គុណសម្បត្តិទាំង ៥ របស់ SBI Remit

គុណសម្បត្តិទាំង៥​

1 ថ្លៃ​សេវា​ផ្ញើ​ប្រាក់​ឆ្លង​ប្រទេស​ចាប់​ពី 460 JPY~ បើក​បិទ

ការ​ប្រើប្រាស់​អ៊ីនធឺណិត​សម្រាប់​ជា​បណ្តាញ​សេវាកម្ម​គោល អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ស្វ័យ​ប្រវត្តិកម្ម និង​សន្សំ​សំចៃ​កិច្ច​ដំណើរការ​របស់​យើង​សម្រាប់​ប្រសិទ្ធភាព​ជា​អតិបរមា​។​​
នេះ​មាន​ន័យ​ថា ​យើង​អាច​ផ្តល់​ជូន​ថ្លៃ​សេវា​ទាប​ជាង​គេ​បំផុត​ក្នុង​ឧស្សាហកម្ម​នេះ​ សម្រាប់​ការផ្ញើ​ប្រាក់​ឆ្លង​ប្រទេស​។​​

ឧទាហរណ៍៖​ វៀតណាម

ចំនួន​ទឹកប្រាក់ ថ្លៃសេវា (គិត​ទាំង​ពន្ធ​​)
1 យ៉េន​ – 50,000 យ៉េន​​ 460 យ៉េន​​
50,001 យ៉េន​ – 100,000 យ៉េន​​ 760 យ៉េន​​
100,001 យ៉េន​ – 300,000 យ៉េន​​ 980 យ៉េន​​
300,001 យ៉េន​ – ចំនួនទឹកប្រាក់អតិបរមា​* 1,760 យ៉េន​​

ឧទាហរណ៍៖​ ហ្វីលីពីន

ចំនួន​ទឹកប្រាក់ ថ្លៃសេវា (គិត​ទាំង​ពន្ធ​​)
1 យ៉េន​​ -10,000 យ៉េន​​ 480 យ៉េន​​
10,001 យ៉េន​ – 20,000 យ៉េន​​ 720 យ៉េន​​
20,001 យ៉េន​ – 30,000 យ៉េន​​ 800 យ៉េន​​
30,001 យ៉េន​ – 50,000 យ៉េន​​ 1,000 យ៉េន​​
50,001 យ៉េន​ – 200,000 យ៉េន​​ 1,400 យ៉េន​​
200,001 យ៉េន​ – ចំនួនទឹកប្រាក់អតិបរមា​* 1,500 យ៉េន​​
  • ចំនួនទឹកប្រាក់​​អតិបរមា​សម្រាប់​ការ​ផ្ញើ​​ប្រាក់មួយលើក​ គឺស្មើនឹង 10,000 ដុល្លារ​អាមេរិក​។ សូម​ចងចាំ​ថា ចំនួន​ទឹក​ប្រាក់​នេះ​ មិន​អាច​លើស​ពី 1,000,000 យ៉េន​នោះ​ទេ។
  • សូម​មើល​ ​ ‘ផ្នែក​ថ្លៃ​សេវា​’ សម្រាប់​អត្រា​ថ្លៃ​ផ្ញើ​ប្រាក់​ទៅ​ក្រៅ​ប្រទេស​ទៅ​កាន់​បណ្តា​ប្រទេស​នានា​ក្រៅ​ពី​ប្រទេស​ដែល​បាន​លើក​ឡើង​ខាងលើ​។​​
  • ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​និង​ថ្លៃ​សេវា​ដាក់​ប្រាក់​ដទៃ​ផ្សេង​ទៀត​ អាច​ទូទាត់​បាន​អាស្រ័យ​ទៅ​លើ​វិធីសាស្រ្ត​នៃ​ការ​ផ្ញើ​ប្រាក់។​
  • ពុំ​មាន​គិត​ថ្លៃ​សេវា​បន្ថែម​ដែល​ត្រូវ​បង់​នៅ​ពេល​ដក​ប្រាក់​នោះ​ទេ​។​​ ប៉ុន្តែ​អាច​នឹង​មាន​គិត​ពន្ធ​ក្នុង​ស្រុក​ឬ​ថ្លៃ​ចំណាយ​ប្រហាក់​ប្រហែល​នេះ​អាស្រ័យ​ទៅ​លើ​ប្រទេស​ទទួល​នោះ។​​
  • យោង​តាម​វិធាន​ទូទៅ អត្រា​ប្តូរ​ប្រាក់​ត្រូវ​បាន​កំណត់​នៅ​ពេល​កិច្ចសន្យា​ផ្ញើប្រាក់​ត្រូវ​បាន​បង្កើត​ឡើង ផ្អែក​ទៅ​តាម​អាត្រា​ប្តូរ​ប្រាក់​ដែល​បាន​កំណត់​ដោយ​ក្រុមហ៊ុន MoneyGram។​​ នេះ​គឺ​ជា​អត្រា​ដែល​បាន​ប្រើ​ដើម្បី​បម្លែង​ប្រាក់​ផ្ញើ​នោះ​ឲ្យ​ទៅ​ជា​រូបិយប័ណ្ណ​ដែល​ត្រូវ​ទទួល​បាន។​​

2 មាន​ភាព​ងាយ​ស្រួល​ បើក​បិទ​

សំណើ​សុំ​ផ្ញើ​ប្រាក់​អាច​ធ្វើ​ឡើង​យ៉ាង​ងាយ​ស្រួល​តាមរយៈ​បណ្តាញ​អ៊ីនធឺណិត​ នៅ​តាម​ម៉ាស៊ីន ATM ឬ​តាមរយៈ​ភ្នាក់ងារ​នៅ​តាម​ហាង​លក់​ទំនិញ​។​
ប្រាក់​អាច​ទទួល​បាន​ក្នុង​រយៈពេល​អប្បបរមា 10 នាទី​ តាមរយៈ​សេវា​ដកប្រាក់​របស់​ក្រុមហ៊ុន​យើង ដែល​មិន​ចាំ​បាច់​មាន​គណនី​ធនាគារ​ឡើយ​។​

កិច្ចដំណើរការ​ផ្ញើប្រាក់ទៅ​ក្រៅប្រទេស​ – ការប្រើប្រាស់​អ៊ីនធឺណិត​ (ការដក​ប្រាក់​)

  • ជំហាន​ទី 1

    ការដាក់ប្រាក់​​​ក្នុង​ធនាគារ​

    ការដាក់ប្រាក់​​ទៅក្នុង​គណនីបម្រុង​របស់អ្នក​ដោយ​ប្រើ​ប្រព័ន្ធ​ធនាគារ​តាមបណ្តាញ​អ៊ិនធឺណិត​ ។ល។​

  • ជំហាន​ទី 2

    សំណើសុំផ្ញើប្រាក់​

    ដាក់សំណើសុំ​ផ្ញើប្រាក់​ (រួមទាំង​ប្រទេស​ទទួលប្រាក់ និងឈ្មោះ​​។ល។) បានមកពី​គេហទំព័រ​របស់​សមាជិក។​

  • ជំហាន​ទី 3

    ផ្តល់លេខ​ RN (លេខដកប្រាក់)

    នៅ​ពេល​ណា​សំណើសុំ​ត្រូវ​បាន​ត្រួតពិនិត្យ​រួច​ ពេល​នោះ​យើង​ខ្ញុំ​នឹង​ផ្ញើ​អ៊ីម៉ែល​ជូន​ទៅ​អ្នក​ជាមួយ​នឹង​លេខ​ដក​ប្រាក់ (RN)

  • ជំហាន​ទី 4

    ការដកប្រាក់ក្នុងស្រុក​

    អត្តសញ្ញាណប័ណ្ណ​ផ្ទាល់ខ្លួន និង​លេខ​ដកប្រាក់​​ ត្រូវការចាំបាច់សម្រាប់​ការដកប្រាក់​នៅតាមការិយាល័យ​ MoneyGram ក្នុង​ស្រុក​។​

វិធី​ផ្ញើ​ប្រាក់​ដែល​មាន​ភាព​ងាយ​ស្រួល​

3 មាន​បណ្តាញ​នៅ​បរទេស​ជា​ច្រើន​ បើក​បិទ

ក្រុមហ៊ុន SBI មាន​ការពឹងផ្អែក​លើ​ធនាគារ​ និង​ក្រុម​ហ៊ុន​​ផ្ទេរ​ប្រាក់​ផ្សេងៗ​​ជាច្រើន​ រួមទាំង​​​បណ្តាញ​ផ្ញើប្រាក់​ដែល​មាន​នៅតាម​បណ្តា​​ប្រទេស​​ និង​តំបន់​ ច្រើនជាង​ 200 ​កន្លែង​នៅ​ទូទាំង​ពិភព​លោក​ផង​ដែរ​។​​

4 រូបិយប័ណ្ណ និងវិធីផ្ញើប្រាក់ជាច្រើនប្រភេទ​ បើក​បិទ​

មាន​វិធីសាស្ត្រ​ទទួលប្រាក់ចំនួន​ 2 ប្រភេទ៖ ការដក​ប្រាក់​ និង​ការ​ផ្ទេរប្រាក់តាមធនាគារ​។​
ការ​ដក​ប្រាក់ ​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​ប្រាក់​ ប្រមូល​ប្រាក់​ដែល​ផ្ទេរ​មក​នោះ​ជា​សាច់​ប្រាក់​នៅ​តាម​ការិយាល័យ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន MoneyGram។​

វិធីសាស្ត្រ​ទទួលបា្រក់​ និង​រូបិយប័ណ្ណ

ឧទាហរណ៍៖​

ឈ្មោះ​ប្រទេស​ដែល​ត្រូវ​ទទួល​ប្រាក់​ ការដក​ប្រាក់​ ការផ្ទេរប្រាក់តាម​ធនាគារ​
កម្ពុជា ប្រាក់ដុល្លារ​អាមេរិក(USD) ប្រាក់រៀលខ្មែរ(KHR) ប្រាក់ដុល្លារ​អាមេរិក(USD)
ហ្វីលីពីន ប៉េសូ​ (PHP)
ដុល្លារអាមេរិក​ (USD)
ប៉េសូ (PHP)
សម្រាប់​ប្រទេស​​​ផ្សេងទៀត​ សូមពិនិត្យ​មើល​នៅ​ទីនេះ​

5 សេវា​បម្រើ​អតិថិជន​ច្រើន​ភាសា​ប្រកប​ដោយ​ទំនុក​ចិត្ត​​​​ បើក​បិទ​

ក្រុមហ៊ុន SBI Remit មានបុគ្គលិក​បម្រើ​ការងារ​ជា​ច្រើន​នាក់​ដែល​ជា​អ្នក​និយាយ​ភាសា​កំណើត​ (ភាគ​ច្រើន​មក​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី) និង​អាច​ផ្តល់​ជំនួយ​ជា​ភាសាជ​ប៉ុន និង​ភាសា​ដទៃ​ផ្សេង​ទៀត​។​​

គាំទ្រជាភាសាផ្សេងៗ