សេចក្តីជូនដំណឹង/យុទ្ធនាការ

2024/03/28

សេចក្តីជូនដំណឹងស្តីអំពីការផ្លាស់ប្តូរក្នុងការកំណត់ចំនួនទឹកប្រាក់អតិបរមានៃប្រាក់បញ្ញើ

សូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលប្រើប្រាស់សេវាកម្មផ្ទេរប្រាក់អន្តរជាតិSBI Remit ។

សេចក្តីជូនដំណឹងស្តីអំពីការផ្លាស់ប្តូរក្នុងការកំណត់ចំនួនទឹកប្រាក់អតិបរមានៃប្រាក់បញ្ញើ សូមប្រុងប្រយ័ត្ន ចំពោះដែនកំណត់នៃប្រតិបត្តិការរបស់សមាជិកភាពបុគ្គលម្នាក់ៗដែលមានដូចខាងក្រោម៖ ចំពោះសមាជិកភាពសាជីវកម្មមិនមានការផ្លាស់ប្តូរនោះទេ។

 

1. ស្តីអំពីប្រាក់បញ្ញើ

ចំនួនទឹកប្រាក់បញ្ញើអតិបរមាដែលបានកំណត់ជាខែ គឺត្រូវបានកំណត់ទៅជាឆ្នាំវិញ។

ចំនួនទឹកប្រាក់បញ្ញើអតិបរមាគឺ10000ដុល្លាអាមេរិច ដោយនៅក្នុងមួយប្រតិបត្តិការមិនលើសពី1លានយ៉េន។

ចំពោះគោលការណ៌នៅក្នុងមួយឆ្នាំចំនួនទឹកប្រាក់បញ្ញើអតិបរមាបានរហូតដល់5លានយ៉េន។

ចំពោះគោលការណ៌ រយៈពេលនៃការគណនាចំនួនទឹកប្រាក់បញ្ញើគឺគិតជាឆ្នាំទៅតាមប្រតិទិននៃប្រទេសជប៉ុនដោយយោងទៅតាមប្រតិបត្តិការនៃប្រាក់បញ្ញើ។

ចំនួនដងនៃប្រតិបត្តិការគឺគណនាជាខែដដែល មិនមានការផ្លាស់ប្តូរនោះទេ។

※អាចនឹងមានករណី ជាប់ដែនកំណត់ដោយអាស្រ័យទៅតាមការត្រួតពិនិត្យ។

※ចំនួនទឹកប្រាក់អតិបរមានិងអាយុអ្នកទទួលប្រាក់និងឯកសារបញ្ជាក់អត្តសញ្ញាណជាដើមគឺចាំបាច់ត្រូវការខុសៗគ្នាទៅតាមប្រទេសគោលដៅផ្ញើប្រាក់ ។

សូមបញ្ជាក់ឱ្យបានច្បាស់ជាមួយអ្នកទទួលប្រាក់ជាមុនដោយប្រាកដថាដកប្រាក់ដោយវិធីណា (តាមគណនីធនាគារ ឬ ដកជាសាច់ប្រាក់)។

 

2. ស្តីអំពីការទទួលប្រាក់បញ្ញើ

តាមគោលការណ៍ ចំនួនទឹកប្រាក់បញ្ញើអតិបរមាគឺ10000ដុល្លាអាមេរិច ដោយនៅក្នុងមួយប្រតិបត្តិការមិនលើសពី1លានយ៉េន។

ចំពោះចំនួនទឹកប្រាក់ដែលត្រូវទទួលមិនមានដែនកំណត់ ជាខែឬជាឆ្នាំនោះទេ។

※សូមចំណាំថា មានករណីខ្លះក៏ត្រូវបញ្ជាក់អំពីព័ត៌មាននៃការទទួលប្រាក់ផងដែរ។

 

3. កាលបរិច្ឆេទផ្លាស់ប្តូរ្

ថ្ងៃព្រហស្បតិ៍ ទី 28 ខែមីនា ឆ្នាំ2024

 

រាល់ចម្ងល់ផ្សេងៗ សូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលបម្រើអតិថិជនយើងខ្ញុំ។

 

*********************************************

សេវាបម្រើអតិថិជនរបស់ SBI Remit

ក្រុមហ៊ុន ​SBI Remit – Cambodia

ម៉ោង​ធ្វើការ​ 13:00-22:00

************************

សេវាបម្រើអតិថិជនរបស់ SBI Remit

ក្រុមហ៊ុន ​SBI Remit – Cambodia

ម៉ោង​ធ្វើការ​ 13:00-22:00

សម្រាប់​ភាសា​​ជប៉ុននិង​ចិន

ត្រឡប់ទៅ សេចក្តីជូនដំណឹង/យុទ្ធនាការ