វិធីផ្ញើប្រាក់ដែលមានភាពងាយស្រួល
ការផ្ញើប្រាក់តាមអនឡាញ
ជាវិធីផ្ញើប្រាក់ដែលមានភាពងាយស្រួលជាងគេមួយ។ អតិថិជនដាក់ប្រាក់ទៅក្នុងគណនីបម្រុង -ដោយ គ្រាន់តែបញ្ជាក់ពីអ្នកទទួលប្រាក់ និងចំនួនទឹកប្រាក់ត្រូវផ្ញើមួយលើកៗ នៅក្នុងគេហទំព័រសមាជិក។
ប័ណ្ណផ្ញើប្រាក់
សេវាកម្មនេះ អនុញ្ញាតឲ្យអ្នកធ្វើ ការផ្ញើប្រាក់ដោយប្រើប័ណ្ណផ្ញើប្រាក់ពី ATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន និង ATMធនាគារLawson នៅទូទាំងប្រទេសជប៉ុន។ យើងចេញប័ណ្ណមួយសម្រាប់អ្នកទទួលប្រាក់ម្នាក់/កាតផ្ញើប្រាក់បោះជូនដោយឥតគិតថ្លៃ។
សេវាផ្ញើប្រាក់ Furikomi
នេះគឺជាសេវាមួយដែលគេបានបង្កើតគណនីមួយសម្រាប់អ្នកទទួលប្រាក់ណាម្នាក់ ហើយប្រាក់ត្រូវបានគេផ្ញើទៅកាន់គណនីនោះតាមវិធីផ្ទេរប្រាក់។
សេវាផ្ញើប្រាក់ Furikomi គឺមាននៅតាមATM ទាំងអស់ តាមសេវាធនាគារអ៊ីនធឺណិត ឬនៅតាមបញ្ជរធនាគារណាមួយ។
ការផ្ញើប្រាក់តាមហាងលក់ទំនិញ
យើងសូមណែនាំឲ្យប្រើសេវាកម្មនេះសម្រាប់អ្នកដែលមានពេលវេលាតិចក្នុងអំឡុងថ្ងៃចន្ទ-សុក្រ ដែលមិនអាចចូលទៅប្រើគណនីធនាគារបាន។