អំពី SBI Group
អំពី SBI Group
ក្រុមហ៊ុន SBI Group គឺជាក្រុមហ៊ុនដើរតួនាទីសំខាន់នៅក្នុងសេវាហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងជីវបច្ចេកវិទ្យា។ នៅក្នុងមុខព្រួញសេវាហិរញ្ញវត្ថុ យើងផ្តល់ផលិតផលហិរញ្ញវត្ថុ រួមមានផលបត្រ ធនាគារ និងធានារ៉ាប់រង។ នៅក្នុងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ យើងផ្តល់សេវាពាក់ព័ន្ធនឹងការវិនិយោគ និងការគ្រប់គ្រងទ្រព្យសកម្មសម្រាប់ការវិនិយោគដែលពាក់ព័ន្ធនឹងផ្នែកព័ត៌មានវិទ្យា ជីវបច្ចេកទេស គម្រោងបរិស្ថាន/ថាមពល និងផ្តល់ហិរញ្ញវត្ថុទាំងនៅក្នុងស្រុកនិងក្រៅស្រុក។ ហើយក្នុងផ្នែកជីវបច្ចេកទេស យើងប្រកបអាជីវកម្មនៅក្នុងផ្នែកឱសថស្ថាន ចំណីអាហារសុខភាព និងផ្នែកគ្រឿងសម្អាងនៅទូទាំងពិភពលោក។

ទស្សនៈនៃការគ្រប់គ្រងរបស់ក្រុមហ៊ុន SBI Group
តម្លៃសីលធម៌ល្អ
យើងត្រូវធ្វើការវិនិច្ឆ័យលើសកម្មភាព មិនត្រឹមតែអាស្រ័យលើថាតើពួកគេគោរពតាមច្បាប់ ឬផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុននោះទេ តែថែមទាំងត្រូវអាស្រ័យលើថាតើពួកគេមានសមភាពនៅក្នុងសង្គមដែរឬអត់។
ក្រុមហ៊ុនមានគំនិតប្រឌិតផ្នែកហិរញ្ញវត្ថុ
យើងនឹងធ្វើការកែលម្អវិធីសាស្ត្រដែលមានស្រាប់ និងនាំមកនូវនវានុត្តភាពផ្នែកហិរញ្ញវត្ថុ ឆ្ពោះទៅរកភាពឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុ ដោយការប្រើប្រាស់ឱកាសដែលទទួលបានតាមរយៈកម្លាំងអ៊ីនធឺណិតដ៏មានអនុភាពដែលមានតម្លៃថោកសមរម្យ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលមានគុណតម្លៃខ្ពស់ជាងមុនបន្ថែមទៀតជូនដល់អតិថិជន។
ស្ថាបនិកឧស្សាហកម្មថ្មី
យើងនឹងខឹតខំប្រឹងប្រែងដើម្បីក្លាយខ្លួនជាអ្នកដឹកនាំក្នុងការបង្កើត និងសម្រេចបាននូវឧស្សាហកម្មស្នួលដ៏សំខាន់នៃសតវត្សរ៍ទី21។
ស្វ័យរង្វាយតម្លៃជានិរន្តិ៍
យើងខ្ញុំនឹងបន្តនូវការធ្វើស្វ័យរង្វាយតម្លៃដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបរិស្ថានការងារដោយ 「ភាពឆ្លាតវៃ」 និង 「វឌ្ឍនភាព」។
បំពេញទំនួសខុសត្រូវសង្គម
យើងនឹងធានាថាក្រុមហ៊ុននីមួយៗនៅក្នុងសម្ព័ន្ធក្រុមហ៊ុន SBI Group នឹងទទួលស្គាល់នូវទំទួលខុសត្រូវសង្គមរបស់ខ្លួនថាជាសមាជិកមួយរបស់សង្គម ដោយបំពេញនូវតម្រូវការម្ចាស់ភាគហ៊ុនរបស់ខ្លួនផង និងរួមចំណែកទៅក្នុងការកែលម្អសង្គមផង។