ជំហាននៃការដាក់ពាក្យសុំ​ចុះ​ឈ្មោះ
(ចំពោះតំបន់ដែលមិនអាចផ្តល់សេវាចែកចាយនិងបញ្ជាក់ព័ត៌មានអ្នកទទួល)

ការណែ​នាំ​នេះ​ គឺ​សម្រាប់​អតិថិជន​ដែល​ចង់​ធ្វើ​ការ​ចុះ​ឈ្មោះ​និង​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​ដែលSagawa Express’s មិនអាចផ្តល់”សេវាចែកចាយនិងបញ្ជាក់អត្តសញ្ញាណនៅពេលទទួល”

1 ការ​ចុះ​ឈ្មោះ​ជា​សមាជិក​ (ឥត​គិត​ថ្លៃ​)

ការ​ចុះ​ឈ្មោះ​ជា​សមាជិក​ អាច​ចូល​ទៅ​បាន​ពី​ទំព័រ​ចុះ​ឈ្មោះ​ជា​សមាជិក​។​ សម្រាប់​អាសយដ្ឋាន​របស់​អ្នក​ សូម​ជ្រើស​រើស​​ជម្រើស​ “​ខ្ញុំ​មិន​ស្គាល់​លេខ​ហ្សីប​កូដ​របស់ខ្ញុំ”​ ហើយ​បន្ទាប់​មក​ ត្រូវ​ដាក់​អាសយដ្ឋាន​តាម​សូរ​ជា​អក្ខរក្រម​ភាសា​អង់គ្លេស​។​
ជ្រើស​រើស​ “​មិន​បាន​បញ្ជាក់​”​ សម្រាប់​កាលបរិច្ឆេទ​ដែល​ត្រូវការ​ និង​ពេលវេលា​សម្រាប់​ការ​ប្រគល់​ឯកសារ​។​ *កាលបរិច្ឆេទ​ និង​ពេលវេលា​ចង់​បាន​ ពុំ​មាន​ផ្តល់​ជូន​នោះ​ទេ​។​

2 យើង​ស្នើសុំ​ឲ្យ អ្នក​អាច​ផ្ញើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បុគ្គល​តាម​ប្រៃសណីយ៍​
(ដែល​ត្រូវការ​ចាំ​បាច់​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​)

សូម​ផ្ញើ​ឯកសារ​ដែល​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​អ្នក​ និង​អាសយដ្ឋាន​អ៊ីម៉ែល​ដែល​បាន​ចុះ​បញ្ជី​ និង​លេខ​ទូរសព្ទ​ទំនាក់​ទំនង​ទៅ​កាន់​អាសយដ្ឋាន​ខាង​ក្រោម​។​

អាសយដ្ឋាន​សម្រាប់​ផ្ញើ​ឯកសារ​តាម​ប្រៃសណីយ៍​

ទៅ​កាន់​៖​ SBI Remit Co. Ltd.
4F Sumitomo Fudosan Otowa Bldg., 2-9-3 Otsuka, Bunkyo-ku, Tokyo
សូម​ប្រើ​អាសយដ្ឋាន​ផ្ញើ​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​ស្រោម​សំបុត្រ​ដែល​បាន​ប្រគល់​ជូន​ (មិន​ត្រូវការ​ត្រា​នោះ​ទេ​)​

សូម​ប្រាកដ​ថា​ អ្នក​ផ្ញើ​អាសយដ្ឋាន​អ៊ីម៉ែល​ចុះ​បញ្ជី​និង​លេខទូរសព្ទ​ទំនាក់​ទំនង​ជាមួយ​នឹង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​។​

ចាប់​ពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​រហូត​ដល់​ពេល​មួយ​សប្តាហ៍​

3 ការប្រគល់ជូនកញ្ជប់ឯកសារ​ (Welcome Pack)

យើង​នឹង​ផ្ញើ​ឯកសារ​ស្វាគមន៍​ (Welcome Pack) (ឯកសារ​ចាំបាច់​ដែល​ត្រូវការ​ដើម្បី​ផ្ញើ​ប្រាក់ រួម​បញ្ចូល​ទាំង​ការឡុកអ៊ីន និង​លេខកូដ​សម្ងាត់​បច្ចុប្បន្ន​របស់​អ្នក​) តាម​លិខិត​អនុសិទ្ធិ​មូលដ្ឋាន​ ឬ​ជា​កញ្ចប់​អាជីវកម្ម​ណាមួយ​។​

4 ការ​ឡុកអ៊ីន​ជា​លើក​ដំបូង​

អ្នក​នឹង​ត្រូវ​ធ្វើ​ការ​បញ្ជាក់​ថា​ អ្នក​បាន​អាន លក្ខខណ្ឌ​នៃ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​អន្តរជាតិ, កំណត់​លេខកូដ​សម្ងាត់​ប្រតិបត្តិការ​សាច់​ប្រាក់​របស់​អ្នក​ និង​បញ្ជាក់​ពី​ការ​ទទួល​បាន​អ៊ីម៉ែល​ ។ល។​

5 ចាប់​ផ្តើម​ប្រើ​សេវា​របស់​យើង​

*អាច​នឹង​មាន​ករណី​មួយ​ចំនួន​ដែល​យើង​មិន​អាច​ទទួល​យក​ពាក្យ​ស្នើ​សុំ​បាន​ បើ​ទោះ​បី​ជា​បាន​បញ្ចប់​ដំណើរការ​ខាង​លើ​ក៏​ដោយ​។​

សំណួរ៖ SBI Remit

អ៊ីម៉ែល៖support@remit.co.jp

ម៉ោង​ធ្វើ​ការ​  13:00–22:00

SBI Remit Co. Ltd.
4F Sumitomo Fudosan Otowa Bldg., 2-9-3 Otsuka, Bunkyo-ku, Tokyo ​