អំពីអនុលោមបញ្ញត្តិ

ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​​ដែល​បាន​ចុះ​បញ្ជី​ជា​មួយ​ FSA ក្រុមហ៊ុន SBI Remit បាន​ប្រតិបត្តិការ​ការ​ផ្ញើ​ប្រាក់​ជា​អន្តរជាតិ​ដោយ​ត្រឹមត្រូវ​ និង​ស្រប​ទៅ​តាម​ច្បាប់​​និង​បទបញ្ញត្តិ​ដែល​ពាក់ព័ន្ធ​ ដូច​ជា ​ច្បាប់​ស្តីពី​សេវា​ទូទាត់​ប្រាក់ (Payment Services Act) ច្បាប់​ស្តីពីរូបិយប័ណ្ណ (Foreign Exchange Act) និង​ច្បាប់ស្តីពី​​ការ​បង្ការ​ការ​ផ្ទេរ​ប្រាក់​នៃ​ផល​ពី​ឧក្រិដ្ឋកម្ម​ (Act on Prevention of Transfer of Criminal Proceeds)។
យើង​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​បង្ការ​ការ​លាង​ប្រាក់​ ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ការ​ប្រើប្រាស់​​ខុស​ច្បាប់​ដែល​ទទួល​បាន​ពី​មធ្យោបាយ​​ឆបោក​ជា​ដើម​។​ យើង​ក៏​ចេញ​សេចក្តី​ព្រមាន​នានា​ដើម្បី​​ជួយ​បង្ការ​អតិថិជន​របស់​យើង​ពី​ការ​ក្លាយ​ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​​អំពើ​ឆបោក​ផង​ដែរ​។​

ការ​បញ្ជាក់អត្តសញ្ញាណ​របស់​អ្នក​

ក្នុង​អំឡុង​ពេល​នៃ​ការ​ចុះ​ឈ្មោះ​ជា​សមាជិក ក្រុមហ៊ុន​យើង​បាន​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពី​អតិថិជន​របស់យើង ស្នើសុំ​ឲ្យ​បញ្ជាក់​ពី​មុខរបរ និង​បញ្ជាក់​ពី​គោលបំណង​នៃ​ប្រតិបត្តិការ​សាច់​ប្រាក់​នោះ​។

ព័ត៌មាន​អ្នក​ទទួល​ប្រាក់​

យើង​ស្នើឲ្យ​អតិថិជន​​ផ្តល់​ព័ត៌មាន​លម្អិត​​អំពី​អ្នក​ទទួល​ប្រាក់​ ដូច​ជា​ អាសយដ្ឋាន​ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ជា​ដើម​។​

ការ​បញ្ជាក់​អំពី​ប្រតិបត្តិការ​សាច់ប្រាក់​ពាណិជ្ជកម្ម​

អតិថិជន​ត្រូវ​បាន​ស្នើ​ឲ្យ​ប្រកាស​ពី​ឈ្មោះ​ផលិតផល ប្រភព​ដើម​ផលិតផល​ និង​ប្រទេស​ផលិត​ ដើម្បី​បញ្ចប់​ឮប្រតិបត្តិការ​សាច់​ប្រាក់​ពាណិជ្ជកម្ម​ដែល​ប្រើ​សម្រាប់​ការ​ទូទាត់​ប្រាក់​ពាណិជ្ជកម្ម​។​​
ប្រសិន​បើ​ប្រទេស​ផលិត​ជា​​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង​ ឬ​រុស្ស៊ី​ ដូច​នេះ​ “​ឈ្មោះ​តំបន់​​​​ផលិត​”​ ក៏​ត្រូវ​ធ្វើ​ការ​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ​។​

ប្រទេស​ដែល​មាន​ការ​កំណត់​ចំនួន​ទឹក​ប្រាក់​​

យើង​បាន​កំណត់​ចំនួន​ទឹក​ប្រាក់​លើ​ការ​ផ្ញើ​ប្រាក់​ទៅ​កាន់​អ្នក​ទទួល​ប្រាក់​នៅ​ក្នុង​បណ្តាប្រទេស​ដែល​បាន​ចាត់​ទុក​ថា​មាន​ការ​ប៉ះពាល់​ខ្លាំង​ពី​សកម្មភាព​ខុស​ច្បាប់ ឬ​សកម្មភាព​ឆបោក​ ដូច​ជា​ការ​លាង​ប្រាក់​ជា​ដើម​។​ នៅ​ក្នុងករណី​នេះ​ ព័ត៌មាន​លម្អិត​នៃ​សំណើសុំធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ នឹង​ត្រូវ​ការ​ឲ្យ​មាន​ការ​បញ្ជាក់​នៅ​មុន​ពេល​ការផ្ញើ​ប្រាក់​​​អាច​ប្រព្រឹត្តិទៅ​បាន​។​

ការ​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​​នៃ​ប្រតិបត្តិការ​សាច់ប្រាក់​

អាស្រ័យ​លើ​ប្រភេទ​នៃ​​សេវា​កម្ម​ដែល​អតិថិជន​របស់​យើង​កំពុង​ប្រើ​ យើង​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យព័ត៌មាន​លម្អិត​​នៃ​ប្រតិបត្តិការ​សាច់ប្រាក់​ ដូច​ជា​ គោលបំណង​នៃ​ការ​ផ្ញើ​ប្រាក់​ និង​ទំនាក់​ទំនង​ជាមួយ​អ្នក​ទទួល​ប្រាក់​។​
ក្នុងករណី​ខ្លះ​ យើង​អាច​ស្នើសុំ​ព័ត៌មាន​បន្ថែម​​ដើម្បី​ធ្វើ​​​ការ​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នៃ​ប្រតិបត្តិការ​សាច់ប្រាក់​។​