សេចក្តីជូនដំណឹង/យុទ្ធនាការ
2021/02/15
ឥឡូវនេះអាចទទួលប្រាក់បាននៅភ្នាក់ងារវីងពីម៉ាន់នីហ្ក្រាម !
សូមថ្លែងអំណរគុណបងប្អូនអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និង ប្រើប្រាស់សេវាកម្មSBI Remit។
យើងខ្ញុំមានក្តីសោមនស្សក្នុងការជម្រាបជូនលោកអ្នកអោយបានជ្រាបថា បច្ចុប្បន្ននេះម៉ាន់នីហ្រ្កាម(MoneyGram) បានដាក់បញ្ចូលវីង(Wing)ជាភ្នាក់ងារដកប្រាក់របស់ខ្លួនបន្ថែមលើភ្នាក់ងារបច្ចុប្បន្នដែលមានធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាពាណិជ្ជ និង ធនាគារABA។ ដូច្នេះបន្ថែមលើធនាគារទាំងបីខាងលើ ឥឡូវនេះលោកអ្នកក៏អាចធ្វើការដកប្រាក់ដោយប្រើលេខកូដម៉ាន់នីហ្រ្កាមនៅភ្នាក់ងារវេរប្រាក់វីង(Wing)ទាំងឡាយណាដែលមានដាក់ឡូហ្គោម៉ាន់នីហ្ក្រាមផងដែរ។


សម្គាល់ ៖ ខាងក្រោមនេះជាលក្ខខណ្ឌនៃការដកប្រាក់នៅភ្នាក់ងារវេរប្រាក់វីង
- 1. ត្រូវយកលេខកូដដកប្រាក់និងអត្តសញ្ញាណប័ណ្ណអ្នកទទួលទៅជាមួយដើម្បីបំពេញទម្រង់ដកប្រាក់។
- 2. ចំនួនទឹកប្រាក់ច្រើនបំផុតដែលអាចដកបានក្នុង១ដង៖ ៥ពាន់ដុល្លារ។
- 3. អាចដកបានតែនៅទីតាំងភ្នាក់ងារវីងណាដែលមានបិតឡូហ្គោម៉ាន់នីហ្ក្រាមប៉ុណ្ណោះ ដែលចប្ចុប្បន្នមានជាង៤ពាន់ទីតាំងទូទាំងប្រទេសកម្ពុជា។
**************************************
រាល់ចម្ងល់ សូមទំនាក់ទំនងមកផ្នែកបម្រើអតិថិជនរបស់យើងខ្ញុំ។
មជ្ឈមណ្ឌលបម្រើអតិថិជន SBI Remit
03-5652-6759 (ជាភាសាជប៉ុន)
ម៉ោងធ្វើការ (ថ្ងៃធម្មតា) 9:00-18:00 (សៅរ៍អាទិត្យបុណ្យ)10:00-18:00
✳លើកលែងថ្ងៃឈប់សម្រាកចុងឆ្នាំ និង ថ្ងៃឈប់សម្រាកដែលកំណត់ដោយក្រុមហ៊ុនយើងខ្ញុំ។
**************************************
សម្រាប់ភាសាខ្មែរ សូមទំនាក់ទំនងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន
https://www.facebook.com/SBI.KH/