FAQ (អំពីសេវាកម្មដែលមាន)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
សូមប្រាប់ខ្ញុំពីរបៀបចុះឈ្មោះផ្ទេរគណនីតាមប្រៃសណីយ៍។
សូមធ្វើការចុះឈ្មោះដោយយោងតាមជំហានខាងក្រោម៖
①សូមដាក់ពាក្យស្នើសុំផ្ទេរគណនីទៅកាន់ក្រុមហ៊ុនផ្ទុកទិន្នន័យដោយប្រើ«ទម្រង់ស្នើសុំផ្ទេរគណនី» ដែលបានរៀបចំដោយក្រុមហ៊ុនផ្ទុកទិន្នន័យ (ក្រុមហ៊ុនដែលធ្វើការអនុម័តសេវាកម្មស្នើសុំ)។ (នៅធនាគារ SBI Sumishin Net Bank មិនទទួលពាក្យស្នើសុំទេ ដូច្នេះសូមទាក់ទងសួរទៅកាន់ក្រុមហ៊ុនផ្ទុកទិន្នន័យ។)
②ទម្រង់ពាក្យស្នើសុំផ្ទេរគណនីរបស់អតិថិជននឹងមកដល់ធនាគារ SBI Sumishin Net Bank តាមរយៈក្រុមហ៊ុនផ្ទុកទិន្នន័យ។
③ក្រោយពេលបញ្ចប់បែបបទនៅធនាគារ SBI Sumishin Net Bank យើងខ្ញុំនឹងទាក់ទងតាមអាសយដ្ឋានអ៊ីម៉ែលដែលបានចុះឈ្មោះ។
④អ្នកត្រូវចុះកិច្ចសន្យាផ្ទេរគណនីនៅគេហទំព័រ NEOBANK។ ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» បន្ទាប់ពីប្តូរទៅគេហទំព័រNEOBANK នឹងមាន«សេចក្តីជូនដំណឹងសំខាន់ៗ»នៅលើអេក្រង់ ដោយមានសារចំណងជើង«ស្នើឲ្យចុះកិច្ចសន្យាផ្ទេរគណនី»។
សូមបំពេញបែបបទនៅទីនោះ (សូមបញ្ចប់បែបបទក្នុងរយៈពេល១៤ថ្ងៃ។ បើមិនដូច្នោះទេអ្នកនឹងមិនអាចចុះឈ្មោះបានទេ)។
ក្រោយបញ្ចប់បែបបទនៅ①~③ សូមទៅកាន់អេក្រង់④ ហើយបំពេញបែបបទតាមជំហានខាងក្រោម៖
①ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» ហើយចុចលើប៊ូតុង«NEOBANK»។


②បន្ទាប់ពីចូលដល់ទំព័រដើមនៃ SBI Remit NEOBANK សូមចុចលើ«ប្រអប់សារ»។


③ ក្រោយប្តូរទៅអេក្រង់«សេចក្តីជូនដំណឹងសំខាន់ៗ» សូមពិនិត្យមើលសារដែលមានចំណងជើង«ស្នើឲ្យចុះកិច្ចសន្យាផ្ទេរគណនី»។
សូមអនុវត្តតាមសារណែនាំ ហើយចុះកិច្ចសន្យាផ្ទេរគណនី។

