ការគ្រប់គ្រងទិន្នន័យបុគ្គល

​ក្រុមហ៊ុន ផ្សព្វផ្សាយជាសាធារណៈនូវចំណុចដូចខាងក្រោម ដែលក្រុមហ៊ុនបានអនុលោមតាម «ច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល» និងច្បាប់ដែលពាក់ព័ន្ធ (តទៅនេះហៅថា “បទប្បញ្ញត្តិ”)។

១.​ អំពីការផ្សព្វផ្សាយជាសាធារណៈនូវគោលបំណងនៃការប្រើប្រាស់ទិន្នន័យបុគ្គល

ក្រុមហ៊ុន នឹងប្រើប្រាស់ទិន្នន័យបុគ្គលរបស់អតិថិជនក្នុងកម្រិតដែលចាំបាច់ ក្នុងករណីដែលទទួលបានទិន្នន័យបុគ្គលរបស់អតិថិជនដោយផ្ទាល់ ឬដោយប្រយោល ដើម្បីសម្រេចនូវគោលបំណងប្រើ​ប្រាស់​ដូចបានរៀបរាប់ខាងក្រោម។​ ករណីដែលក្រុមហ៊ុនទទួលបានទិន្នន័យបុគ្គលដែលសរសេរដោយផ្ទាល់ក្នុងឯកសារជាលាយលក្ខណ៍អក្សរ ពីអតិថិជន គោលបំណងនៃការប្រើប្រាស់នឹងត្រូវបានបង្ហាញជូនជាមុន។
លើសពីនេះ ក្រុមហ៊ុននឹងធ្វើការកំណត់ឲ្យជាក់លាក់ ដើម្បីឱ្យគោលបំណងនៃការប្រើប្រាស់មានភាព​ច្បា​ស់លាស់សម្រាប់អតិថិជន, ឧទាហរណ៍ នៅពេលមានការស្នើឱ្យមានការឆ្លើយតបទៅនឹងកម្រងសំណួរផ្សេងៗ ក្រុមហ៊ុននឹងព្យាយាមកម្រិតគោលបំណងនៃការប្រើប្រាស់ សម្រាប់តែគោលបំណងនៃការប្រមូលផ្តុំស្ថិតិតែប៉ុណ្ណោះ។

គោលបំណងក្នុងការប្រើប្រាស់

  1. (១) ដើម្បីចុះឈ្មោះសមាជិកសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិ និងការផ្តល់សេវាកម្ម។
  2. (២) ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងគុណវុឌ្ឍិរបស់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ដោយអនុលោមតាមច្បាប់ស្តីពីការពារការផ្ទេរប្រាក់ពីឧក្រិដ្ឋកម្ម ច្បាប់ស្តីពីការប្តូរប្រាក់បរទេស ច្បាប់ស្តីពីការបញ្ជូនរបាយការណ៍នៃការផ្ទេរប្រាក់ទៅក្រៅប្រទេស ក្នុងគោលបំណងនៃការធានាការបង់ពន្ធក្នុងស្រុកត្រឹមត្រូវ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
  3. (៣) នៅពេលដែលក្រុមហ៊ុនបានទទួលការពឹងពាក់ពីអាជីវកម្មដទៃឱ្យចាត់ចែងទិន្នន័យបុគ្គល ទាំងអស់ ឬមួយផ្នែក ដើម្បីអនុវត្តការងារដែលត្រូវបានពឹងពាក់នោះឱ្យបានត្រឹមត្រូវ ។
  4. (៤) ដើម្បីអនុវត្តសិទ្ធិ និងបំពេញកាតព្វកិច្ចស្របតាមកិច្ចសន្យាជាមួយអតិថិជន ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
  5. (៥) ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍសេវាកម្ម ផ្អែកតាមការធ្វើការស្ទង់មតិទីផ្សារ រួមជាមួយនឹងការវិភាគទិន្នន័យ និងការធ្វើអង្កេតជាដើម។
  6. (៦) ដើម្បីជូនដំណឹងដល់អតិថិជនអំពីសំណើរសេវាកម្ម តាមរយៈអ៊ីមែលដោយផ្ទាល់ ឬមធ្យោបាយប្រហាក់ប្រហែល។
  7. (៧) ដើម្បីជូនដំណឹងដល់អតិថិជនអំពីផលិតផល និងសេវាកម្មពីក្រុមហ៊ុនដែលពាក់ព័ន្ធ ឬក្រុមហ៊ុនដៃគូសហការ។
  8. (៨) ដើម្បីលុបចោលប្រតិបត្តិការផ្សេងៗ និងការគ្រប់គ្រងប្រតិបត្តិការបន្ទាប់ពីការលុបចោល។
  9. (៩) ដើម្បីធ្វើប្រតិបត្តិការដទៃទៀតជាមួយអតិថិជន ប្រកបដោយភាពត្រឹមត្រូវ និងរលូន។

ចប់

ដោយឡែក ចំពោះគោលបំណងនៃប្រើប្រាស់ទិន្នន័យបុគ្គលមួយចំនួនដែលត្រូវបានកម្រិតដោយច្បាប់ ក្រុមហ៊ុននឹងមិនប្រើសម្រាប់គោលបំណងណាមួយក្រៅពីគោលបំណងដែលបានកំណត់ឡើយ។

គោលបំណងនៃប្រើប្រាស់ទិន្នន័យបុគ្គលជាក់ស្តែង មានដូចតទៅ៖​

អនុលោមតាមអនុក្រឹត្យស្តីពីប្រតិបត្តិករផ្តល់សេវាផ្ទេរប្រាក់មាត្រា២៦ ប្រតិបត្តិករផ្តល់សេវាផ្ទេរប្រាក់ត្រូវធានាឲ្យបានត្រឹមត្រូវនូវប្រតិបត្តិការសេវាកម្មនោះ ហើយមិនត្រូវប្រើប្រាស់ ឬផ្តល់ព័ត៌មាន ផ្សេងៗដូចជាពូជសាសន៍ ជំនឿ ខ្សែស្រឡាយគ្រួសារ ទីលំនៅ ស្ថានភាពសុខភាព និងវេជ្ជសាស្ត្រ និងកំណត់ត្រាថ្កោលទោស ក៏ដូចជាព័ត៌មានពិសេសផ្សេងទៀតរបស់អតិថិជន (ព័ត៌មានផ្សេងទៀតដែលក្រុមហ៊ុនដឹងតាមរយៈដំណើរការអាជីវកម្ម ហើយមិនត្រូវបានបង្ហាញជាសាធារណៈ) ដល់តតិយជន ក្រៅពីគោលដៅចាំបាច់ឡើយ។
ដោយអនុលោមតាមច្បាប់ស្តីពីការប្រើប្រាស់លេខដើម្បីកំណត់អត្តសញ្ញាណបុគ្គល នៅក្នុងនីតិវិធីរដ្ឋបាល ក្រុមហ៊ុននឹងមិនទទួល ប្រើប្រាស់ ឬផ្តល់ឱ្យទៅតតិយជន នូវលេខអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អតិថិជន ឬទិន្នន័យបុគ្គលដែលមានរួមបញ្ចូលនូវលេខអត្តសញ្ញាណផ្ទាល់ខ្លួន ក្រៅពីគោលបំណងដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយច្បាប់នេះឡើយ។

២. អំពីការទទួលទិន្នន័យបុគ្គលដោយត្រឹមត្រូវ

ក្រុមហ៊ុននឹងទទួលទិន្នន័យបុគ្គល របស់អតិថិជនដោយត្រឹមត្រូវ។
នៅក្នុងក្រុមហ៊ុន អាចមានករណីទទួលបានទិន្នន័យបុគ្គលពីប្រភពដូចខាងក្រោម។

(ឧទាហរណ៍នៃប្រភពនៃការទទួលបានព័ត៌មាន)
  • ・ ករណី ត្រូវបានផ្តល់ឱ្យដោយផ្ទាល់ពីអតិថិជន ដូចជាការបំពេញព៌ត័មានតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន ការបំពេញទម្រង់ពាក្យសុំចុះឈ្មោះជាសមាជិក ក៏ដូចជាឯកសារជាលាយលក្ខណ៍អក្សរដែលបានបំពេញ និងដាក់ជូនដោយអតិថិជនជាដើម។

៣-១. អំពីការផ្តល់ទិន្នន័យបុគ្គលដល់តតិយជន

ក្រុមហ៊ុន នឹងមិនផ្តល់ទិន្នន័យបុគ្គលណាមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដល់តតិយជន ​ដោយគ្មានការយល់ព្រមពីអតិថិជនឡើយ លើកលែងតែករណីដែលប្រគល់ការងារតាមរយៈអាណត្តិ ព័ត៌មានដែលត្រូវបានផ្តល់ឲ្យតាមរយៈការរួមបញ្ជូលអាជីវកម្ម ឬការទទួលបន្តអាជីវកម្មដោយសារ​មូល​ហេតុ​ផ្សេងទៀត ការប្រើប្រាស់រួមគ្នា និងនៅក្នុងករណីដូចរៀបរាប់ខាងក្រោម៖

  1. (១) ករណីយោងតាមច្បាប់ ឬបទប្បញ្ញត្តិផ្សេងៗ។
  2. (២) ករណីមានភាពចាំបាច់សម្រាប់ការការពារអាយុជីវិតបុគ្គល រូបរាងកាយ ឬទ្រព្យសម្បត្តិ ក្នុងស្ថានភាពដែលពិបាកក្នុងការទទួលបានការយល់ព្រមពីសាមីខ្លួន។
  3. (៣)​ មានភាពចាំបាច់ពិសេសដើម្បីកែលម្អសុខភាពសាធារណៈ ឬលើកកម្ពស់ការអភិវឌ្ឍការពារសុខភាពកុមារ ក្នុងស្ថានភាពដែលពិបាកក្នុងការទទួលបានការយល់ព្រមពីសាមីខ្លួន។
  4. (៤)​ ករណីមានភាពចាំបាច់ក្នុងការសហការជាមួយទីភ្នាក់ងារជាតិ ស្ថាប័នរដ្ឋាភិបាលមូលដ្ឋាន ឬអ្នកទទួលសិទ្ធិអនុវត្តកិច្ចការ ដែលតម្រូវឱ្យអនុវត្តដោយការកំណត់របស់ច្បាប់ ឬបទប្បញ្ញត្តិ នៅពេលដែលការទទួលការយល់ព្រមពីសាមីខ្លួន អាចបង្កជាហានិភ័យដល់ការអនុវត្តកិច្ចការនេះ។

ដោយឡែក នៅពេលមានការប្រគល់កិច្ចការអាណត្តិ ក្រុមហ៊ុននឹងចុះកិច្ចសន្យាជាមួយអ្នកទទួល​អាណត្តិ ដើម្បីធានាថាទិន្នន័យបុគ្គលត្រូវបានគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ក្នុងលក្ខណៈដូចគ្នាជាមួយនឹងក្រុមហ៊ុន ព្រមទាំងចាត់វិធានការក្នុងការគ្រប់គ្រងសុវត្ថិភាយ៉ាងត្រឹមត្រូវក្នុងការការពារទិន្នន័យទាំងនេះ។​

ក្រុមហ៊ុន ផ្តល់កិច្ចការអាណត្តិទាក់ទងនឹងការគ្រប់គ្រងទិន្នន័យបុគ្គលសម្រាប់កិច្ចការដូចខាងក្រោម៖

(ឧទាហរណ៍នៃការផ្តល់កិច្ចការអាណត្តិ)
  • ・ កិច្ចការទាក់ទងនឹងការបញ្ជូនឯកសារនីតិវិធីផ្សេងៗ
  • ・ កិច្ចការដែលទាក់ទងនឹងការផ្ញើអ៊ីម៉ែល
  • ・ កិច្ចការទាក់ទងនឹងដំណើរការ និងការថែទាំប្រព័ន្ធ
  • ・ កិច្ចការទាក់ទងនឹងការទទួលសេវាផ្ទេរប្រាក់អន្តរជាតិ
  • ・ កិច្ចការទាក់ទងនឹងការឆ្លើយតបទៅនឹងការសាកសួររបស់អតិថិជន

៣-២. អំពីការផ្តល់ទិន្នន័យបុគ្គលដល់តតិយជននៅបរទេស​

(១) ព័ត៌មានអំពីឈ្មោះប្រទេស និងប្រព័ន្ធការពារទិន្នន័យបុគ្គលក្នុងប្រទេសនោះ ទទួលបានដោយមធ្យោបាយសមស្រប និងសមហេតុផល។
ក្រុមហ៊ុនអាចផ្តល់ទិន្នន័យបុគ្គល ដែលគ្រប់គ្រងដោយក្រុមហ៊ុន ផ្អែកលើប្រទេសដែលអតិថិជនធ្វើការផ្ទេរប្រាក់ រវាងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

បញ្ជីឈ្មោះដៃគូអាជីវកម្មរបស់ក្រុមហ៊ុន៖
MoneyGram International Payment Systems, Inc. សហរដ្ឋអាមេរិក
LandBank of The Philippines សាធារណរដ្ឋហ្វីលីពីន
G-Xchange, Inc. សាធារណរដ្ឋហ្វីលីពីន
COINS.PH (BETUR INC.) សាធារណរដ្ឋហ្វីលីពីន
PT Bank Rakyat Indonesia (Persero) Tbk. សាធារណរដ្ឋឥណ្ឌូនេស៊ី
PT Bank Central Asia Tbk សាធារណរដ្ឋឥណ្ឌូនេស៊ី
VIETNAM JOINT STOCK COMMERCIAL BANK FOR INDUSTRY AND TRADE សាធារណរដ្ឋសង្គមនិយមវៀតណាម
Tien Phong Commercial Joint Stock Bank សាធារណរដ្ឋសង្គមនិយមវៀតណាម
SAI GON THUONG TIN COMMERCIAL JOINT STOCK BANK សាធារណរដ្ឋសង្គមនិយមវៀតណាម
City Express Money Transfer Pvt., Ltd. សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់
Nabil Bank Limited សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់
JET PERU S.A. សាធារណរដ្ឋប៉េរូ
Tranglo Sdn. Bhd. ម៉ាឡេស៊ី
Tranglo Pte. Ltd. សិង្ហបុរី
Nium Pte.Ltd. សិង្ហបុរី
The Siam Commercial Bank Public Company Limited ព្រះរាជាណាចក្រថៃ
CB Bank PCL សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ACLEDA Bank Plc. ព្រះរាជាណាចក្រកម្ពុជា
SBI LY HOUR Bank Plc. ព្រះរាជាណាចក្រកម្ពុជា
UnionPay International Co., Ltd. សាធារណរដ្ឋប្រជាមានិតចិន
សម្រាប់ព័ត៌មានអំពីប្រព័ន្ធការពារទិន្នន័យបុគ្គល នៅក្នុងប្រទេសដែលប្រតិបត្តិករអាជីវកម្មខាងលើស្ថិតនៅ សូមពិនិត្យមើលគេហទំព័រខាងក្រោមដែលផ្សព្វផ្សាយដោយគណៈកម្មការការពារទិន្នន័យអត្តសញ្ញាណបុគ្គល ឬតាមតំណភ្ជាប់ខាងក្រោម៖
https://www.ppc.go.jp/personalinfo/legal/kaiseihogohou/#gaikoku
សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់
■ មានឬគ្មានប្រព័ន្ធទាក់ទងនឹងការការពារទិន្នន័យបុគ្គល
  • ・ច្បាប់​ឯកជនភាព​បុគ្គល ២០៧៥ (ឆ្នាំ ២០១៨)
  • ・បទប្បញ្ញត្តិឯកជនភាព ២០៧៧ (ឆ្នាំ ២០២០)
  • ・ក្រមរដ្ឋប្បវេណីជាតិ ២០៧៤ (ឆ្នាំ ២០១៧)
  • ・ក្រមព្រហ្មទណ្ឌជាតិ (ឆ្នាំ ២០១៧)
■ ព័ត៌មានដែលអាចដើរតួជាសូចនាករសម្រាប់ប្រព័ន្ធទាក់ទងនឹងការការពារទិន្នន័យបុគ្គល
  • ・ការកំណត់អំពីភាពគ្រប់គ្រាន់របស់សហភាពអឺរ៉ុប៖ គ្មាន
  • ・ប្រព័ន្ធCBPR របស់ APEC ៖ គ្មាន
  • ・កាតព្វកិច្ចរបស់ប្រតិបត្តិករអាជីវកម្ម ឬសិទ្ធិបុគ្គលជាអាទិ៍ដែលត្រូវនឹងគោលការណ៍ទាំង៨នៃសេចក្ដីណែនាំឯកជនភាពរបស់ OECD មានដូចខាងក្រោម។
    ១. គោលការណ៍នៃការរឹតត្បិតចំពោះការប្រមូល៖ មានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិខាងលើ។
    ២. គោលការណ៍នៃអត្ថន័យទិន្នន័យ៖ មានចែងមួយផ្នែកនៅក្នុងច្បាប់ និងបទប្បញ្ញត្តិខាងលើ។
    ៣.​គោលការណ៍នៃការបញ្ជាក់គោលបំណង៖ មានចែងមួយផ្នែកនៅក្នុងច្បាប់ និងបទប្បញ្ញត្តិខាងលើ។
    ៤. គោលការណ៍នៃការរឹតត្បិតការប្រើប្រាស់៖ មានចែងមួយផ្នែកនៅក្នុងច្បាប់ និងបទប្បញ្ញត្តិខាងលើ។
    ៥. គោលការណ៍នៃការការពារសន្តិសុខ៖ មានចែងមួយផ្នែកនៅក្នុងច្បាប់ និងបទប្បញ្ញត្តិខាងលើ។
    ៦. គោលការណ៍នៃការផ្សព្វផ្សាយជាសាធារណៈ៖ មិនមានបទប្បញ្ញត្តិដែលអាចអនុវត្តបាន។
    ៧. គោលការណ៍​នៃ​ការ​ចូលរួមរបស់​បុគ្គល៖ មានចែងមួយផ្នែកនៅក្នុងច្បាប់ និងបទប្បញ្ញត្តិខាងលើ។
    ៨. គោលការណ៍នៃការទទួលខុសត្រូវ៖ មិនមានបទប្បញ្ញត្តិដែលអាចអនុវត្តបាន។
  • ・ប្រព័ន្ធផ្សេងទៀតដែលអាចប៉ះពាល់យ៉ាងខ្លាំងទៅលើសិទ្ធិ និងផលប្រយោជន៍របស់បុគ្គល
    គ្មាន
(២) ព័ត៌មានទាក់ទងនឹងវិធានការដែលធ្វើឡើងដោយតតិយជនដើម្បីការពារទិន្នន័យបុគ្គល
វិធានការរបស់ប្រតិបត្តិករអាជីវកម្មខាងលើដែលត្រូវនឹងគោលការណ៍ទាំង៨នៃសេចក្ដីណែនាំស្តីពីឯកជនភាព OECD មានដូចខាងក្រោម៖
  • ・MoneyGram International Payment Systems, Inc.
    វិធានការទាំងអស់កំពុងត្រូវបានដាក់អនុវត្ត។
  • ・LandBank of The Philippines
    វិធានការទាំងអស់កំពុងត្រូវបានដាក់អនុវត្ត។
  • ・G-Xchange, Inc.
    វិធានការទាំងអស់កំពុងត្រូវបានដាក់អនុវត្ត។
  • ・COINS.PH (BETUR INC.)
    វិធានការទាំងអស់កំពុងត្រូវបានដាក់អនុវត្ត។
  • ・PT Bank Rakyat Indonesia (Persero) Tbk.
    1. វិធានការទាំងអស់កំពុងត្រូវបានដាក់អនុវត្ត។
  • ・PT Bank Central Asia Tbk
    1. វិធានការទាំងអស់កំពុងត្រូវបានដាក់អនុវត្ត។
  • ・VIETNAM JOINT STOCK COMMERCIAL BANK FOR INDUSTRY AND TRADE
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・Tien Phong Commercial Joint Stock Bank
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・SAI GON THUONG TIN COMMERCIAL JOINT STOCK BANK
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・City Express Money Transfer Pvt., Ltd.
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・Nabil Bank Limited
    1. ១. គោលការណ៍នៃការរឹតត្បិតការប្រមូល៖ វិធានការកំពុងត្រូវបានអនុវត្ត។
      ២. គោលការណ៍នៃអត្ថន័យទិន្នន័យ៖ វិធានការកំពុងត្រូវបានអនុវត្ត។
      ៣. គោលការណ៍នៃការបញ្ជាក់គោលបំណង៖ វិធានការកំពុងត្រូវបានអនុវត្ត។
      ៤. គោលការណ៍នៃការរឹតបន្តឹងការប្រើប្រាស់៖ វិធានការកំពុងត្រូវបានអនុវត្ត។
      ៥. គោលការណ៍នៃការការពារសន្តិសុខ៖ វិធានការកំពុងត្រូវបានអនុវត្ត។
      ៦. គោលការណ៍នៃការផ្សព្វផ្សាយជាសាធារណៈ៖ បានបញ្ជាក់ថាវិធានការមួយផ្នែកកំពុងត្រូវបាន​អនុវត្ត។
      ៧. គោលការណ៍នៃការចូលរួមរបស់បុគ្គល៖ បានបញ្ជាក់ថាវិធានការមួយផ្នែកកំពុងត្រូវបាន​អនុវត្ត។
      ៨. គោលការណ៍នៃការទទួលខុសត្រូវ៖ បានបញ្ជាក់ថាវិធានការមួយផ្នែកកំពុងត្រូវបានអនុវត្ត។
  • ・JET PERU S.A.
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・Tranglo Sdn. Bhd.
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・Tranglo Pte. Ltd.
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・Nium Pte. Ltd.
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・The Siam Commercial Bank Public Company Limited
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・CB Bank PCL
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・ACLEDA Bank Plc.
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・SBI LY HOUR Bank Plc.
    1. វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
  • ・UnionPay International Co., Ltd.
    វិធានការទាំងអស់កំពុងត្រូវបានអនុវត្ត។
(៣) ទាក់ទងនឹងការផ្តល់ទិន្នន័យបុគ្គលដល់តតិយជននៅបរទេសក្រៅពីករណីខាងលើ
នៅពេលផ្ញើប្រាក់ទៅអ្នកទទួលដែលកំណត់ដោយអតិថិជន ក្រុមហ៊ុន អាចផ្ទេរប្រាក់តាមរយៈអាជីវកម្មដៃគូសហការរបស់ក្រុមហ៊ុន ទៅកាន់ស្ថាប័នហិរញ្ញវត្ថុដែលអ្នកទទួលប្រាក់ ប្រើប្រាស់សម្រាប់ការបើកជាសាច់ប្រាក់ ឬការទទួលតាមគណនី (រួមទាំងភ្នាក់ងាររបស់អាជីវកម្មដៃគូសហការរបស់ក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុដៃគូសហការ តទៅនេះហៅថា “ធនាគារទទួលប្រាក់ចុងក្រោយ”)។ ក្នុងករណីនេះ អាជីវកម្មដៃគូសហការរបស់ក្រុមហ៊ុន អាចប្រើប្រាស់បណ្តាញផ្ទេរប្រាក់អន្តរជាតិផ្ទាល់ខ្លួនរបស់អាជីវកម្មនោះ ឬបណ្តាញផ្ទេរប្រាក់អន្តរធនាគារអន្តរជាតិ SWIFT ដើម្បីផ្ទេរប្រាក់ទៅកាន់ធនាគារទទួលប្រាក់ចុងក្រោយដែលមានទីតាំងនៅជាង 200 ប្រទេស និងតំបន់ជុំវិញពិភពលោក។ នៅក្នុងបណ្តាញទាំងនេះ ការផ្ទេរប្រាក់អាចឆ្លងកាត់ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត (តទៅនេះហៅកាត់ថា “ធនាគារអន្តរការី”) មុនពេលត្រូវបានបញ្ជូនពីក្រុមហ៊ុន ទៅដល់ធនាគារទទួលចុងក្រោយ (ឬអាចឆ្លងកាត់ធនាគារអន្តរការីជាច្រើន) ប៉ុន្តែ នៅពេលដែលក្រុមហ៊ុនទទួលការណែនាំអំពីការផ្ទេរប្រាក់របស់អតិថិជន ក្រុមហ៊ុនមិនអាចកំណត់ថាតើមានធនាគារអន្តរការីឬអត់ ឬឈ្មោះរបស់ធនាគារអន្តរការីឡើយ។ ហេតុនេះ សូមចំណាំថា ក្រុមហ៊ុនមិនអាចផ្តល់ព័ត៌មានអំពីឈ្មោះប្រទេស ដែលធនាគារអន្តរការីមានទីតាំងនៅ ប្រព័ន្ធការពារទិន្នន័យបុគ្គលរបស់ប្រទេសទាំងនោះ ឬវិធានការដើម្បីការពារទិន្នន័យបុគ្គល ដែលធ្វើឡើងដោយធនាគារអន្តរការីនោះឡើយ។​
លើសពីនេះ ទាក់ទងនឹងប្រព័ន្ធការពារទិន្នន័យបុគ្គល ក្នុងប្រទេសដែលធនាគារទទួលប្រាក់ចុងក្រោយមានទីតាំងនៅ សូមចូលទៅកាន់គេហទំព័រខាងក្រោមដែលផ្សព្វផ្សាយដោយគណៈកម្មការការពារទិន្នន័យ ។
https://www.ppc.go.jp/personalinfo/legal/kaiseihogohou/#gaikoku

៤. ការចែករំលែកការប្រើប្រាស់ទិន្នន័យបុគ្គល

ក្រុមហ៊ុនអាចចែករំលែកទិន្នន័យបុគ្គលដែលមានចែងក្នុងចំណុចលេខ១ ដែលគ្រប់គ្រងដោយក្រុមហ៊ុនជាមួយភាគីដូចមានចែងក្នុងចំណុចលេខ២។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យបុគ្គលអំពីអ្នកដាក់ពាក្យសុំធ្វើការដែលមានចែងនៅក្នុងចំណុចលេខ១(ឃ) នឹងត្រូវបានប្រើសម្រាប់គោលបំណងដូចមានចែងនៅក្នុងចំណុចលេខ៣(ង) ប៉ុណ្ណោះ​។ លើសពីនេះទៀត ប្រសិនបើការប្រើប្រាស់រួមគ្នាត្រូវបានដាក់កំហិតដោយច្បាប់ស្តីពីប្រតិបត្តិការហិរញ្ញវត្ថុ និងការប្ដូរប្រាក់ ច្បាប់អាជីវកម្មធានារ៉ាប់រង ឬច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ក្រុមហ៊ុននឹងចាត់ចែងព័ត៌មាននេះដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិទាំងនោះ។

(១) ចំណុចនៃទិន្នន័យបុគ្គលដែលត្រូវប្រើរួមគ្នា
  1. ក. ឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល ព័ត៌មានទាក់ទងនឹងតម្រូវការប្រតិបត្តិការ ព័ត៌មានដែលបានបង្ហាញជាសាធារណៈ និងព័ត៌មានផ្សេងទៀតទាក់ទងនឹងលក្ខណៈផ្ទាល់ខ្លួន
  2. ខ. ប្រវត្តិប្រតិបត្តិការ ព័ត៌មានពិន្ទុ ប្រភេទផលិតផល និងសេវាកម្មដែលបានធ្វើប្រតិបត្តិការ និងព័ត៌មានទាក់ទងនឹងប្រតិបត្តិការផ្សេងទៀត
  3. គ. ព័ត៌មានចាំបាច់សម្រាប់ការគ្រប់គ្រងប្រតិបត្តិការ លេខអតិថិជន លេខគ្រប់គ្រងនៃលេខប្រតិបត្តិការជាអាទិ៍
  4. ឃ. ព័ត៌មានទាក់ទងនឹងអ្នកដាក់ពាក្យទៅកាន់ក្រុមហ៊ុន SBI Group ដូចជាឈ្មោះ ភេទ អាសយដ្ឋានអ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន លេខទូរស័ព្ទ ប្រវត្តិការសិក្សា ប្រវត្តិការងារ និងហេតុផលសម្រាប់ការដាក់ពាក្យសុំធ្វើការជាអាទិ៍។
(២) វិសាលភាពនៃអ្នកប្រើប្រាស់រួមគ្នា
SBI Holdings និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដូចមានបញ្ជាក់ក្នុងគេហទំព័រខាងក្រោម និង​ក្រុមហ៊ុនដែលពាក់ព័ន្ធ (តទៅនេះហៅ​ថា “ក្រុមហ៊ុន SBI Group “)។
* ប៉ុន្ដែ គេហទំព័រខាងក្រោមអាចនឹងផ្លាស់ប្តូរនៅពេលណាមួយ។

https://www.sbigroup.co.jp/company/group/overview.html

(៣) គោលបំណងនៃការប្រើប្រាស់រួមគ្នា
  1. ក. នៅពេលប្រើប្រាស់សេវាកម្មដែលផ្តល់ដោយក្រុមហ៊ុន SBI Group ក្នុងនាមជាសមាជិក នៅពេលប្រើប្រាស់សេវាកម្មក្នុងនាមជាសមាជិកដែលបានចុះឈ្មោះជាមួយក្រុមហ៊ុន SBI Group ដើម្បីបង្កើនភាពងាយស្រួលដល់សមាជិក ដូចជាការផ្ទៀងផ្ទាត់អត្តសញ្ញាណនៅពេលចូលប្រើប្រាស់ និងក្រោយពេលចូលប្រើប្រាស់និងបង្ហាញព័ត៌មានសមាជិកដោយស្វ័យប្រវត្តិនៅលើផ្ទាំងអេក្រង់ផ្សេងៗជាដើម។
  2. ខ. ការធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុន SBI Group
    នៅពេលដាក់ពាក្យស្នើសុំកក់ ទិញ ផលិតផល ឬសេវាកម្ម ឬធ្វើប្រតិបត្តិការផ្សេងទៀតជាមួយក្រុមហ៊ុន SBI Group ដូចជាការចូលរួមចាប់រង្វាន់ ព័ត៌មានរបស់អតិថិជននឹងត្រូវបានប្រើសម្រាប់ការដឹកជញ្ជូនផលិតផល ការផ្តល់សេវា ការទូទាត់ ការឆ្លើយតបទៅនឹងការសាកសួរ ការសាកសួរពីក្រុមហ៊ុន SBI Group សេវាបន្ទាប់ពីការលក់ដែលពាក់ព័ន្ធ និងប្រតិបត្តិការផ្សេងទៀតដែលចាំបាច់សម្រាប់ការធ្វើប្រតិបត្តិការ។
  3. គ. ការផ្សាយពាណិជ្ជកម្ម ឬការធ្វើទីផ្សាររបស់ក្រុមហ៊ុន SBI Group
    • ・ដើម្បីផ្តល់ព័ត៌មានដូចជាតាមរយៈប្រអប់សំបុត្រអ៊ីម៉ែលផ្សេងៗដោយក្រុមហ៊ុន SBI Group
    • ・ដើម្បីផ្តល់ព័ត៌មានអំពីសេវាកម្មរបស់ក្រុមហ៊ុន SBI Group តាមអ៊ីម៉ែល ប្រៃសណីយ៍ ទូរស័ព្ទជាអាទិ៍
    • ・ដើម្បីផ្តល់នូវខ្លឹមសារ និងការផ្សាយពាណិជ្ជកម្មដែលផ្តល់ដោយក្រុមហ៊ុន SBI Group ដោយផ្អែកលើព័ត៌មាន​លក្ខណៈផ្ទាល់ខ្លួន ដូចជា ភេទ អាយុ ទីកន្លែងស្នាក់នៅ ចំណង់ចំណូលចិត្ត និងការចូលចិត្ត ឬប្រវត្តិនៃការទិញ ប្រវត្តិចូលមើលគេហទំព័រដែលដំណើរការដោយក្រុមហ៊ុន SBI Group ជាអាទិ៍
    • ・ដើម្បីវិភាគស្ថានភាពប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន SBI Group អភិវឌ្ឍសេវាកម្មថ្មី និងកែលម្អសេវាកម្មដែលកំពុងមានស្រាប់
    • ・សម្រាប់ការស្ទង់មតិ យុទ្ធនាការ ការចាប់រង្វាន់ជាដើម និងសម្រាប់ការផ្ញើរង្វាន់ និងសម្រាប់ធ្វើការទាក់ទងទៅបេក្ខជនដែលបានដាក់ពាក្យ។
  4. ឃ. ការឆ្លើយតបទៅនឹងការសាកសួរ
    ដើម្បីឆ្លើយតបទៅនឹងការសាកសួរមកកាន់ក្រុមហ៊ុន SBI Group តាមរយៈអ៊ីម៉ែល ប្រៃសណីយ៍ ឬទូរស័ព្ទជាអាទិ៍។
  5. ង. ការជ្រើសរើសបុគ្គលិក ការជ្រើសរើសមកធ្វើការ
    ប្រសិនបើអ្នកផ្ញើប្រវត្តិរូបសង្ខេប ប្រវត្តិការងារ ឬព័ត៌មានដែលពាក់ព័ន្ធនឹងផ្នែកធនធានមនុស្ស ដើម្បីដាក់ពាក្យធ្វើការនៅក្រុមហ៊ុន SBI Group ទិន្នន័យបុគ្គលនឹងត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន SBI Group ។
  6. ច. ករណីផ្សេងទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម
    ការប្រើប្រាស់ដែលមានក្នុងចំណុច ក ដល់ ង ខាងលើ និងការប្រើប្រាស់ចាំបាច់ក្នុងការផ្តល់សេវាកម្មដោយក្រុមហ៊ុន SBI Group
  7. ឆ.​ ផ្សេងៗ
    នៅក្នុងសេវាកម្មនីមួយៗដែលផ្តល់ដោយក្រុមហ៊ុន SBI Group ទិន្នន័យបុគ្គលអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតក្រៅពីចំណុច ក ដល់ ច ខាងលើ។ ក្នុងករណីនេះ ក្រុមហ៊ុន SBI Group នឹងប្រកាសជូនដំណឹងនៅលើគេហទំព័រពីសេវាកម្មដែលផ្តល់ដោយក្រុមហ៊ុន SBI Group នោះ។
(៤) ឈ្មោះអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងទិន្នន័យបុគ្គល
ក្រុមហ៊ុន SBI Holdings
6-1 Roppongi 1-chome, Minato-ku, Tokyo
ប្រធាន និងនាយកប្រតិបត្តិ Yoshitaka Kitao
(៥) ការសាកសួរទាក់ទងនឹងការប្រើប្រាស់រួមគ្នា
ក្រុមហ៊ុន SBI Holdings ផ្នែកកិច្ចការទូទៅ
លេខទូរស័ព្ទ: ០៣-៦២២៩-០១០០ (លេខតំណាង)

៥. នីតិវិធីសម្រាប់ការផ្អាក​ពីទីផ្សារផ្ទាល់

នៅពេលដែលអតិថិជនស្នើសុំឱ្យផ្អាកការធ្វើទីផ្សារផ្ទាល់ ក្រុមហ៊ុននឹងចាត់វិធានការដើម្បីបញ្ឈប់ការប្រើប្រាស់ និងការផ្ដល់ជូនដោយមិនពន្យារពេល។ ប៉ុន្ដែ ការណែនាំសំខាន់ៗដូចជាការជូនដំណឹងអំពីការថែទាំដែលបានផ្ញើទៅកាន់អតិថិជនដោយមិនកំណត់ មិនមែនជាកម្មវត្ថុនៃនីតិវិធីបញ្ឈប់នេះទេ។

(នីតិវិធីដើម្បីធ្វើការបញ្ឈប់​)
  • ・សូមទាក់ទងមកកាន់ “ផ្នែកបម្រើអតិថិជន” ខាងក្រោម។

៦. ទិន្នន័យបុគ្គលដែលបានរក្សាទុក

(១) ឈ្មោះ និងអាសយដ្ឋានអ្នកតំណាង ឈ្មោះរបស់អ្នកគ្រប់គ្រងទិន្នន័យបុគ្គល
ក្រុមហ៊ុន SBI Remit Co., Ltd.
〒112-0012 Tokyo, Bunkyo City, Otsuka, 2 Chome-9-3 Sumitomo Fudosan Otowa Bldg 4F
នាយកតំណាង Nobuo Ando
(២) គោលបំណងនៃការប្រើប្រាស់ទិន្នន័យបុគ្គលដែលបានរក្សាទុក
ដូចមានចែងក្នុងចំណុច(១) ខាងលើ។
(៣) នីតិវិធីឆ្លើយតបសម្រាប់ការបង្ហាញទិន្នន័យបុគ្គលដែលបានរក្សាទុក
ក្រុមហ៊ុននឹងឆ្លើយតបចំពោះសំណើសុំបង្ហាញទិន្នន័យបុគ្គលដែលបានរក្សាទុកពីសាមីខ្លួន ឬអ្នកតំណាងតាមនីតិវិធីដូចខាងក្រោម។
ចំពោះព័ត៌មានលម្អិតនៃនីតិវិធី ក្រុមហ៊ុននឹងផ្ដល់ចម្លើយជាលាយលក្ខណ៍អក្សរ ឬតាមមធ្យោបាយផ្សេងទៀត បន្ទាប់ពីផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល​ (ឬអ្នកតំណាង) តាមរយៈមធ្យោបាយដូចខាងក្រោម។ លើសពីនេះទៀត អាស្រ័យលើខ្លឹមសារនៃសំណើរបស់អតិថិជន អតិថិជនអាចត្រូវបានតម្រូវឲ្យដាក់ទម្រង់ពាក្យសុំដែលកំណត់ដោយក្រុមហ៊ុន។​
  • (របៀបដាក់ពាក្យស្នើសុំ)
    អំពីការស្នើសុំការបង្ហាញទិន្នន័យបុគ្គលពីសាមីខ្លួន ឬអ្នកតំណាង ត្រូវបំពេញទម្រង់ដែលបានកំណត់ដោយក្រុមហ៊ុន ហើយផ្ញើទៅផ្នែកបម្រើអតិថិជនរបស់ក្រុមហ៊ុន រួមជាមួយនឹងឯកសារផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលជាអាទិ៍។
  • (ការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ឬអ្នកតំណាង)
    នៅពេលដាក់ពាក្យស្នើសុំពីសាមីខ្លួន ក្រុមហ៊ុននឹងផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលដោយពិនិត្យមើលលើឯកសារដូចជា ប័ណ្ណបើកបរ លិខិតឆ្លងដែន ប័ណ្ណធានារ៉ាប់រងសុខភាព ឬវិញ្ញាបនបត្រត្រាជាអាទិ៍ (ដែលត្រូវតែមានសុពលភាព ឬចេញក្នុងរយៈពេលបីខែ) ដោយទូរស័ព្ទទៅវិញទៅកាន់លេខដែលបានចុះឈ្មោះជាមួយក្រុមហ៊ុន ហើយផ្ទៀងផ្ទាត់ព័ត៌មានដែលបានចុះឈ្មោះជាមួយក្រុមហ៊ុន ដូចជាឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់អតិថិជន។
  • (ថ្លៃសេវា)
    ថ្លៃសេវាជាដើម អតិថិជននឹងមិនត្រូបានតម្រូវឱ្យបង់ទៅឲ្យក្រុមហ៊ុនសម្រាប់ការបង្ហាញទិន្នន័យបុគ្គលដែលបានរក្សាទុកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អតិថិជននឹងទទួលខុសត្រូវចំពោះការចំណាយលើការទំនាក់ទំនងពីអតិថិជនទៅកាន់ក្រុមហ៊ុន ថ្លៃធ្វើដំណើរ និងការចំណាយដែលកើតឡើងនៅពេលអតិថិជនរៀបចំឯកសារជាអាទិ៍ សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណដែលបានបញ្ជាក់នៅក្នុងកថាខណ្ឌមុន។
  • (ការឆ្លើយតប)
    បន្ទាប់ពីធ្វើនីតិវិធីរួច ក្រុមហ៊ុននឹងឆ្លើយតបតាមសំបុត្រជាលាយលក្ខណ៍អក្សរជាអាទិ៍។
    ប៉ុន្ដែ នីតិវិធីជាធម្មតានឹងចំណាយពេលប្រហែល២សប្តាហ៍។
(៤) វិធានការដើម្បីធ្វើការគ្រប់គ្រងទិន្នន័យបុគ្គលដោយសុវត្ថិភាព
សូមធ្វើការទាក់ទងមកកាន់ក្រុមហ៊ុននៅបញ្ជរដូចខាងក្រោម។

៧. បញ្ជរសាកសួរព័ត៌មានរបស់ក្រុមហ៊ុន

សម្រាប់ការសាកសួរព័ត៍មាន ការប្រឹក្សា ការតវ៉ាជាដើមដែលទាក់ទងនឹងការដោះស្រាយទិន្នន័យអបុគ្គល សូមធ្វើការទាក់ទងមកកាន់ក្រុមហ៊ុនតាមលេខខាងក្រោម។

SBI Remit Co., Ltd. ផ្នែកបម្រើអតិថិជន
៤ ភាសាជប៉ុន / ១ ភាសាតាកាឡុក / ២ ភាសាចិន / ៣ ភាសាអង់គ្លេស
០៣-៥៦៥២-៦៧៥៩
■ ៤ ភាសាជប៉ុន / ២ ភាសាចិន
ម៉ោងធ្វើការ (ថ្ងៃធម្មតា) ៩ : ០០ ដល់ ១៨ : ០០
■ ១ ភាសាតាកាឡុក / ៣ ភាសាអង់គ្លេស
ម៉ោងធ្វើការ (ថ្ងៃធម្មតា) ៨ : ០០ ដល់ ២២ : ០០ (ថ្ងៃសៅរ៏អាទិត្យថ្ងៃបុណ្យ) ១២ : ០០ ដល់ ២១ : ០០
(មិន​រាប់​បញ្ចូល​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ថ្មី និង​ថ្ងៃ​ឈប់​សម្រាក​ដែល​ក្រុមហ៊ុនបាន​កំណត់)

៨. អំពីCookie (ខូកឃី)

ដើម្បីធ្វើឲ្យគេហទំព័ររបស់ក្រុមហ៊ុនកាន់តែងាយស្រួលសម្រាប់អតិថិជន ក្រុមហ៊ុនប្រើកម្មវិធីមួយហៅថា “Cookie” នៅលើគេហទំព័រមួយចំនួន។ Cookie​ បើកគេហទំព័ររបស់ក្រុមហ៊ុនដើម្បីកំណត់អត្តសញ្ញាណកុំព្យូទ័ររបស់អ្នក ហើយត្រូវបានប្រើដើម្បីរក្សាស្ថានភាពព័ត៌មាន​ នៅពេលអ្នកត្រលប់ទៅគេហទំព័ររបស់ក្រុមហ៊ុននៅពេលក្រោយវិញ។ ការធ្វើបែបនេះ ក្រុមហ៊ុននឹងមិនទទួលបានទិន្នន័យបុគ្គលរបស់អតិថិជនទេ។

៩. ការប្រើប្រាស់ព័ត៌មានលក្ខណៈផ្ទាល់ខ្លួនដែលផ្តល់ដោយ Google Inc.​

ដើម្បីបង្កើនគុណភាព និងភាពងាយស្រួលនៃសេវាកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនប្រើប្រាស់សេវាកម្មវិភាគការចូលប្រើ “Google Analytics” ដែលផ្តល់ដោយ Google Inc. ដើម្បីប្រមូលព័ត៌មាននៅលើគេហទំព័ររបស់អ្នកចូលមើលគេហទំព័ររបស់ក្រុមហ៊ុនដោយមិនកំណត់អត្តសញ្ញាណបុគ្គល។

លើសពីនេះ ដោយប្រើមុខងារបន្ថែមនៃ “Google Analytics” យើងទទួលបានព័ត៌មានពី Google Inc.ដូចខាងក្រោម (តទៅនេះហៅថា “ព័ត៌មានលក្ខណៈផ្ទាល់ខ្លួនជាអាទិ៍”) ។
ព័ត៌មានអំពីលក្ខណៈផ្ទាល់ខ្លួនរបស់អតិថិជន (អាយុ ភេទ) ចំណង់ចំណូលចិត្ត ចំណុចចាប់អារម្មណ៍ ដែលសន្និដ្ឋានដោយស្ថិតិពីការប្រើប្រាស់ និងប្រវត្តិនៃការចូលមើលរបស់អតិថិជននៃសេវាកម្មផ្សាយពាណិជ្ជកម្ម Google ជាដើម។

* អតិថិជនអាចចូលទៅកាន់គេហទំព័រ [ ការកំណត់ការផ្សាយពាណិជ្ជកម្ម] របស់ Google Inc. ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានលក្ខណៈផ្ទាល់ខ្លួនជាអាទិ៍ ដែល Google Inc. បានសន្និដ្ឋានតាមស្ថិតិ។

* ព័ត៌មានលក្ខណៈផ្ទាល់ខ្លួនជាអាទិ៍ ដែលក្រុមហ៊ុនទទួលបានពី Google Inc. នឹងមិនមានព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបុគ្គលរបស់អតិថិជនឡើយ។

* ប្រសិនបើអ្នកមិនប្រើប្រាស់សេវាកម្មផ្សាយពាណិជ្ជកម្មរបស់ Google Inc. ព័ត៌មានលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកនឹងមិនត្រូវបានទទួលឡើយ។​

ក្រុមហ៊ុន និងក្រុមហ៊ុនដៃគូរជាតតិយជន រួមទាំង Google Inc. ប្រើប្រាស់ Cookie ជាភាគីទីមួយ (ដូចជា Cookie របស់ Google Analytics ជាដើម) ឬលេខសម្គាល់ភាគីទីមួយផ្សេងទៀត រួមជាមួយនឹង Cookie ជាភាគីទីបី (ដូចជា DoubleClick Cookie ជាដើម) ឬលេខសម្គាល់ភាគីទីបីផ្សេងទៀត ដើម្បីវិភាគលក្ខណៈផ្ទាល់ខ្លួនដូចជា ចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ដែលចូលមើលគេហទំព័ររបស់ក្រុមហ៊ុន។ លើសពីនេះ ក្រុមហ៊ុននឹងប្រមូលប្រវត្តិនៃការចូលមើល និងការចុចការផ្សាយពាណិជ្ជកម្មរបស់អ្នក និងប្រវត្តិនៃការប្រើប្រាស់គេហទំព័រក្រៅពីគេហទំព័ររបស់ក្រុមហ៊ុន ហើយការប្រើប្រាស់ព័ត៌មាននេះសម្រាប់ការចែកចាយការផ្សាយពាណិជ្ជកម្មដោយសម្ព័ន្ធក្រុមហ៊ុន ។

ប្រសិនបើអ្នកចង់បិទមុខងារការប្រមូលព័ត៌មានលក្ខណៈផ្ទាល់ខ្លួនជាដើម ​ដោយក្រុមហ៊ុនបានប្រើកម្មវិធី “Google Analytics” សូមអនុវត្តតាមនីតិវិធីសម្រាប់ការបិទមុខងារតាមតំណភ្ជាប់ខាងក្រោម៖
https://tools.google.com/dlpage/gaoptout
ការបកប្រែនេះត្រូវបានផ្តល់ជូនសម្រាប់ការយល់ដឹងរបស់អតិថិជន ហើយក្នុងករណីដែលមានភាពខុសគ្នារវាងអត្ថបទបកប្រែជាមួយនឹងភាសាជប៉ុន ភាសាជប៉ុនត្រូវមានអាទិភាព។

  • ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥

ចប់