សេចក្តីជូនដំណឹង/យុទ្ធនាការ
2021/01/12
សេចក្តីជូនដំណឹងពីការចាប់ផ្តើមសេវាកម្មផ្ញើប្រាក់ទៅក្រៅប្រទេសតាមរយៈម៉ាស៊ីនATMធនាគារLAWSON

សូមថ្លែងអំណរគុណដែលតែងតែប្រើប្រាស់សេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ក្រុមហ៊ុនSBI Remit។
យើងខ្ញុំមានក្តីសោមនស្សសូមជម្រាបជូនដំណឹងដល់លោកអ្នកអំពីការចាប់ផ្តើមសេវាកម្មផ្ញើប្រាក់តាមរយៈATMធនាគារLAWSON(ស្វែងរកATM)ជាមួយកាតផ្ទេរប្រាក់SBI Remit ចាប់ពីថ្ងៃអង្គារ៍ ទី១២ ខែមករា ឆ្នាំ២០២១នេះតទៅ។
■សេវាកម្ម និង ពេលវេលានៃការប្រើប្រាស់កាតSBI Remit (ចាប់ពីថ្ងៃអង្គារ៍ទី១២ខែមករាឆ្នាំ២០២១ ម៉ោង១០ព្រឹក) អាចប្រើប្រាស់សេវាកម្មនេះបាន២៤ម៉ោងនិង៣៦៥ថ្ងៃ។ (※1)(※2)
ថ្លៃសេវាដាក់ប្រាក់ | ម្តង300យ៉េន(បូកពន្ធ) |
---|
ថ្លៃសេវាដាក់ប្រាក់ | ម្តង300យ៉េន(បូកពន្ធ) |
---|
សម្រាប់ជាអនុស្សាវរីយ៍នៃការភ្ជាប់សេវាកម្មនេះ យើងបានអនុវត្តនូវយុទ្ធនាការដូចខាងក្រោម៖
រយៈពេល |
ថ្ងៃអង្គារ៍ទី១២ខែមករាឆ្នាំ២០២១~ថ្ងៃអាទិត្យទី៣១ខែមករាឆ្នាំ២០២១ ថ្ងៃចន្ទទី១ខែកុម្ភៈឆ្នាំ២០២១~ថ្ងៃពុធទី១០ខែកុម្ភៈឆ្នាំ២០២១ ថ្ងៃសៅរ៍ទី២០ខែកុម្ភៈឆ្នាំ២០២១~ថ្ងៃអាទិត្យទី២៨ខែកុម្ភៈឆ្នាំ២០២១ ថ្ងៃសៅរ៍ទី២០ខែមីនាឆ្នាំ២០២១~ថ្ងៃពុធទី៣១ខែមីនាឆ្នាំ២០២១ |
---|---|
ខ្លឹមសារ | សម្រាប់អតិថិជនដែលធ្វើការផ្ញើប្រាក់នៅATMធនាគារLAWSONជាមួយកាតSBI Remitអំឡុងពេលយុទ្ធនាការនេះ នឹងទទួលបានអំណោយ១ពីសាខាLAWSON។ |
វេបសាយយុទ្ធនាការរបស់ធនាគារLawson | https://www.lawsonbank.jp/lp/20210112/ |
ថ្ងៃចន្ទទី១ខែកុម្ភៈឆ្នាំ២០២១~ថ្ងៃពុធទី១០ខែកុម្ភៈឆ្នាំ២០២១
ថ្ងៃសៅរ៍ទី២០ខែកុម្ភៈឆ្នាំ២០២១~ថ្ងៃអាទិត្យទី២៨ខែកុម្ភៈឆ្នាំ២០២១
ថ្ងៃសៅរ៍ទី២០ខែមីនាឆ្នាំ២០២១~ថ្ងៃពុធទី៣១ខែមីនាឆ្នាំ២០២១
【ចំណុចប្រុងប្រយ័ត្ន】
- ・ករណីផ្ញើប្រាក់ទៅប្រទេសនេប៉ាល់តាមរយៈCITY EXPRESS ថ្លៃសេវាដាក់ប្រាក់ម្តង200យ៉េន(បូកពន្ធ)។
(※1)ដោយសារមានការជួសជុលប្រព័ន្ធរាល់ចន្លោះម៉ោង៣ព្រឹកដល់ម៉ោ៤ព្រឹកប្រហែល១៥នាទី ដូច្នេះមិនអាចធ្វើការដាក់ប្រាក់នៅចន្លោះម៉ោងនេះបានទេ។
(※2)ករណីសាខាដែលមិនបើកដំណើរការ២៤ម៉ោង ATMដែលបានដាក់នៅសាខានោះ នឹងមិនអាចប្រើប្រាស់បានទេ ហើយATMអាចប្រើប្រាស់បានទៅតាមម៉ោងដែលសាខានោះបើកដំណើរការប៉ុណ្ណោះ។ - ・ស្តីអំពីការប្រើប្រាស់កាត និង ថ្លៃសេវា សូមបញ្ជាក់ទុកជាមុនតាមគេហទំព័ររបស់SBI Remit។
https://www.remit.co.jp/kaigaisoukin/exchangeratecommission/commission/ - ・ចំនួនទឹកប្រាក់ដែលអាចដាក់បានច្រើនបំផុតក្នុង១ដងចំនួន៥០ម៉ឺនយ៉េន។
- ・អាចដាក់បានតែក្រដាសប្រាក់ និង ត្រឹមតែ៥៩សន្លឹកប៉ុណ្ណោះ។
- ・បង្កាន់ដៃមិនត្រូវបានបោះជូនទេបន្ទាប់ពីយុទ្ធនាការខាងលើបញ្ចប់។
ចុងក្រោយនៃប្រតិបត្តិការមានបង្ហាញ「លេខតាមដាន(問い合わせ番号)」នៅលើអេក្រង់ សូមថតទុក
ព្រោះលេខនេះចាំបាច់នៅពេលដែលអ្នកទំនាក់ទំនងមកសេវាបម្រើអតិថិជនក្រុមហ៊ុនយើងខ្ញុំ។