សេចក្តីជូនដំណឹង/យុទ្ធនាការ

2020/12/25

ស្តីអំពីការចាប់ផ្តើមបោះជូនកាតដាក់ប្រាក់(Deposit Card)

សូមថ្លែងអំណរគុណដែលតែងតែប្រើប្រាស់សេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់SBI Remit។

 

តាំងពីចាប់ផ្តើមបង្កើតSBI Remitរហូតមកដល់បច្ចុប្បន្ន យើងបានបន្តដំណើរទៅមុខជាមួយអតិថិជន ដោយឆ្ពោះទៅរកការសម្រេចបានសេវាកម្មផ្ទេរប្រាក់ក្រៅប្រទេសដែលមានសុវត្ថិភាពនិងទំនុកចិត្ត។

ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនៃការបើកអាជីវកម្មយើងខ្ញុំមានសេចក្តីរីករាយសូមប្រកាស「Deposit Card」 ដែលទើបនឹងចេញថ្មីក្នុងគោលបំណងកែលម្អភាពងាយស្រួលដល់អតិថិជន។ 「Deposit Card」 ត្រូវបានរចនាឡើងជាមួយនឹងទេសភាពបែបប្រទេសជប៉ុន ហើយ「Deposit Card」នេះគឺងាយស្រួលក្នុងការដាក់ប្រាក់តាមទូរATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន បន្ថែមពីលើសេវាកម្មពីមុនដែលដាក់ប្រាក់តាមFURIKOMI និង តាមម៉ាត។

「Deposit Card」 គឺជាការផ្តល់ជូនថ្មីនៃសេវាកម្មដែលមានអត្ថប្រយោជន៍និងងាយស្រួល។

 

【អត្ថប្រយោជន៍】

  • ・ អាចប្រើបាននៅATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន។
  • ・ បន្ទាប់ពីដាក់ប្រាក់ហើយអាចបញ្ជាក់សមតុល្យក្នុងគណនីបម្រុង រយៈពេលខ្លីបំផុត១៥នាទី
    ដោយមិនគិតថ្ងៃធម្មតា ឬថ្ងៃសៅរ៍អាទិត្យ។
  • ・ កាតបោះជូនដោយឥតគិតថ្លៃ។

depositcard

  • ・ អាចប្រើបាននៅATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន។
  • ・ បន្ទាប់ពីដាក់ប្រាក់ហើយអាចបញ្ជាក់សមតុល្យក្នុងគណនីបម្រុង រយៈពេលខ្លីបំផុត១៥នាទី ដោយមិនគិតថ្ងៃធម្មតា ឬថ្ងៃសៅរ៍អាទិត្យ។
  • ・ កាតបោះជូនដោយឥតគិតថ្លៃ។

 

depositcard

【ចំណុចប្រុងប្រយ័ត្ន】

  • ・ដោយសារត្រឹមតែជាកាតប្រើសម្រាប់ដាក់ប្រាក់ ដូច្នេះចាំបាច់ត្រូវធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយឡែកពីគ្នា។
    បន្ទាប់ពីបញ្ជាក់ថាការដាក់ប្រាក់ត្រូវបានចប់សព្វគ្រប់ហើយ សូមឡុកចូលកាន់សេវាក្រុមហ៊ុនយើង និង ធ្វើប្រតិបត្តិការផ្ញើប្រាក់ដោយជ្រើសរើសទិសដៅផ្ទេរប្រាក់ដែលអ្នកចង់ផ្ទេរ។
  • ・ដែនកំណត់នៃចំនួនទឹកប្រាក់ដាក់នៅATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុនក្នុង១ដង១០០ម៉ឺនយ៉េន ចំនួនក្រដាសប្រាក់១០០សន្លឹក។ ការដាក់ប្រាក់បានតែ ក្រដាសប្រាក់ប៉ុណ្ណោះជាឯកតាពាន់យ៉េនឡើង។
  • ・ថ្លៃសេវាដាក់ប្រាក់ខុសគ្នាទៅតាមចំនួនទឹកប្រាក់។

 

ចំនួនទឹកប្រាក់ដាក់ ថ្លៃសេវាដាក់ប្រាក់
ត្រឹម5ម៉ឺនយ៉េន 330 យ៉េន
ត្រឹម200ម៉ឺនយ៉េន 500 យ៉េន
ចំនួនទឹកប្រាក់ដាក់ ថ្លៃសេវាដាក់ប្រាក់
ត្រឹម5ម៉ឺនយ៉េន 330 យ៉េន
ត្រឹម200ម៉ឺនយ៉េន 500 យ៉េន

 

【របៀបស្នើសុំ】

ករណីមានបំណងស្នើសុំ「Deposit Card」 សូមឡុកចូលទៅកាន់វេបសាយសមាជិកពីគេហទំព័ររបស់ក្រុមហ៊ុនយើង នៅអេក្រង់ព័ត៌មានសមាជិកមានបែងចែកត្រង់DEPOSIT CARD សូមធ្វើនីតិវិធីប្តូរពី【មិនប្រើប្រាស់】ទៅ【ប្រើប្រាស់】ដោយខ្លួនឯង។ ប្រសិនបើនីតិវិធីត្រូវបានបញ្ចប់ 「Deposit Card」 នឹងផ្ញើទៅកាន់អាសយដ្ឋានដែលបានចុះបញ្ជី ក្នុងរយៈពេល២សប្តាហ៍តាមប្រៃសណីយ៍មិនបញ្ជូនបន្ត។ កំណត់សម្គាល់ថា ការផ្ញើកាត ត្រូវការពេលវេលាជាងធម្មតានៅចុងឆ្នាំដើមឆ្នាំនៅចន្លោះថ្ងៃពុធទី២៣ខែធ្នូដល់ថ្ងៃចន្ទទី៤ខែមករា។ សូមរង់ចាំមួយរយៈរហូតកាតទៅដល់។

 

រាល់ចម្ងល់ សូមទំនាក់ទំនងមកសេវាបម្រើអតិថិជនក្រុមហ៊ុនយើងខ្ញុំ។

 

*********************************************

មជ្ឈមណ្ឌលបម្រើអតិថិជន SBI Remit
03-5652-6759
ម៉ោងធ្វើការ (ថ្ងៃធម្មតា) 9:00 – 18:00  (សៅរ៍អាទិត្យបុណ្យ) 10:00 – 18:00 
*លើកលែងថ្ងៃឈប់សម្រាកចុងឆ្នាំដើមឆ្នាំ និង ថ្ងៃឈប់សម្រាកដែលកំណត់ដោយក្រុមហ៊ុនយើងខ្ញុំ។
www.remit.co.jp

************************

មជ្ឈមណ្ឌលបម្រើអតិថិជន SBI Remit
03-5652-6759
ម៉ោងធ្វើការ (ថ្ងៃធម្មតា) 9:00 – 18:00 
(សៅរ៍អាទិត្យបុណ្យ) 10:00 – 18:00 
*លើកលែងថ្ងៃឈប់សម្រាកចុងឆ្នាំដើមឆ្នាំ និង ថ្ងៃឈប់សម្រាកដែលកំណត់ដោយក្រុមហ៊ុនយើងខ្ញុំ។
www.remit.co.jp

ត្រឡប់ទៅ សេចក្តីជូនដំណឹង/យុទ្ធនាការ