ការដកប្រាក់
ក្រុមហ៊ុន SBI Remit បានបើកដំណើរការសេវាដកប្រាក់ដោយប្រើបណ្តាញរបស់ MoneyGram។
ទទួលប្រាក់
ប្រាក់អាចផ្ញើបានក្នុងរយៈពេលប្រហែល 10 នាទី※ តាមរយៈការិយាល័យបុត្រសម្ព័ន្ធរបស់
MoneyGram។
※ វាអាចចំណាយពេលរាប់ម៉ោង ឬរហូតដល់ទៅពីរថ្ងៃឬយូរជាងនេះ អាស្រ័យទៅលើវិធីផ្ញើប្រាក់
និងម៉ោងធ្វើការ/លក្ខខណ្ឌគ្រប់គ្រងនៃការិយាល័យបុត្រសម្ព័ន្ធនៅក្រៅប្រទេស។
អ្នកទទួលប្រាក់ អាចដកសាច់ប្រាក់នៅភ្នាក់ងារជិតជាងគេបំផុតណាមួយរបស់ពួកគេ បើទោះបីជាពួកគេគ្មានគណនីធនាគារក៏ដោយ។
អំពីភ្នាក់ងារទទួលប្រាក់
សេវារបស់ MoneyGram មានផ្តល់ជូននៅក្នុងប្រទេសនីមួយៗ។ សូមមើលគេហទំព័ររបស់ពួកគេសម្រាប់ព័ត៌មានបន្ថែមអំពីភ្នាក់ងារទទួលប្រាក់នៅក្នុងតំបន់របស់អ្នក។
សម្រាប់ទំនាក់ ទំនង មក កាន់ យើង ខ្ញុំពាក់ព័ន្ធនឹងការទទួលប្រាក់ សូមទាក់ទងមជ្ឈមណ្ឌលសេវាអតិថិជនអន្តរជាតិរបស់ MoneyGram សម្រាប់ប្រទេសរបស់អ្នក។
[ឧ.ទា.] កន្លែងដកប្រាក់ធំៗនៅក្នុងប្រទេសហ្វីលីពីន
- ធនាគារ
- Banco de Oro Unibank
- Metrobank
- KwartaGram
- ហាងលក់រាយ
- ផ្សារទំនើប SM Malls
- Peragram
- ហាងបញ្ចាំ
- Cebuana Lhuillier Services
- សាជីវកម្ម
- M.Lhuillier Financial Services
អំពី MoneyGram
MoneyGram International, Inc. (ការិយាល័យកណ្តាល៖ ក្រុង Dallas, រដ្ឋ Texas, សហរដ្ឋអាមេរិក; ចុះបញ្ជីនៅលើផ្សារមូលបត្រ New York Stock Exchange) គឺជាសេវាផ្ញើប្រាក់អន្តរជាតិដ៏ធំមួយនៅសហរដ្ឋអាមេរិក និងបានបង្កើតបណ្តាញមួយដែលមានបញ្ជរផ្តល់សេវាប្រមាណ 380,000 កន្លែងនៅតាមបណ្តាប្រទេសនិងតំបន់ចំនួន 200 កន្លែង នៅទូទាំងពិភពលោក។