ការផ្ទេរប្រាក់ទៅគណនីធនាគារ

ជាមួយនឹងសេវាកម្មនេះ អតិថិជនអាចទទួលបានប្រាក់ពីប្រទេសជប៉ុនដែលផ្ញើមកពីក្រៅប្រទេសតាម MoneyGram។
ការចុះឈ្មោះជាសមាជិក និងគណនីធនាគារមួយដែលបានចុះឈ្មោះរួច ត្រូវការជាចាំបាច់ដើម្បីទទួលបានសេវាកម្មនេះ។
*សេវាកម្មនេះ មិនមានផ្តល់ជូននោះទេចំពោះអតិថិជនជាបុគ្គលដែលគ្មានគណនីធនាគារជប៉ុន និងអតិថិជនជាក្រុមហ៊ុន។
ដំណើរការសេវាកម្ម
-
ចុះបញ្ជីគណនីធនាគារដែលត្រូវប្រើសម្រាប់ការដកប្រាក់
នៅពេលណាដែលការចុះឈ្មោះជាសមាជិករបស់អ្នកត្រូវបានបញ្ចប់ ត្រូវចុះបញ្ជីគណនីធនាគារដែលត្រូវប្រើសម្រាប់ដក់ប្រាក់ពីគេហទំព័រសមាជិក។
ឡុកអ៊ីនទៅគេហទំព័រសមាជិក > ប្រូហ្វាល់សមាជិក > កែប្រូហ្វាល់សមាជិក > ការចុះបញ្ជីគណនីដកប្រាក់ > ស្វែងរកស្ថាប័នហិរញ្ញវត្ថុ > ជ្រើសរើសស្ថាប័នហិរញ្ញវត្ថុ ការិយាល័យសាខា លេខគណនី និងឈ្មោះគណនី*សូមប្រាកដថាបានដាក់កំណត់បុគ្គលដែលជាសមាជិកជាម្ចាស់គណនី។ សូមកត់សម្គាល់ថា ការផ្ទេរប្រាក់របស់អ្នកអាចមិនអាចដំណើរការទៅបានទេ ប្រសិនបើផ្តល់ជូនព័ត៌មានគណនីធនគារពុំបានត្រឹមត្រូវ។
-
ត្រូវមានព័ត៌មាននៃការផ្ញើប្រាក់ដែលចាំបាច់សម្រាប់ការទទួលបានពីភាគីដែលធ្វើការស្នើសុំផ្ញើប្រាក់
ដើម្បីទទួលបានប្រាក់ដែលផ្ញើនោះ ត្រូវការចាំបាច់នូវព័ត៌មានខាងក្រោមនៅលើទម្រង់ស្នើសុំផ្ញើប្រាក់។
- លេខដកប្រាក់
- ឈ្មោះភាគីដែលត្រូវស្នើសុំផ្ញើប្រាក់
- មូលហេតុសម្រាប់ការផ្ញើប្រាក់
ដើម្បីជៀសវាងបញ្ហាកំហុសណាមួយ វាជាការល្អបំផុតដែលត្រូវមានច្បាប់ថតចម្លងនៃបង្កាន់ដៃទទួលប្រាក់ដែលដកចេញដោយអ្នកស្នើសុំផ្ញើប្រាក់ នៅពេលផ្ញើប្រាក់។
-
បញ្ចូលព័ត៌មានដែលត្រូវការនៅលើទម្រង់សំណើសុំទទួលប្រាក់
បំពេញនីតិវិធីទទួលប្រាក់ដោយឡុកអ៊ីនទៅក្នុងគេហទំព័រសមាជិក និងត្រូវបំពេញព័ត៌មានស្នើសុំផ្ញើប្រាក់នៅលើទម្រង់សំណើសុំទទួលប្រាក់។
-
ការផ្ទេរប្រាក់ទៅកាន់គណនីដកប្រាក់
ប្រាក់ត្រូវផ្ញើទៅកាន់គណនីដកប្រាក់សម្រាប់ប្រតិបត្តិការសាច់ប្រាក់នីមួយៗ។ តម្លៃផ្ទេរប្រាក់ គឺដូចគ្នានឹងតម្លៃផ្ញើប្រាក់ដែរ។ សូមកត់សម្គាល់ថាការផ្ទេរប្រាក់ច្រើនដងនឹងមានគិតថ្លៃសេវាផ្ទេរប្រាក់មួយលើកៗដាច់ដោយឡែកពីគ្នា។
នីតិវិធីនៃការទទួលប្រាក់ដែលបានបញ្ចប់រួចរាល់នៅម៉ោង 15:00 នាទី នៅថ្ងៃធនាគារធ្វើការ នឹងត្រូវបន្តទៅថ្ងៃធ្វើការបន្ទាប់។