សេចក្តីជូនដំណឹង/យុទ្ធនាការ
2020/05/01
ប្រុងប្រយ័ត្នចំពោះការក្លែងបន្លំទាក់ទងនឹងជំងឺកូរ៉ូណា(កូវីដ១៩)
សូមថ្លែងអំណរគុណចំពោះការប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេសក្រុមហ៊ុនSBI Remit។
ស្របពេលកំពុងរីករាលដាលនៃជំងឺកូរ៉ូណា(កូវីដ១៩)មានករណីកើនឡើងនូវព័ត៌មានក្លែងបន្លំគ្រប់រូបភាព ដូច្នេះសូមអតិថិជនទាំងអស់ប្រុងប្រយ័ត្ន កុំឲ្យរងការខាតបង់ដូចមានជាឧទាហរណ៍ខាងក្រោមនេះ៖
- ・បានផ្ទេរប្រាក់រួចរាល់ដើម្បីទិញម៉ាស់ ថ្នាំសម្លាប់មេរោគ ប៉ុន្តែមិនបានទទួលទំនិញ។
- ・ទំនិញដែលបានបញ្ជាទិញបានមកដល់ ប៉ុន្តែទំនិញខុសពីការរំពឹងទុក។
- ・ដោយសារតែមានបញ្ហារងឥទ្ធិពលនៃជំងឺកូរ៉ូណា នៅលើបណ្តាញសង្គមSNS ឬ Facebookនានា បានស្នើសុំជួយបរិច្ចាគជាថវិកា និង បានវេរប្រាក់ដើម្បីឧបត្ថម្ភ ប៉ុន្តែត្រូវបានរកឃើញថាជារូបភាព កុហកបោកប្រាស់។