សេចក្តីជូនដំណឹង/យុទ្ធនាការ
2020/11/24
សេចក្តីជូនដំណឹងពីការចាប់ផ្តើមសេវាកម្មផ្ទេរប្រាក់ទៅគណនីផ្ទាល់សម្រាប់អតិថិជនអ៊ីនធើណេត
សូមថ្លែងអំណរគុណដែលតែងតែប្រើប្រាស់សេវាកម្មផ្ទេរប្រាក់អន្តរជាតិSBI Remit។
យើងខ្ញុំមានសេចក្តីរីករាយសូមជម្រាបជូនលោកអ្នកអំពីសេវាកម្មផ្ទេរប្រាក់តាមអ៊ីនធើណេតនឹងចាប់ផ្តើមផ្តល់សេវាកម្មផ្ទេរប្រាក់ទៅគណនីផ្ទាល់បន្ថែមលើសេវាកម្មទទួលជាសាច់ប្រាក់តាមរយៈភ្នាក់ងារម៉ាន់នីហ្ក្រាម។
សូមបញ្ជាក់ខាងក្រោមបន្ថែមពីប្រទេសគោលដៅសម្រាប់សេវាកម្មផ្ទេរប្រាក់ទៅគណនីផ្ទាល់ និង ចំណុចប្រុងប្រយ័ត្ន។
កាលបរិច្ឆេទចាប់ផ្តើមដំណើរការ:ថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
ប្រទេសគោលដៅ និង រូបិយប័ណ្ណ:
ប្រទេសកម្ពុជា(បានតែធនាគារអេស៊ីលីដាប៉ុណ្ណោះ):USD
ប្រទេសឥណ្ឌូនេស៊ី:IDR
ប្រទេសមីយ៉ាន់ម៉ា:MMK
ប្រទេសប៉េរូ:USD
ប្រទេសថៃ:THB
ប្រទេសវៀតណាម:VND
ប្រទេសហ្វីលីពីន:PHP
ចំណុចប្រុងប្រយ័ត្ន:
・នៅពេលចុះឈ្មោះទិសដៅផ្ទេរប្រាក់(អ្នកទទួល)សូមចុះព័ត៌មានឲ្យបានត្រឹមត្រូវតាមសៀវភៅធនាគារដែលបានចេញដោយធនាគារនៅឯប្រទេស។ ប្រសិនបើចុះខុសលេខគណនីឬឈ្មោះអ្នកទទួល នោះអាចនឹងមានករណីវេរចូលទៅគណនីអ្នកទី៣ ឬ អាចជាប់គាំការផ្ញើប្រាក់ជាដើម។
・សូមបញ្ជាក់បន្ថែមនូវព័ត៌មានលម្អិតពីធនាគារដែលអាចវេរបានរបស់ប្រទេសទិសដៅផ្ទេរប្រាក់ និង ដែនកំណត់នៃការផ្ទេរប្រាក់តាមរយៈគេហទំព័រក្រុមហ៊ុនយើងខ្ញុំដូចខាងក្រោម។
https://www.remit.co.jp/remittancearea/