សេចក្តីជូនដំណឹង/យុទ្ធនាការ
2025/07/16
ការសាកសួរទាក់ទងនឹងការមិនទទួលបានអ៊ីមែលពី SBI Remit
ចាប់តាំងពីថ្ងៃទី 23 ខែមិថុនាមក យើងបានទទួលការសាកសួរកាន់តែច្រើន ពីអតិថិជនដែលបានចុះឈ្មោះតាមរយៈអ៊ីមែល ដែលពួកគេមិនបានទទួលឆ្លើយតបអ៊ីមែលផ្សេងៗពី SBI Remit ។
យើងបានស្រាវជ្រាវទាក់ទងបញ្ហានេះ ហើយបានរកឃើញថា អ៊ីមែលទាំងអស់ ដែលត្រូវបានផ្ញើចេញទៅកំពុងត្រូវបានបញ្ជូនចូលទៅក្នុងប្រអប់ {សារឥតបានការ} នៅក្នុង Gmail ។
បច្ចុប្បន្នយើងកំពុងមានវិធានការដោះស្រាយ ដើម្បីមិនឱ្យអ៊ីមែលរបស់យើងត្រូវបានកំណត់ថាជាសារឥតបានការ ហើយការដោះស្រាយអាចនឹងចំណាយពេល។
យើងសូមអភ័យទោសចំពោះភាពរអាក់រអួល សូមអតិថិជនត្រួតពិនិត្យនៅក្នុងប្រអប់ {សារឥតបានការ} ប្រសិនបើមិនមានអ៊ីមែលផ្ញើចូលពីខាងយើងខ្ញុំ។
សូមជ្រាបផងដែរថា ប្រសិនបើអតិថិជនចុចបញ្ជាក់ថា {មិនមែនជាសារឥតបានការ} នោះអ៊ីមែលដែលផ្ញើចូលពីក្រុមហ៊ុនរបស់យើងនៅពេលបន្ទាប់ វានឹងត្រូវបានផ្ញើចូលទៅក្នុងប្រអប់សំបុត្រធម្មតាវិញ។
ជាគោលការណ៍ អ៊ីមែលដែលបានផ្ញើពីក្រុមហ៊ុនរបស់យើងត្រូវបានផ្ញើពីដោយមានទម្រង់ដូចខាងក្រោម ហើយផ្នែកដែលពីមុខនិមិត្តសញ្ញា @ នឹងខុសគ្នាអាស្រ័យលើខ្លឹមសារនៃអ៊ីមែល។
អ៊ីមែលដែលបានផ្ញើពីក្រុមហ៊ុនរបស់យើងមានទម្រង់៖ @remit.co.jp
*********************************************
សេវាបម្រើអតិថិជនរបស់ SBI Remit
ក្រុមហ៊ុន SBI Remit – Cambodia
ម៉ោងធ្វើការ 13:00-22:00
************************
សេវាបម្រើអតិថិជនរបស់ SBI Remit
ក្រុមហ៊ុន SBI Remit – Cambodia
ម៉ោងធ្វើការ 13:00-22:00
សម្រាប់ភាសាជប៉ុននិងចិន