ការផ្តល់ព័ត៌មានបុគ្គលដល់ភាគីទីបី (សម្រាប់តែសមាជិក SBI Remit NEOBANK) (SBI Remit / SBI Sumishin Net Bank /ស្ថាប័នត្រួតពិនិត្យ ស្ថាប័នដែលជួយក្នុងការចុះឈ្មោះជាអាទិ៍ )
ជូនចំពោះក្រុមហ៊ុន SBI Remit Co., Ltd.
ខ្ញុំបាទ/នាងខ្ញុំ យល់ព្រមឲ្យក្រុមហ៊ុន SBI Remit Co., Ltd. (តទៅនេះហៅថា “SBI Remit”) ផ្តល់ព័ត៌មានបុគ្គលដូចខាងក្រោមទៅកាន់ក្រុមហ៊ុន SBI Sumishin Net Bank, Ltd. (តទៅនេះហៅថា “SBI Sumishin Net Bank”) ស្ថាប័នត្រួតពិនិត្យជាអាទិ៍ (សំដៅដល់ស្ថាប័នត្រួតពិនិត្យ ឬស្ថាប័នដែលជួយក្នុងការចុះឈ្មោះកម្មសិក្សាការីជនបរទេស ឬពលករជំនាញជនបរទេស) និង ស្ថាប័នផ្សេងទៀត។
១. ការផ្តល់ព័ត៌មានបុគ្គលទៅកាន់ SBI Sumishin Net Bank
១. ភាគីទីបីដែលត្រូវផ្តល់ព័ត៌មានបុគ្គល
SBI Sumishin Net Bank
២. គោលបំណងនៃការប្រើប្រាស់របស់ភាគីទីបីដែលបានទទួលព័ត៌មានបុគ្គល
(១) ដើម្បីបើកគណនីសន្សំនៅក្រុមហ៊ុន SBI Sumishin Net Bank (សាខា SBI Remit)
(២) ដើម្បីផ្តល់ការណែនាំទាក់ទងទៅនឹង SBI Remit NEOBANK ដើម្បីគ្រប់គ្រងគណនីបន្ទាប់ពីបើកគណនីនៅ SBI Sumishin Net Bank (សាខា SBI Remit) និងដើម្បីឆ្លើយតបទៅកាន់ការសាកសួររបស់អតិថិជន
(៣) ដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចដោយយោងតាមកិច្ចសន្យាជាមួយអតិថិជន ឬច្បាប់ជាអាទិ៍
(៤) ដើម្បីលុបឬដាក់កំហិតប្រតិបត្តិការនានា និងការគ្រប់គ្រងបញ្ហាដែលកើតមានឡើងបន្ទាប់ពីការលុបប្រតិបត្តិការ
(៥) ដើម្បីគោលបំណងផ្សេងទៀតដែលភ្ជាប់ជាមួយចំណុចខាងលើ
៣. ព័ត៌មានដែលត្រូវផ្តល់ជូនភាគីទីបី
(១) ឈ្មោះ ភេទ និងថ្ងៃខែឆ្នាំកំណើត
(២) លេខកូដប្រៃសណីយ៍ និងអាសយដ្ឋាន
(៣) រយៈពេលស្នាក់នៅ
(៤) លេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីម៉ែល
(៥) លេខកូដអតិថិជន
(៦) មុខរបរ
(៧) ក្រុមហ៊ុនដែលអតិថិជនកំពុងបម្រើការងារនិងស្ថាប័នត្រួតពិនិត្យដែលកំពុងស្ថិតនៅជាអាទិ៍
(៨) ស្ថានភាពនៃការប្រើប្រាស់សេវា SBI Remit របស់អតិថិជន
(៩) ព័ត៌មានដែល SBI Remit បានទទួលនៅពេលផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួន និងការបញ្ជាក់បុគ្គលិកលក្ខណៈជាអាទិ៍
២. ការផ្តល់ព័ត៌មានបុគ្គលទៅកាន់ស្ថាប័នត្រួតពិនិត្យ ស្ថាប័នដែលជួយក្នុងការចុះឈ្មោះជាអាទិ៍
១. ភាគីទីបីដែលត្រូវផ្តល់ព័ត៌មានបុគ្គល
(១) ស្ថាប័នត្រួតពិនិត្យដែលអតិថិជនកំពុងស្ថិតនៅជាអាទិ៍
(២) ស្ថាប័ន (រាប់បញ្ចូលទាំងក្រុមហ៊ុន និងសហជីព) ដែលទទួលការចាត់តាំងពីស្ថាប័នត្រួតពិនិត្យដែលអតិថិជនកំពុងស្ថិតនៅ ក្នុងការទទួលយកកម្មសិក្សាការីជនបរទេស ឬពលករជំនាញជនបរទេស ដើម្បីផ្តល់ការណែនាំអំពីជីវភាពរស់នៅប្រចាំថ្ងៃ និងការគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជនជាអាទិ៍។
(៣) ស្ថាប័ន (រាប់បញ្ចូលទាំងក្រុមហ៊ុន និងសហជីព) ដែលសហការជាមួយស្ថាប័នត្រួតពិនិត្យដែលអតិថិជនកំពុងស្ថិតនៅ ក្នុងការទទួលយកកម្មសិក្សាការីជនបរទេស ឬពលករជំនាញជនបរទេស ដើម្បីផ្តល់ការណែនាំអំពីជីវភាពរស់នៅប្រចាំថ្ងៃ និងការគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជនជាអាទិ៍។
(៤) ក្រុមហ៊ុនដែលអតិថិជនកំពុងបម្រើការងារ
២. គោលបំណងនៃការប្រើប្រាស់របស់ភាគីទីបីដែលបានទទួលព័ត៌មានបុគ្គល
(១) ដើម្បីជួយក្នុងការជូនដំណឹងអំពីគណនីផ្ទេរប្រាក់បៀវត្សរ៍ទៅកាន់ក្រុមហ៊ុនដែលអតិថិជនកំពុងបម្រើការងារ
(២) ដើម្បីគោលបំណងផ្សេងទៀតដែលទាក់ទងជាមួយចំណុចខាងលើ
៣. ព័ត៌មានដែលត្រូវផ្តល់ជូនភាគីទីបី
(១) ឈ្មោះ
(២) ថ្ងៃខែឆ្នាំកំណើត
(៣) ព័ត៌មានដូចខាងក្រោមដែលទាក់ទងនឹងគណនីសន្សំដែលអតិថិជនបានបើកគណនីនៅធនាគារ SBI Sumishin Net Bank, Ltd. (សាខា SBI Remit) ៖ កាលបរិច្ឆេទបើកគណនី ឈ្មោះធនាគារ ឈ្មោះសាខា ប្រភេទគណនី លេខគណនី ឈ្មោះគណនី។
ចប់