សេចក្តីជូនដំណឹង/យុទ្ធនាការ
2025/03/17
យើងទើបតែបានចេញវីដេអូពន្យល់ស្តីពីការ”ធ្វើបច្ចុប្បន្នភាពព័ត៌មានរយៈពេលស្នាក់នៅ”របស់អ្នកដោយប្រើកម្មវិធី SBI Remit
សូមអរគុណចំពោះការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ SBI Remit ។
យើងទើបតែបានចេញវីដេអូពន្យល់ស្តីពីការ”ធ្វើបច្ចុប្បន្នភាពព័ត៌មានរយៈពេលស្នាក់នៅ”របស់អ្នកដោយប្រើកម្មវិធី SBI Remit ។
អ្នកអាចមើលវីដេអូខ្លីរយៈពេល ៩០វិនាទី ដែលពន្យល់អំពីនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពព័ត៌មានរយៈពេលស្នាក់នៅសម្រាប់សិក្ខាកាមហាត់ការបច្ចេកទេស និងពលករបរទេស។
មិនត្រឹមតែសិក្ខាកាមប៉ុណ្ណោះទេ សមាគមន៍ឬក្រុមហ៊ុនដែលគ្រប់គ្រង ក៏អាចទស្សនាវីដេអូតាមរយៈអ៊ីនធឺណិត ហើយអាចចែករំលែកវីដេអូទៅដៃគូរផ្សេងបានគ្រប់ពេលវេលា។ លើសពីនេះវីដេអូពន្យល់ក៏មានច្រើនភាសាសម្រាប់ជ្រើសរើសផងដែរ។
ការធ្វើបច្ចុប្បន្នភាពព័ត៌មានស្នាក់នៅបានត្រឹមត្រូវរបស់អតិថិជន ជាការគោរពទៅតាមច្បាប់គ្រប់គ្រងព័ត៌មានស្នាក់នៅរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ និងដើម្បីធានាអោយបាននូវការផ្ញើប្រាក់ក្រៅប្រទេសរបស់អិថិជន ប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាពបំផុត។
*********************************************
សេវាបម្រើអតិថិជនរបស់ SBI Remit
ក្រុមហ៊ុន SBI Remit – Cambodia
ម៉ោងធ្វើការ 13:00-22:00
************************
សេវាបម្រើអតិថិជនរបស់ SBI Remit
ក្រុមហ៊ុន SBI Remit – Cambodia
ម៉ោងធ្វើការ 13:00-22:00
សម្រាប់ភាសាជប៉ុននិងចិន