អំពីការគ្រប់គ្រងការបញ្ជូនសេចក្ដីជូនដំណឹងស្របតាមមាត្រា ៣ នៃច្បាប់ស្ដីពីកំណត់ត្រាការផ្ទេរប្រាក់ក្រៅប្រទេស
អនុលោមតាមមាត្រា ៣ នៃ [ច្បាប់ស្តីពីការបញ្ជូនកំណត់ត្រាពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅក្រៅប្រទេស ដើម្បីធានាបាននូវការបង់ពន្ធត្រឹមត្រូវស្របតាមពន្ធក្នុងស្រុក (ច្បាប់ឆ្នាំ១៩៩៧ លេខ១១០)] នៅពេលធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេស អ្នកធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេសនោះ តម្រូវឱ្យដាក់បញ្ជូននូវសេចក្ដីជូនដំណឹងដែលមានបញ្ជាក់ឈ្មោះ អាសយដ្ឋាន និងលេខសម្គាល់ផ្ទាល់ខ្លួន ឬលេខចុះបញ្ជីសាជីវកម្ម ប្រតិបត្តិការ ឬខ្លឹមសារសកម្មភាពដែលជាមូលហេតុនៃការផ្ទេរប្រាក់ទៅក្រៅប្រទេស និងចំណុចផ្សេងទៀតដែលមានកំណត់ដោយបទប្បញ្ញត្តិរបស់ក្រសួងហិរញ្ញវត្ថុ។
អតិថិជនត្រូវបញ្ជាក់ និងយល់ព្រមថា ក្នុងការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់អន្តរជាតិដែលផ្តល់ដោយក្រុមហ៊ុន ការចុះបញ្ជីនូវព័ត៌មានចាំបាច់ជាមួយក្រុមហ៊ុន ជាការជំនួសឱ្យការដាក់បញ្ជូនសេចក្ដីជូនដំណឹងបាន។
(ការបកប្រែនេះត្រូវបានផ្តល់ជូនសម្រាប់ការយល់ដឹងរបស់អតិថិជន ហើយក្នុងករណីមានភាពខុសគ្នារវាងអត្ថបទបកប្រែជាភាសានីមួយៗជាមួយនឹងភាសាជប៉ុននោះភាសាជប៉ុនត្រូវមានអាទិភាព។)