គោលនយោបាយ​ស្តីពី​សិទ្ធិ​ឯកជនភាព

ក្រុមហ៊ុន​ SBI Remit Co., Ltd. របស់​យើង​ ចាត់ទុក​​ការ​គ្រប់គ្រង​​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ថា​មាន​សារៈសំខាន់​ខ្លាំង​។ ការ​រៀន​សូត្រ​ពី​ករណីគ្រោះថ្នាក់​ និងសកម្មភាព​មិន​អើ​ពើ​ក្នុង​ពេល​ថ្មី​ៗ​នេះ​​នៅ​ក្នុង​វិស័យ​ដែលភាគច្រើន​​ពាក់ព័ន្ធទៅ​​នឹង​ព័ត៌មាន​​ផ្ទាល់ខ្លួន​​​ យើង​កំពុង​អនុវត្ត​វិធានការ​ជាមុន​ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​​អតិថិជន​របស់​យើង​តាម​រយៈ​​ការ​បង្កើត​​មជ្ឈដ្ឋាន​មួយ​ដែល​មាន​សុវត្ថិភាព​ ដូច​មាន​ចែង​នៅ​ក្នុង​គោលនយោបាយ​ស្តីពី​សិទ្ធិ​ឯកជនភាព​នេះ​។

1. ការ​ទទួល​បាន​ និង​ការ​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​​

នៅពេលទទួលបានព័ត៌មានផ្ទាល់ខ្លួនណាមួយ ក្រុមហ៊ុននឹងកំណត់ពីគោលបំណងនៃការប្រើប្រាស់ព័ត៌មាននោះ និងទទួលយកព័ត៌មាននោះក្នុងករណីមានភាពចាំបាច់។ ក្រុមហ៊ុននឹងធ្វើការបញ្ជាក់គោលបំណងនៃការប្រើប្រាស់ស្ដីពី “ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន” និងចាត់តាំងមន្រ្ដីរដ្ឋបាលនៃផ្នែកគ្រប់គ្រងការការពារព័ត៌មានផ្ទាល់ខ្លួន ដើម្បីទទួលខុសត្រូវសម្រាប់ការកំណត់នឹងអនុវត្តនីតិវិធីបញ្ជាក់ ដើម្បីជៀសការប្រើប្រាស់ពុំបានត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួននោះ។ បន្ថែមលើនេះ ក្រុមហ៊ុននឹងបង្កើតប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងអនិវត្តវិធានការគ្រប់គ្រងសុវត្ថិភាព និងពង្រឹងការអនុវត្តវិធានការសុវត្ថិភាព និងសន្តិសុខ បង្ការការប្រើប្រាស់ហួសពីវិសាលភាពនៃគោលបំណងនៃការប្រើប្រាស់។

2. ការ​គ្រប់គ្រង​ និង​ការ​ការពារ​​​ព័ត៌មាន​ផ្ទាល់ខ្លួន​

ក្រុមហ៊ុន​នឹង​​ធ្វើ​ការ​គ្រប់​គ្រង​យ៉ាង​តឹង​រឹង​លើ​​ព័ត៌មាន​ផ្ទាល់ខ្លួន​នេះ​ ហើយ​នឹង​មិន​បញ្ចេញ​ឬ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​​នេះ​ទៅដល់​ភាគី​ទីបី​ ដោយ​គ្មាន​ការ​យល់ព្រម​ជាមុន​​ពី​អតិថិជន​ពាក់ព័ន្ធ​ ឬ​មូលនិធិផ្លូវ​ច្បាប់​​ណាមួយ​ឡើយ​។​ បន្ថែម​លើ​នេះ​ ក្រុមហ៊ុន​នឹង​កំណត់​ និង​អនុវត្ត​វិធានការ​គ្រប់គ្រង​សុវត្ថិភាព​ ដើម្បី​ជៀស​វាង​ការ​លេច​ធ្លាយ​ ការបាត់​បង់​ ឬ​ការ​បំផ្លាញ​លើ​​ព័ត៌មាន​ផ្ទាល់ខ្លួន​​នោះ​។​ ក្រុមហ៊ុន​ នឹង​ចាត់​វិធានការ​ដើម្បី​បង្ការ​បញ្ហាណាមួយ​ ហើយ​ក្នុង​ករណី​មាន​បញ្ហា​ណាមួយ​កើត​ឡើង​ ក្រុមហ៊ុន​នឹង​ចាត់​វិធានការ​ឲ្យ​បាន​​ឆាប់​រហ័ស​​ដើម្បី​បង្ការការ​កើត​មាន​បញ្ហា​នោះ​ជា​ថ្មី​។​

3. យើង​នឹង​អនុវត្ត​​ឲ្យ​បាន​តឹង​រឹង​​តាម​ច្បាប់​និង​ស្តង់ដា​ទាំង​អស់​ ដែល​ពាក់ព័ន្ធ​នឹង​​ព័ត៌មាន​​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​យើង​។​

ក្រុមហ៊ុន​ នឹង​ព្យាយាម​បន្ត​​ធ្វើ​ការ​កែលម្អ​​លើ​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធ​គ្រប់គ្រង​​ ដើម្បី​ការ​ពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​។​

4. ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​​ និង​ពាក្យ​បណ្តឹង​

ក្រុមហ៊ុន​ នឹង​បង្កើត​ប្រព័ន្ធ​​និង​នីតិវិធី​​ដើម្បី​​​ធ្វើ​ការ​​ឆ្លើយ​តប​​​ឲ្យ​បាន​ឆាប់​រហ័ស​​ទៅនឹង​សំណួរ​​និង​ពាក្យ​បណ្តឹង​អំពី​ព័ត៌​មាន​ផ្ទាល់ខ្លួន​នេះ​។​

5. ការ​កែ​លម្អ​ជា​បន្ត​បន្ទាប់​លើ​​គ្រោង​ការ​គ្រប់​គ្រង​​ការ​ការពារ​ព័ត៌មាន​​ផ្ទាល់ខ្លួន​

ក្រុមហ៊ុន​ នឹង​បន្ត​កែ​លម្អ​គ្រោង​ការ​​ជា​បន្ត​បន្ទាប់​ដើម្បី​គ្រប់គ្រង​ការ​ការពារ​​ព័ត៌មាន​ផ្ទាល់ខ្លួន​។​

​បង្កើត​ឡើង​៖ ថ្ងៃ​ទី1 ខែ​ធ្នូ​ ឆ្នាំ​​2010
បាន​កែ​ប្រែ​៖ ថ្ងៃទី23 ខែមករា​ ឆ្នាំ2019
SBI Remit Co., Ltd
Yoshinori Kimura, តំណាង​នាយក​​

《កិច្ចសន្យា​សាកសួរ​》
អាសយដ្ឋាន​៖​ SBI Remit Co., Ltd.
13F Izumi Garden Tower, 1-6-1 Roppongi, Minato-ku, Tokyo 106-6013
Tel: 03-5652-6759
អ៊ីម៉ែល​៖​ support@remit.co.jp
(ថ្ងៃចន្ទ-សុក្រ​) 9:00 – 18:00 (ថ្ងៃ​ឈប់​សម្រាក់/ថ្ងៃ​សៅរ៍/ថ្ងៃ​អាទិត្យ​) 10:00 – 18:00
(បាន​បិទ​​ក្នុង​អំឡុង​​ពេល​ឈប់សម្រាក​ដំណាច់​ឆ្នាំ​ និង​ថ្ងៃ​ឈប់​សម្រាកចូល​ឆ្នាំ​ថ្មី​ និង​ថ្ងៃ​ឈប់​សម្រាកកំណត់​ដោយ​ក្រុមហ៊ុន​)