លិខិតធានា និង អះអាង ថាមិនមែនជាសមាជិកនៃកម្លាំងប្រឆាំងសង្គម
ខ្ញុំ (រួមទាំងករណីនីតិបុគ្គល ហើយតទៅនេះហៅដូចគ្នា) សូមធានា និងអះអាង ដូចខាងក្រោម៖
- ១. បច្ចុប្បន្ននេះ ខ្លួន និងបុគ្គលិករបស់ខ្លួនជាអាទិ៍ មិនមែនជា ក្រុមឧក្រិដ្ឋកម្ម សមាជិកនៃក្រុមឧក្រិដ្ឋកម្ម ឬជាបុគ្គលដែលធ្លាប់ជាអតីតសមាជិកក្រុមឧក្រិដ្ឋកម្មដែលមិនទាន់ហួសរយៈពេល៥ឆ្នាំ សមាសភាពបម្រុងនៃក្រុមឧក្រិដ្ឋកម្ម ក្រុមហ៊ុនទាក់ទងនឹងក្រុមឧក្រិដ្ឋកម្ម ក្រុមគម្រាមកំហែងជាអាទិ៍ ឬចលនាសង្គមជាដើមដែលបង្កចលាចល ឬក្រុមឧក្រិដ្ឋកម្មខាងបច្ចេកវិទ្យា នឹងក្រុមផ្សេងទៀតដែលប្រហាក់ប្រហែល (តទៅនេះហៅថា “សមាជិកក្រុមឧក្រិដ្ឋកម្ម”) ហើយ ធានាថាខ្លួនមិនស្ថិតក្នុងចំណុចណាមួយដូចបានកំណត់ខាងក្រោម និងមិនក្លាយជាសមាជិកឡើយនាពេលអនាគត។
- (១) ត្រូវបានទទួលស្គាល់ថា មានទំនាក់ទំនងដែលការដឹកនាំត្រូវបានគ្រប់គ្រងដោយសមាជិកក្រុមឧក្រិដ្ឋកម្មជាដើម
- (២) ត្រូវបានទទួលស្គាល់ថាមានទំនាក់ទំនងដែលការដឹកនាំមានការពាក់ព័ន្ធយ៉ាងសកម្មជាមួយក្រុមឧក្រិដ្ឋកម្មជាដើម
- (៣) ត្រូវបានទទួលស្គាល់ថា មានទំនាក់ទំនងកំពុងប្រើប្រាស់សមាជិកក្រុមឧក្រិដ្ឋកម្មដោយមិនត្រឹមត្រូវ ដូចជាក្នុងគោលបំណងទទួលប្រាក់ចំណេញមិនត្រឹមត្រូវសម្រាប់ខ្លួនឯង ក្រុមហ៊ុនផ្ទាល់ខ្លួន ឬតតិយជន ឬក្នុងគោលបំណងបង្កការខូចខាតដល់តតិយជន
- (៤) ត្រូវបានទទួលស្គាល់ថា មានទំនាក់ទំនងក្នុងការផ្តល់ប្រាក់ ឬជួយសម្របសម្រួលដល់សមាជិកក្រុមឧក្រិដ្ឋកម្មជាអាទិ៍
- (៥) បុគ្គលដែលជាបុគ្គលិក ឬអ្នកដឹកនាំត្រូវបានទទួលស្គាល់ថាមានទំនាក់ទំនងដែលសង្គមរិះគន់ថាជាសមាជិកក្រុមឧក្រិដ្ឋកម្មជាអាទិ៍
- ២. ធានាថានឹងមិនធ្វើសកម្មភាពក្នុងចំណុចណាមួយដូចមានចែងខាងក្រោមដោយខ្លួនឯង ឬតាមរយៈតតិយជនឡើយ។
- (១) សកម្មភាពទាមទារដោយហិង្សា
- (២) សកម្មភាពទាមទារមិនត្រឹមត្រូវដែលលើសពីទំនូលខុសត្រូវតាមច្បាប់
- (៣) សកម្មភាពដែលប្រើពាក្យពេជន៍គំរាមកំហែង ឬប្រើអំពើហឹង្សាទាក់ទងនឹងពាណិជ្ជកម្ម
- (៤) សកម្មភាពផ្សព្វផ្សាយពាក្យចចាមអារ៉ាម បំផ្លាញការជឿទុកចិត្តរបស់ក្រុមហ៊ុន ដោយប្រើការក្លែងបន្លំ ឬអំណាច ឬសកម្មភាពរារាំងដល់អាជីវកម្មរបស់ក្រុមហ៊ុន
- (៥) សកម្មភាពផ្សេងទៀតដែលប្រហាក់ប្រហែលនឹងចំណុចទាំងអស់ខាងលើ។
- ៣. ប្រសិនបើខ្ញុំបានបំពានការធានាអះអាងដូចមានចែងខាងលើ មានការសង្ស័យសមស្របណាមួយថាខ្ញុំកំពុងបំពាន ក្រុមហ៊ុន អាចផ្អាករាល់ប្រតិបត្តិការជាមួយខ្ញុំទាំងអស់ ឬមួយផ្នែកភ្លាមៗ ឬបញ្ចប់កិច្ចសន្យាទាំងអស់ ឬមួយផ្នែកជាមួយខ្ញុំដោយមិនចាំបាច់មានការជូនដំណឹង ឬឆ្លងកាត់នីតិវិធីណាផ្សេងឡើយ។ ដោយឡែក ខ្ញុំទទួលស្គាល់ថា ក្រុមហ៊ុន មិនមានកាតព្វកិច្ចក្នុងការបកស្រាយឬបង្ហាញភស្តុតាងណាមួយអំពីការសង្ស័យសមស្របនោះចំពោះខ្ញុំឡើយ ហើយ ទោះបីជាខ្ញុំទទួលរងការខូចខាត កើតឡើងពី ឬទាក់ទងនឹងការផ្អាកប្រតិបត្តិការនេះ ឬការលុបចោលកិច្ចសន្យា ក្រុមហ៊ុន មិនមានទំនួលខុសត្រូវចំពោះការខូចខាតណាមួយឡើយ។
- ៤. ខ្ញុំធានាថានឹងផ្តល់សំណងដល់ក្រុមហ៊ុន សម្រាប់ការខូចខាតណាមួយដែលបានកើតឡើងដោយសារការបំពានលើចំណុចទី ១ ឬចំណុចទី ២នៃការធានាអះអាងនេះ។
«ចប់»
(ការបកប្រែនេះត្រូវបានផ្តល់ជូនសម្រាប់ជាការយល់ដឹង ហើយក្នុងករណីមានភាពខុសគ្នារវាងអត្ថបទបកប្រែ និងភាសាជប៉ុន នោះភាសាជប៉ុនត្រូវមានអាទិភាព។)