FAQ (អំពីការកំណត់លក្ខខណ្ឌប្រតិបត្តិការ)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​

ខ្ញុំមិនអាចដាក់ប្រាក់ ឬដកប្រាក់បានទេ។ តើត្រូវបំពេញបែបបទណាខ្លះដើម្បីធ្វើការដាក់ប្រាក់ ឬដកប្រាក់បានឡើងវិញ?

សូមពិនិត្យមើលស្ថានភាពត្រូវនឹងអ្នកដូចខាងក្រោម៖

 

នៅធនាគារ NEOBANK មានការផ្អាកការប្រើប្រាស់គណនីប្រសិនបើស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖

 

①ពេលចំនួនដង និងចំនួនទឹកប្រាក់ដែលប្រតិបត្តិការផ្ទេរ និងប្រតិបត្តិនៅATM លើសពីការកំណត់។

②ពេលការផ្ទេរប្រាក់បៀវត្សមិនអាចបញ្ជាក់ក្នុងរយៈពេលជាក់លាក់ណាមួយ។

③ពេលពុំមានការធ្វើបច្ចុប្បនភាពលើរយៈពេលស្នាក់នៅ។

 

①ពេលចំនួនដង និងចំនួនទឹកប្រាក់ដែលប្រតិបត្តិការផ្ទេរ និងប្រតិបត្តិនៅATM លើសពីការកំណត់

នៅធនាគារ SBI Remit NEOBANK មានការកំណត់អតិបរិមានៃចំនួនប្រើប្រាស់ និងទឹកប្រាក់ សម្រាប់ការផ្ទេរប្រាក់តាមគណនី និងការដាក់ប្រាក់តាម ATM។

 

ព័ត៌មានលម្អិតមានដូចខាងក្រោម៖

・អតិបរិមាផ្ទេរប្រាក់៖ ចំនួនផ្ទេរប្រាក់សរុបក្នុង១ខែ(ថ្ងៃទី១៥ ខែមុន ដល់ថ្ងៃទី១៤ខែនេះ) បានត្រឹម៥ដង ឬទឹកប្រាក់សរុបត្រឹម៥០ម៉ឺនយេន។

・អតិបរិមាដាក់ប្រាក់តាម ATM៖ ចំនួនទឹកប្រាក់ដាក់ក្នុង១ខែ(ថ្ងៃទី១៥ ខែមុន ដល់ថ្ងៃទី១៤ ខែនេះ)សរុបបានត្រឹម៥០ម៉ឺនយេន។

 

ពេលលើសកម្រិតអតិបរិមាខាងលើ ការប្រតិបត្តិតាមគណនីនឹងត្រូវបានផ្អាកបណ្តោះអាសន្ន។

ក្រោយការផ្អាកប្រតិបត្តិការ SBI Remit នឹងទាក់ទងទៅដើម្បីសួរពីស្ថានភាពប្រើប្រាស់គណនី។

ក្រោយពេលសាកសួរ ប្រសិនបើបញ្ជាក់ថាគ្មានបញ្ហាទេ ការផ្អាកប្រតិបត្តិការនឹងត្រូវបានលុបចោលវិញ។

 

②ពេលការផ្ទេរប្រាក់បៀវត្សមិនអាចបញ្ជាក់ក្នុងរយៈពេលជាក់លាក់ណាមួយ

គណនីធនាគារ SBI Remit NEOBANK ត្រូវបានបង្កើតឡើងដើម្បីផ្តោតលើសិក្ខាកាមហ្វឹកហ្វឺនជំនាញជនបរទេសធ្វើការទទួលប្រាក់បៀវត្ស។

អាស្រ័យហេតុនេះ ប្រសិនបើពុំឃើញមានការផ្ទេរប្រាក់បៀវត្សទេ នឹងមានការផ្អាកការប្រើប្រាស់គណនីជាបណ្តោះអាសន្ន។

ពេលពុំឃើញមានការផ្ទេរប្រាក់បៀវត្សទៅគណនី SBI Remit នឹងទាក់ទងទៅដើម្បីបញ្ជាក់ពីស្ថានភាពប្រតិបត្តិការ។

ពេលនោះ ប្រសិនបើបញ្ជាក់ថាមានហេតុផលត្រឹមត្រូវចំពោះការមិនផ្ទេរប្រាក់បៀវត្ស (ឧទាហរណ៍ថាកន្លែងធ្វើការខ្ស័យ​ធន ឬកំពុងសម្រាកដោយសារជម្ងឺ។ល។) នោះនឹងពុំមានការផ្អាកការប្រើប្រាស់គណនីជាបណ្តោះអាសន្នឡើយ។

ដោយឡែក ប្រសិនបើខ្លឹមសារចម្លើយពុំគ្រប់គ្រាន់ចំពោះការមិនផ្ទេរប្រាក់បៀវត្ស ឬពុំមានចម្លើយក្នុងរយៈពេលជាក់លាក់ណាមួយ នោះការប្រើប្រាស់គណនីនឹងត្រូវផ្អាកជាបណ្តោះអាសន្ន។

 

③ពេលពុំមានការធ្វើបច្ចុប្បនភាពលើរយៈពេលស្នាក់នៅ

ពេលមិនបានធ្វើបច្ចុប្បន្នភាពលើរយៈពេលស្នាក់នៅ អាចនឹងមានការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន។ ចំពោះការលុបចោលការផ្អាកនេះ ចាំបាច់ត្រូវបំពេញបែបបទធ្វើបច្ចុប្បន្នភាពលើរយៈពេលស្នាក់នៅ ដោយប្រើកាតស្នាក់នៅដែលបានធ្វើបច្ចុប្បន្នភាពរួច។

 

ព័ត៌មានលម្អិតទាក់ទងនឹងបែបបទលុបចោលការផ្អាកប្រតិបត្តិការខាងលើ សូមសាកសួរព័ត៌មានទៅកាន់មណ្ឌលព័ត៌មានរបស់ SBI Remit។ កន្លែងសាកសួរព័ត៌មានរបស់ SBI Remit គឺនៅទីនេះ

ត្រឡប់​ទៅ​កាន់​ FAQ (អំពីការកំណត់លក្ខខណ្ឌប្រតិបត្តិការ)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​