ការ​ប្រើប្រាស់​សេវាកម្ម​របស់​យើង​ (អតិថិជន​​បុគ្គល​)

  • ដំណើរការសេវាកម្ម
  • គំនូស​បង្ហាញ​ពី​របៀប​ប្រើ

1 ការចុះឈ្មោះជាសមាជិក​​ (ឥត​គិត​ថ្លៃ​)

បន្ទាប់​ពី​អ្នក​ដាក់​ពាក្យសុំ​ជា​សមាជិក​ អ្នក​នឹង​ទទួល​បាន​​កញ្ចប់ឯកសារ​​ (Welcome Pack) មួយ​ តាម​រយៈ​ក្រុមហ៊ុន​ដឹកជញ្ជូន​ណាមួយ​​ក្នុងរយៈ​​ពេល​មួយ​សប្តាហ៍​។​ ​កញ្ចប់​នេះ​ នឹង​រួមបញ្ចូល​នូវ​ឯកសារ​ដែល​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​ប្រើ​ប្រាស់​សេវា​កម្ម​របស់​យើង​។​ កញ្ចប់​ឯកសារ​ (Welcome Pack) ​អាច​ប្រគល់​ជូន​បាន​ចំពោះ​តែ​សាមី​ខ្លួន​ដែល​បាន​ដាក់​ពាក្យ​សុំ​ជា​សមាជិក​តែ​ប៉ុណ្ណោះ​។​ ​ប្រើការឡុកអ៊ីន (login) និង​លេខកូដ​សម្ងាត់​កាតតោះអាសន្ន​ ដែល​​មាននៅក្នុងកញ្ចប់ឯកសារ​ ដើម្បី​ឡុកអ៊ីន​ទៅ​ក្នុង​ទំព័រសម្រាប់​​សមាជិក។ នៅ​ពេល​ណា​ដែល​អ្នក​ទទួល​យក​លក្ខខណ្ឌ​របស់​យើង​ នោះ​ការចុះឈ្មោះ​ជា​សមាជិក​របស់​អ្នក នឹង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​។​​

*ចំណាំ៖ អ្នក​នឹង​មិន​អាច​ប្រើសេវាកម្ម​របស់​យើង​បាន​នោះ​ទេ​ ទាល់​តែ​អ្នក​ទទួល​យក​លក្ខខណ្ឌ​​​ជាមុន​សិន​។​

  • ជំហាន​ទី 1

    ​ដាក់ពាក្យសុំ​ចុះ​ឈ្មោះ​

  • ជំហាន​ទី 2

    ទទួល​បាន​
    កញ្ចប់​ឯកសារ​ (Welcome Pack)

  • ជំហាន​ទី 3

    ការ​ឡុកអ៊ីន​ជា​លើក​ដំបូង​​

  • នៅ​ពេល​បញ្ចប់​ការ​ចុះ​ឈ្មោះ​
    អ្នក​អាច​ចាប់​ផ្តើម​ប្រើប្រាស់​សេវា​កម្ម​បាន​ហើយ​។​

*អាស្រ័យ​ទៅ​តាម​តំបន់​ “ការ​គាំ​ទ្រ​ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​បាន​ប្រាក់ (support to confirm the recipient)” អាច​ពុំ​មាន​​នោះ​ទេ​។​

2 សំណើផ្ញើប្រាក់​

បន្ទាប់​ពី​ការ​ឡុកអ៊ីន​ អ្នក​អាច​ស្នើសុំ​ផ្ញើ​ប្រាក់​ពី​មីនុយ​សេវា​ផ្ញើ​ប្រាក់​អន្តរជាតិ​ (​ដំបូង​ អ្នក​ត្រូវ​ដាក់​ប្រាក់​ទៅ​ក្នុង​គណនី​បម្រុង​របស់​អ្នក​ជា​មុន​សិន​)​។ នៅ​ពេល​ដែល​អ្នក​​​បញ្ចូល​​ព័ត៌មានអ្នកទទួលប្រាក់​ ​នោះ​អ្នកអាចផ្ញើ​ប្រាក់​បាន​​​ដោយប្រើកាតណ​ផ្ញើ​ប្រាក់​ (Remit Card) ឬ សេវាផ្ញើ​ប្រាក់​ Furikomi។

3 ការ​ចេញ​លេខ​កូដ​ដក​ប្រាក់​​

នៅពេលទទួល​បាន​​សំណើផ្ញើប្រាក់ហើយ​ ផ្ទាំង​​លេខកូដដកប្រាក់​ នឹង​លោត​​ចេញមក​។
លេខកូដដកប្រាក់​ នឹងត្រូវ​​ផ្ញើ​​ទៅកាន់អាសយដ្ឋាន​អ៊ីម៉ែល​​​​ដែល​បានចុះបញ្ជី​រួច​ និង​​​តាមរយៈសារ SMS។​
ឆែក​អ៊ីម៉ែលរបស់​អ្នក​ ប្រសិនបើ​អ្នកបាន​ផ្ញើ​​ប្រាក់​តាមកាតផ្ញើ​ប្រាក់​ (Remit Card) តាមសេវាផ្ញើ​ប្រាក់​ Furikomi ឬសេវា​​ផ្ញើ​ប្រាក់​​តាម​ហាង​ទំនិញ​ធំ​ៗ​។

ឧទាហរណ៍នៃការជូន​ដំណឹងតាម SMS អំពី​លេខកូដដកប្រាក់

[SMS]
RN:12345678/AMOUNT:10.000.00PHP/NAME:firstnamexxxxx/RATE:0.511565PHP

[ការពន្យល់]
លេខ​កូដ​ដក​ប្រាក់៖ លេខកូដដកប្រាក់
ចំនួនទឹកប្រាក់៖ ចំនួន​ទឹកប្រាក់​ដែល​​ត្រូវ​ទទួល​
ឈ្មោះ៖​ ឈ្មោះអ្នកទទួល (ត្រឹម​តែ​​នាមខ្លួន​ប៉ុណ្ណោះ)
អត្រា៖​ អត្រា​ប្ដូរ​ប្រាក់

4 ប្រតិបត្តិការសាច់​ប្រាក់​

  • ការដក​ប្រាក់​

    អ្នក​ទទួល​ប្រាក់ អាច​ដក​ប្រាក់​ដែល​បាន​ផ្ញើ​នោះ​ជា​សាច់​ប្រាក់​នៅ​ការិយាល័យ​របស់​ MoneyGram នៅ​ក្នុង​ប្រទេស​ណា​មួយ​ដែល​បាន​បញ្ជាក់​ដោយ​ធ្វើ​ការ​បង្ហាញ​លេខ​កូដ​ដក​ប្រាក់​ និងកាតណ​សម្គាល់​ខ្លួន​របស់​អ្នក​។

  • ​ផ្ទេរប្រាក់​ទៅកាន់​​គណនីធនាគារ

    ​ពិនិត្យមើលថា​តើ​​ប្រាក់​នោះ​​ ត្រូវបាន​​​ដាក់​បញ្ចូល​​ទៅ​ក្នុង​​គណនី​ធនាគារ​​​របស់​អ្នក​​ដែល​បាន​បញ្ជាក់​​នោះ​ដែរ​ឬ​ទេ​។
    សូមកត់សម្គាល់​​ថា​ ចំនួន​​ពេល​វេលា​ដែល​​ត្រូវការ​ដើម្បី​ទទួល​ប្រាក់​នោះ​ នឹងមាន​លក្ខណៈ​ខុសគ្នា​ អាស្រ័យទៅ​តាម​ប្រទេស​ទទួល​ប្រាក់​ និងវិធីសាស្រ្តផ្ញើ​ប្រាក់​។​

ការ​ផ្ញើ​ប្រាក់​សម្រាប់​ចំណាយ​លើ​ការ​រស់​នៅ​/​​ការ​ចំណាយ​លើ​ការ​សិក្សា​

  • ផ្ញើ​ប្រាក់​សម្រាប់​ការ​ចំណាយ​លើ​ការ​រស់​នៅ​​ដល់​គ្រួសារ​និង​សាច់​ញាតិ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​។​
  • ផ្ញើ​ប្រាក់​​សម្រាប់​ការ​ចំណាយ​លើ​ការ​រស់​នៅ​និង​ការ​សិក្សា​ទៅ​ដល់​កូនចៅកំពុង​សិក្សា​នៅ​ក្រៅ​ប្រទេស​។​
អត្ថប្រយោជន៍
  • លិខិត​បញ្ជាក់​ការ​ផ្ញើ​ប្រាក់​នឹង​ចេញ​ជូន​ដោយ​ឥត​គិត​ថ្លៃ ដែល​លិខិត​នេះ​តម្រូវ​ជា​ចាំ​បាច់​សម្រាប់​ដាក់​ពាក្យ​សុំ​ការ​កាត់​បន្ថយ​ពន្ធ​សម្រាប់​ជន​ក្នុង​បន្ទុក​។​
  • អ្នក​ទទួលប្រាក់​ អាច​ដក​ប្រាក់​​បាន​ជា​សាច់​ប្រាក់​នៅ​ភ្នាក់ងារ​ដែលនៅ​ជិត​បំផុត​​ បើ​ទោះ​បី​ជា​គ្មានគណនី​​ធនាគារ​ក្នុង​ស្រុក​ក៏​ដោយ​។​

ការទូទាត់​ថ្លៃ​ទំនិញ

  • ការ​ទិញ​ទំនិញ​ដែល​លក់​នៅ​ក្រៅ​ប្រទេស​
អត្ថប្រយោជន៍
  • សេវា​មាន​តម្លៃ​សមរម្យ​ បើទោះ​បី​ជា​ក្នុង​ចំនួន​ទឹក​ប្រាក់​ត្រូវ​ផ្ញើ​តិច​តួច​ក៏​ដោយ​។
  • ផ្ញើ​ប្រាក់​ពី​ផ្ទះ​ ពុំ​ចាំ​បាច់​ទៅ​កាន់​ធនាគារ​។

ការ​ផ្ញើ​ប្រាក់​មកខ្លួន​ឯង​ផ្ទាល់​

  • ទទួល​ប្រាក់​ពេលកំពុង​នៅ​ក្រៅ​ប្រទេស​ដើម្បី​ទូទាត់​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​បំពេញការងារ​។​
  • ទទួល​ប្រាក់​ពេលកំពុង​នៅ​ក្រៅ​ប្រទេស​ដើម្បី​ទូទាត់​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេលធ្វើ​​ដំណើរ​ផ្ទាល់​ខ្លួន​។
អត្ថប្រយោជន៍
  • ផ្ញើ​ប្រាក់​មក​ខ្លួន​ឯង​ផ្ទាល់​ពេលកំពុង​នៅ​ក្រៅ​ប្រទេស​។​
  • អ្នក​ទទួល​ប្រាក់​ អាច​ដក​ប្រាក់​បាន​ជា​សាច់​ប្រាក់​ពី​ភ្នាក់ងារ​ដែលនៅ​ជិត​បំផុត​ បើ​ទោះ​បី​ជា​គ្មាន​គណនី​ធនាគារ​ក្នុង​ស្រុក​ក៏​ដោយ​។​​