប្រាក់​នោះ​អាច​ត្រូវការ​ពេល​ប្រហែល​ ០-២ ម៉ោង​ដើម្បី​អាច​ដក​ប្រាក់​នោះ​បាន​។​