សេចក្តីជូនដំណឹង/យុទ្ធនាការ
2024/02/20
ជម្រាបជូនអតិថិជនក្រុមហ៊ុនSBI Remit ដែលបានប្រើប្រាស់សេវាកម្មចាប់តាំងពីមុនថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣
សូមថ្លែងអំណរគុណចំពោះការគាំទ្រ និង ប្រើប្រាស់សេវាកម្មក្រុមហ៊ុន SBI Remit។
សម្រាប់សមាជិកដែលបានប្រើប្រាស់សេវាកម្មយើងចាប់តាំងពីមុនថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣មក ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុននឹងផ្ញើអ៊ីម៉ែលស្នើសុំបន្ថែមនូវព័ត៌មានដែលតម្រូវឱ្យបំពេញដូចជា”ប្រភេទការងារ” និង “ប្រភពនៃការផ្ទេរប្រាក់” ជាដើម ។
អាស្រ័យដូចបានជម្រាបជូន បន្ទាប់ពីអ្នកបានបញ្ជាក់អ៊ីម៉ែលរួចរាល់ហើយ សូមអ្នកបំពេញតាមការណែនាំខាងក្រោម៖
របៀបបំពេញ
(1)ចូលតំណភ្ជាប់ដែលមានក្នុងអ៊ីម៉ែល រួចបន្តទៅទម្រង់បញ្ចូល
(2)បញ្ចូលលេខសម្គាល់អតិថិជន និង ថ្ងៃខែឆ្នាំកំណើត
(3)បញ្ចូលលេខសម្ងាត់ម្តង ដែលទទួលតាមរយៈអ៊ីម៉ែល
(4)បញ្ចូលព័ត៌មានដែលចាំបាច់
ករណីអ្នកមិនចុះព័ត៌មានតាមការណែនាំខាងលើ ក្រុមហ៊ុនយើងនឹងទាក់ទងទៅអ្នកម្តងទៀតតាមអ៊ីម៉ែលដោយធ្វើការសាកសួរបន្ថែម។
ប្រសិនបើមិនទទួលបានការឆ្លើយតបរបស់អ្នកទេ ក្រុមហ៊ុននឹងផ្អាកដំណើរការប្រតិបត្តិការរបស់អ្នកបណ្តោះអាសន្នដូច្នេះសូមអ្នកកុំអាក់ខានធ្វើការឆ្លើយតប អំពីការសាកសួរតាមរយៈអ៊ីម៉ែល។
សូមអភ័យទោសចំពោះភាពរអាក់រអួល និង សូមអរគុណចំពោះការយោគយល់។