គោលនយោបាយស្តីពីសិទ្ធិឯកជនភាព
ក្រុមហ៊ុន SBI Remit Co., Ltd. របស់យើង ចាត់ទុកការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកថាមានសារៈសំខាន់ខ្លាំង។ ការរៀនសូត្រពីករណីគ្រោះថ្នាក់ និងសកម្មភាពមិនអើពើក្នុងពេលថ្មីៗនេះនៅក្នុងវិស័យដែលភាគច្រើនពាក់ព័ន្ធទៅនឹងព័ត៌មានផ្ទាល់ខ្លួន យើងកំពុងអនុវត្តវិធានការជាមុនដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនរបស់យើងតាមរយៈការបង្កើតមជ្ឈដ្ឋានមួយដែលមានសុវត្ថិភាព ដូចមានចែងនៅក្នុងគោលនយោបាយស្តីពីសិទ្ធិឯកជនភាពនេះ។
1. ការទទួលបាន និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
នៅពេលទទួលបានព័ត៌មានផ្ទាល់ខ្លួនណាមួយ ក្រុមហ៊ុននឹងកំណត់ពីគោលបំណងនៃការប្រើប្រាស់ព័ត៌មាននោះ និងទទួលយកព័ត៌មាននោះក្នុងករណីមានភាពចាំបាច់។ ក្រុមហ៊ុននឹងធ្វើការបញ្ជាក់គោលបំណងនៃការប្រើប្រាស់ស្ដីពី “ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន” និងចាត់តាំងមន្រ្ដីរដ្ឋបាលនៃផ្នែកគ្រប់គ្រងការការពារព័ត៌មានផ្ទាល់ខ្លួន ដើម្បីទទួលខុសត្រូវសម្រាប់ការកំណត់នឹងអនុវត្តនីតិវិធីបញ្ជាក់ ដើម្បីជៀសការប្រើប្រាស់ពុំបានត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួននោះ។ បន្ថែមលើនេះ ក្រុមហ៊ុននឹងបង្កើតប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងអនិវត្តវិធានការគ្រប់គ្រងសុវត្ថិភាព និងពង្រឹងការអនុវត្តវិធានការសុវត្ថិភាព និងសន្តិសុខ បង្ការការប្រើប្រាស់ហួសពីវិសាលភាពនៃគោលបំណងនៃការប្រើប្រាស់។
2. ការគ្រប់គ្រង និងការការពារព័ត៌មានផ្ទាល់ខ្លួន
ក្រុមហ៊ុននឹងធ្វើការគ្រប់គ្រងយ៉ាងតឹងរឹងលើព័ត៌មានផ្ទាល់ខ្លួននេះ ហើយនឹងមិនបញ្ចេញឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននេះទៅដល់ភាគីទីបី ដោយគ្មានការយល់ព្រមជាមុនពីអតិថិជនពាក់ព័ន្ធ ឬមូលនិធិផ្លូវច្បាប់ណាមួយឡើយ។ បន្ថែមលើនេះ ក្រុមហ៊ុននឹងកំណត់ និងអនុវត្តវិធានការគ្រប់គ្រងសុវត្ថិភាព ដើម្បីជៀសវាងការលេចធ្លាយ ការបាត់បង់ ឬការបំផ្លាញលើព័ត៌មានផ្ទាល់ខ្លួននោះ។ ក្រុមហ៊ុន នឹងចាត់វិធានការដើម្បីបង្ការបញ្ហាណាមួយ ហើយក្នុងករណីមានបញ្ហាណាមួយកើតឡើង ក្រុមហ៊ុននឹងចាត់វិធានការឲ្យបានឆាប់រហ័សដើម្បីបង្ការការកើតមានបញ្ហានោះជាថ្មី។
3. យើងនឹងអនុវត្តឲ្យបានតឹងរឹងតាមច្បាប់និងស្តង់ដាទាំងអស់ ដែលពាក់ព័ន្ធនឹងព័ត៌មានដែលស្ថិតក្រោមការគ្រប់គ្រងរបស់យើង។
ក្រុមហ៊ុន នឹងព្យាយាមបន្តធ្វើការកែលម្អលើរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រង ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន។
4. ការឆ្លើយតបទៅនឹងសំណួរ និងពាក្យបណ្តឹង
ក្រុមហ៊ុន នឹងបង្កើតប្រព័ន្ធនិងនីតិវិធីដើម្បីធ្វើការឆ្លើយតបឲ្យបានឆាប់រហ័សទៅនឹងសំណួរនិងពាក្យបណ្តឹងអំពីព័ត៌មានផ្ទាល់ខ្លួននេះ។
5. ការកែលម្អជាបន្តបន្ទាប់លើគ្រោងការគ្រប់គ្រងការការពារព័ត៌មានផ្ទាល់ខ្លួន
ក្រុមហ៊ុន នឹងបន្តកែលម្អគ្រោងការជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងការការពារព័ត៌មានផ្ទាល់ខ្លួន។
បង្កើតឡើង៖ ថ្ងៃទី1 ខែធ្នូ ឆ្នាំ2010
បានកែប្រែ៖ ថ្ងៃទី23 ខែមករា ឆ្នាំ2019
បានកែប្រែ៖ ថ្ងៃទី30 តុលា ឆ្នាំ2023
SBI Remit Co., Ltd
Yoshinori Kimura, តំណាងនាយក
《កិច្ចសន្យាសាកសួរ》
អាសយដ្ឋាន៖ SBI Remit Co., Ltd.
4F Sumitomo Fudosan Otowa Bldg., 2-9-3 Otsuka, Bunkyo-ku, Tokyo
Tel: 03-5652-6759
អ៊ីម៉ែល៖ support@remit.co.jp
(ថ្ងៃចន្ទ-សុក្រ) 9:00 – 18:00
(បានបិទក្នុងអំឡុងពេលឈប់សម្រាកដំណាច់ឆ្នាំ និងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី
និងថ្ងៃឈប់សម្រាកកំណត់ដោយក្រុមហ៊ុន)
(ស្តីអំពីព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងការចំណាយ តាមប្រព័ន្ធអេឡិចត្រូនិច)
តាមរយៈអ៊ីមែល: privacy@moneytap.jp
តាមរយៈលេខទូរស័ព្ទ:03-6229-0085
ម៉ោងធ្វើការ ៖ (ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ)9:00 – 17:30