សារពីនាយកប្រតិបត្តិ
ក្រុមហ៊ុន SBI Remit បានចុះឈ្មោះជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ អនុលោមតាមច្បាប់ស្តីពីសេវាទូទាត់ប្រាក់ (Payment Services Act) ដែលបានអនុម័តនៅខែមេសា ឆ្នាំ2010 ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយបទបញ្ញត្តិផ្នែកហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន។ នៅក្នុងខែធ្នូឆ្នាំនេះ យើងបានចាប់ផ្តើមសេវាកម្មសម្រាប់អតិថិជនដែលធ្វើការផ្ញើប្រាក់ទៅក្រៅប្រទេស និងទទួលប្រាក់ពីក្រៅប្រទេស ដោយមានចំនួនកំណត់តាមច្បាប់នូវទឹកប្រាក់ចំនួន 1,000,000 យ៉េន ក្នុងប្រតិបត្តិការសាច់ប្រាក់មួយលើក។
ជាពិសេសក្នុងក្រុមហ៊ុន SBIGroup ដែលបណ្តាអតិថិជនរបស់ខ្លួនភាគច្រើនជាជនជាតិជប៉ុន ក្រុមហ៊ុន SBI Remit មានបេសកកម្មរួមច្បាស់លាស់មួយដើម្បីបង្កើននូវភាពងាយស្រួលដល់ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនឲ្យរស់នៅបានដោយងាយស្រួល។ ក្រុមហ៊ុន SBI Group បានរំពឹងថានឹងមានការធ្លាក់ចុះកម្លាំងពលកម្មដែលបណ្តាលមកពីចំនួនប្រជាជនចាស់ជរារបស់ជប៉ុន ដែលនេះបង្ហាញយ៉ាងច្បាស់នៅក្នុងពេលបច្ចុប្បន្ន។ ហើយជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តដល់បុគ្គលិកកម្មករបរទេសដែលមានលក្ខណៈសម្បត្តិខ្ពស់សម្រាប់ធ្វើការនៅប្រទេសរបស់យើង យើងបានរៀបចំផលិតផលសេវាកម្មដែលមានសុវត្ថិភាព មានតម្លៃថោក និងរហ័សទាន់ចិត្តដើម្បីជំរុញឲ្យបុគ្គលិកកម្មករទាំងនោះផ្ញើប្រាក់ត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេនៅស្រុកកំណើតវិញបានដោយងាយស្រួល។
យើងមិនត្រឹមតែបានណែនាំនូវថ្លៃសេវាដែលបានកាត់បន្ថយច្រើន ធៀបទៅនឹងថ្លៃសេវាទាំងឡាយដែលធនាគារបានគិតប្រាក់ពីមុនមក ប៉ុន្តែបានកាត់បន្ថយពេលវេលាយ៉ាងច្រើនសម្រាប់ទឹកប្រាក់ក្នុងការធ្វើដំណើរ ដោយជាក់ស្តែងធានាបាននូវសុវត្ថិភាពមូលនិធិរបស់អតិថិជន។ បច្ចុប្បន្ននេះ អតិថិជនរបស់យើងប្រមាណ 90% គឺជាពលរដ្ឋបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន។ យោងតាមស្ថិតិរបស់ធានាគារជប៉ុន សម្រាប់មូលនិធិពីខែកក្កដាដល់ខែកញ្ញា ដែលបានផ្ញើទៅក្រៅប្រទេសដោយបុគ្គលម្នាក់ៗសម្រាប់ចំណាយលើការរស់នៅ ដោយគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ រួមទាំងធនាគារនានានៅក្នុងឆ្នាំ2018 បង្ហាញថា យើងបានចូលរួមចំណែកក្នុងទីផ្សារចំនួនប្រហែល 29%។ ជាពិសេស ការរួមចំណែកទៅក្នុងប្រទេសក្នុងតំបន់អាស៊ី គឺមានចំនួនរហូតដល់ 37%។
យើងនឹងបន្តស្វែងរកបច្ចេកវិទ្យាថ្មីៗដើម្បីលើកកម្ពស់សេវាកម្មរបស់យើង។ ក្នុងចំណោមបច្ចេកវិទ្យាដោះស្រាយបញ្ហាបច្ចេកវិទ្យាហិរញ្ញវត្ថុជាច្រើន ក្រុមហ៊ុន SBI Group មានភាពជឿជាក់យ៉ាងមុតមាំថាបច្ចេកវិទ្យាកម្រិតខ្ពស់ដែលបានចែករំលែក (DLT ) បានបង្កើតនូវបណ្តុំខ្សែចង្វាក់បច្ចេកវិទ្យា និងប្រតិបត្តិការរូបិយប័ណ្ណឌីជីថល (crypt currency) គឺជារបកគំហើញបច្ចេកវិទ្យាថ្មីក្នុងសតវត្សរ៍នេះ។ នៅក្នុងឆ្នាំ2017 យើងបានដំណើរការតាមច្រករបៀងជប៉ុន-ថៃ ទៅដល់ធានាគារ Siam Commercial Bank ដោយទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាបណ្តុំខ្សែចង្វាក់នេះតាមរយៈ Ripple របស់សហរដ្ឋអាមេរិក។ ដោយសារតែសេដ្ឋកិច្ចមានភាពប្រសើរឡើង និងដោយកិច្ចដំណើរការផ្ញើប្រាក់រហ័សទាន់ចិត្តតាមរយៈ Ripple ដែលបានជួយយើងបង្កើនប្រាក់ផ្ញើទៅកាន់ប្រទេសថៃប្រមាណជាង 70% ក្នុងមួយឆ្នាំ។ យើងមានផែនការដំណើរការឲ្យប្រើប្រាស់នូវ Ripple ដែលពាក់ព័ន្ធនឹងផលិតផលនានានៅក្នុងពេលអនាគតខាងមុខ។ ផលិតផល និងសេវាកម្មថ្មីៗទាំងអស់នោះ ត្រូវបានដាក់ឲ្យដំណើរការតាមបណ្តុំផ្គត់ផ្គង់ ដែលយើងកំពុងគិតគូរអំពីការបម្រើដល់អតិថិជនដែលមានស្រាប់ឲ្យបានល្អប្រសើរ និងដើម្បីផ្តល់សេវាដល់អតិថិជនឲ្យបានច្រើនថែមទៀតដែរ។
SBI Remit Co., Ltd.
តំណាងនាយក៖ Nobuo Ando