សេវា​ផ្ញើ​ប្រាក់ Furikomi

យើង​នឹង​ធ្វើ​ការ​ចុះ​ឈ្មោះ​គណនី​ផ្ទេរ​ប្រាក់​ដាច់​ដោយ​ឡែក​ពី​គ្នា​សម្រាប់​អ្នក​ទទួល​ប្រាក់​ម្នាក់​ៗ​ និង​ប្រាក់​គ្រប់​ចំនួន​ដែល​បាន​ដាក់​រួច​នឹង​ផ្ញើ​ទៅ​គណនី​នោះ​ដោយ​ ដក​ថ្លៃ​សេវា​ផ្ញើ​ប្រាក់​ (ថ្លៃ​សេវា​នឹង​ត្រូវ​ដក​ដោយ​ស្វ័យ​ប្រវត្តិ​)។​ ជាមួយ​នឹង​សេវា​កម្ម​នេះ​ អ្នក​អាច​ផ្ញើ​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ណា​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ (​សេវា​ធនាគារ​អនឡាញ​, ATM, បុគ្គលិក​ធនាគារ​ ។ល។)​ ទៅ​កាន់​គណនី​ធនាគារ​ដែល​បាន​បញ្ជាក់​​ដោយ​ក្រុមហ៊ុន SBI Remit។ នៅ​ពេល​ដែល​ការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​បញ្ចប់​ នីតិវិធី​ផ្ញើ​ប្រាក់​ ក៏​ត្រូវ​បាន​បញ្ចប់​ដែរ​។​


ដំណើរការសេវាកម្ម

1 ពាក្យ​ស្នើ​សុំ​ដើម្បី​ប្រើ​ប្រាស់​សេវា​ផ្ញើ​ប្រាក់​របស់​ Furikomi​

បន្ទាប់​ពី​អ្នក​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​ ជ្រើសរើស​ “​សេវា​ផ្ញើ​ប្រាក់ Furikomi” ជា​ផ្នែក​មួយ​នៃ​ព័ត៌មាន​របស់​អ្នក​ទទួល​ប្រាក់​។​
គណនី​ដែល​បាន​កំណត់​ នឹង​ត្រូវ​បង្កើត​ឡើង​​សម្រាប់​អ្នក​ទទួល​ប្រាក់​ម្នាក់​ៗ​ ដែល​នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​តាម​អ៊ីម៉ែល​ និង​តាម​គេហទំព័រ​សមាជិក​ (My Page)។

2 គណនី​ទទួល​ប្រាក់​ពិសេស​

សូម​ផ្ញើ​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ (សេវា​ធនាគារ​អនឡាញ​, ATM, បុគ្គលិក​ធនគារ​, ។ល។) នៅ​ទូទាំង​ប្រទេស​ទៅកាន់​គណនី​ដែល​បាន​កំណត់​តែ​ប៉ុណ្ណោះ​។
បន្ទាប់​ពី​ការ​ទូទាត់​ប្រាក់​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុមហ៊ុន​ SBI Remit នោះ​គណនី​ដែល​បាន​ផ្ញើ​ប្រាក់​ នឹង​ទទួល​បាន​ប្រាក់​ផ្ទេរ​ចូល​គ្រប់​ចំនួន​។​ (ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ នឹង​ត្រូវ​កាត់​ដោយ​ស្វ័យ​ប្រវត្តិ​។)​

3 អ្នក​នឹង​ទទួល​បាន​អ៊ីម៉ែល​មួយ​បន្ទាប់​ពី​ការ​ផ្ញើ​ប្រាក់​ត្រូវ​បាន​ដំណើរ​ការ​រួច​។

ប្រាក់​ត្រូវ​បាន​ផ្ញើ​ជា​រូបិយប័ណ្ណ​ណាមួយ​ នៅ​ពេល​ដែល​ថ្លៃ​សេវា​ផ្ញើ​ប្រាក់​ត្រូវ​បាន​កាត់​រួច​។​
នៅ​ពេល​ដែល​នីតិវិធី​នេះ​​បាន​បញ្ចប់​សព្វគ្រប់​ យើង​នឹង​ផ្ញើ​អ៊ីម៉ែល​ផ្ទៀង​ផ្ទាត់​ទៅ​អ្នក​ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​អំពី​ថ្លៃ​សេវា​ អត្រា​ប្តូរ​ប្រាក់​ ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ទទួល​បាន​នៅ​ក្នុង​ស្រុក​ និង​លេខ​ដក​ប្រាក់​។​

4 ប្រាក់​នឹង​ទទួល​បាន​តាម​វិធីសាស្ត្រ​ផ្ញើ​ប្រាក់​ដែល​បាន​ចុះ​បញ្ជី​

ប្រសិន​បើ​ប្រាក់​ត្រូវ​ផ្ញើ​នោះ​ត្រូវ​ដក​ជា​សាច់​ប្រាក់​ លេខ​ដកប្រាក់ (RN) នឹង​ត្រូវ​ចេញ​ជូន​នៅ​ពេល​ការ​ផ្ញើ​ប្រាក់​នោះ​បាន​បញ្ចប់​។​ នៅ​ត្រង់​ចំណុច​នេះ​ ប្រាក់​នឹង​អាច​ដក​បាន​។​
ប្រសិន​បើ​ប្រាក់​ត្រូវ​ផ្ញើ​ទៅ​កាន់​គណនី​ធនាគារ​ណាមួយ ប្រាក់​នោះ​អាច​ត្រូវការ​ពេល​ប្រហែល​ 1-3 ម៉ោង​ដើម្បី​អាច​ដក​ប្រាក់​នោះ​បាន​។​