សេចក្តីជូនដំណឹង/យុទ្ធនាការ
2020/07/29
នៅឆ្នាំទី១០នេះ ក្រុមហ៊ុនSBI Remit បានទទួលទឹកប្រាក់សរុបនៃការផ្ទេរប្រាក់ទៅអន្តរជាតិលើសពី១សែនកោដិយ៉េនហើយ!
ក្រុមហ៊ុនSBI Remit Co.,Ltd ជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ក្រុមហ៊ុនSBI FinTech Solutions Co.,Ltd ដែលផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ (ទីតាំងការិយាល័យកណ្តាល : MINATO-KU ទីក្រុងតូក្យូ、តំណាងនាយក : NOBUO ANDO、https://www.remit.co.jp、) ដោយសារក្រុមហ៊ុនយើងខ្ញុំបានទទួលទឹកប្រាក់សរុបពីការផ្ញើប្រាក់ទៅក្រៅប្រទេសលើសពី១សែនកោដិយ៉េនហើយនោះ យើងខ្ញុំសូមជម្រាបជូនដំណឹងមានបរិយាយដូចខាងក្រោម។
តាមលំហូរដ៏ធំនៃសាកលភាវូបនីយកម្ម ក្រុមហ៊ុនយើងខ្ញុំរំពឹងថាជនជាតិបរទេសនឹងកើនឡើងបន្ថែមទៀតនាពេលអនាគត។ SBI Group ផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងនៅខែមេសាឆ្នាំ២០១០ បានចុះបញ្ជីអាជីវកម្មផ្ទេរប្រាក់ដែលផ្អែកលើច្បាប់ទូទាត់មូលនិធិ ហើយបានចាប់ផ្តើមអាជីវកម្មផ្ទេរប្រាក់អន្តរជាតិនៅខែធ្នូឆ្នាំដដែល។
ពេលបើកដំបូងចំនួនជនបរទេសមានប្រហែល២០៨ម៉ឺននាក់ ហើយគិតមកត្រឹមចុងឆ្នាំមុនបានកើនឡើងដល់២៩៣ម៉ឺននាក់(※1)ជាពិសេសគេសម្គាល់ឃើញថាជនបរទេសមកក្នុងគោលបំណងធ្វើការមានការកើនឡើង។ សហគ្រាសបង្កើនការទទួលយកជនបរទេសមកធ្វើការ ពីព្រោះតែការថយចុះនៃអត្រាកំណើតនិងកំណើននៃចំនួនប្រជាជនវ័យចំណាស់។
ដូច្នេះហើយក្រុមហ៊ុនយើងខ្ញុំផ្តល់ជូននូវសេវាកម្មផ្ទេរប្រាក់ដ៏មានទំនុកចិត្ត និង ងាយស្រួលសម្រាប់ជនបរទេសដែលរស់នៅប្រទេសជប៉ុន ដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយ(DLT:Distributed Ledger Technology) ថ្លៃសេវាថោក ឆាប់រហ័ស និង សុវត្ថិភាព។ បន្ថែមពីនេះ គេហទំព័រក្រុមហ៊ុនមានជាច្រើនភាសា(១២ភាសា)និងមានសេវាបម្រើអតិថិជនដោយចាប់ផ្តើមទទួលបម្រើតាមរយៈ SNS អ៊ីម៉ែល និង ទូរស័ព្ទ តាមភាសានីមួយៗ។
លើសពីនេះទៀតក្រុមហ៊ុនSBI Groupខិតខំប្រឹងប្រែងបង្កើតសម្ព័ន្ធភាពជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់ ដោយចាប់ពីខែមករាក្នុងឆ្នាំនេះ ហើយបានភ្ជាប់ដៃគូអាជីវកម្មជាមួយធនាគារSHIMANE ធនាគារFUKUSHIMA ធនាគារCHIKUHOU ធនាគារMICHINOKU ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការផ្ទេរប្រាក់ពីពលករបរទេសដែលជាកម្លាំងពលកម្មដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចក្នុងស្រុក យើងខ្ញុំខិតខំបង្កើតសេវាកម្មអោយកាន់តែងាយស្រួល។
ចំនួនសមាជិកបច្ចុប្បន្នជាង៦៥ម៉ឺននាក់ដែលក្នុងចំណោមនោះ៩០ភាគរយអតិថិជនមានសញ្ជាតិជាជនបរទេស។ ចំណែកនៃការផ្ទេរប្រាក់ទៅកាន់ស្រុកកំណើត(※2)មានប្រហែល៣៤% ជាពិសេសបណ្តាលប្រទេសនៅអាស៊ីចំនួន៤១%។
បច្ចុប្បន្ននេះដោយសារការជះឥទិ្ធពលពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី(COVID-19)នាំអោយចំនួនអ្នកថ្មីដែលចូលមកប្រទេសជប៉ុន ថយចុះជាបណ្តោះអាសន្ន ក៏ប៉ុន្តែយើងរំពឹងថារាជរដ្ឋាភិបាលនឹងបើកចរាចរណ៍ឡើងវិញដោយដាក់កំណត់វិធានការ ការចូលប្រទេសជាបន្តបន្ទាប់ក្នុងរយៈពេលមធ្យមទៅវែងដោយទទួលយកជនបរទេសនិងពលករបរទេស ក៏ដូចជា ទេសចរណ៍ ជំនួញ និស្សិតដែលមកបន្តការសិក្សា។
គិតត្រឹមឆ្នាំទី១០ក្នុងឆ្នាំនេះ យើងមានគំរោងផ្តល់នូវសេវាកម្មថ្មីៗចាប់ផ្តើមពីការពង្រីកប្រភេទសេវាកម្មដើម្បីបំពេញតម្រូវការអតិថិជនបន្ថែម។
ក្រុមហ៊ុនយើងខ្ញុំនឹងបន្តផ្តល់នូវសេវាកម្មផ្ទេរប្រាក់ប្រកបដោយភាពកក់ក្តៅ ងាយស្រួល សុវត្ថិភាព និង ទំនុកចិត្តទៅកាន់អតិថិជន។
(※1)ក្រសួងយុត្តិធម៌ :អំពីចំនួនជនជាតិបរទេសពីចុងឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ន
http://www.moj.go.jp/nyuukokukanri/kouhou/nyuukokukanri04_00003.html
(※2)ទិន្ន័យស្ថិតិធនាគារជាតិ (ស្ថិតិពីខែ១០ដល់ខែ១២ឆ្នាំ២០១៩)និងការគណនាតម្លៃជាក់ស្តែងរបស់ក្រុមហ៊ុនយើងខ្ញុំ។
**************************************************************
អាចទំនាក់ទំនងមកបន្ថែមអំពីសេចក្តីប្រកាសព័ត៌មាននេះដូចខាងក្រោម៖
សេវាបម្រើអតិថិជនក្រុមហ៊ុនSBI Remit
03-5652-6759 https://www.remit.co.jp/
ថ្ងៃធម្មតា 9:00-18:00 សៅរ៍ អាទិត្យ និង ថ្ងៃបុណ្យ 10:00-18:00
(លើកលែងថ្ងៃឈប់សម្រាកចុងឆ្នាំដើមឆ្នាំ និងថ្ងៃសម្រាកកំណត់ដោយក្រុមហ៊ុនយើងខ្ញុំ)
********************************
អាចទំនាក់ទំនងមកបន្ថែមអំពីសេចក្តីប្រកាសព័ត៌មាននេះដូចខាងក្រោម៖
សេវាបម្រើអតិថិជនក្រុមហ៊ុនSBI Remit
03-5652-6759
ថ្ងៃធម្មតា 9:00-18:00
សៅរ៍ អាទិត្យ និង ថ្ងៃបុណ្យ 10:00-18:00
(លើកលែងថ្ងៃឈប់សម្រាកចុងឆ្នាំដើមឆ្នាំ និងថ្ងៃសម្រាកកំណត់ដោយក្រុមហ៊ុនយើងខ្ញុំ)