FAQ (អំពីឈ្មោះអ្នកប្រើប្រាស់/ពាក្យសម្ងាត់ផ្សេងៗ)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
តើឈ្មោះអ្នកប្រើប្រាស់/ពាក្យសម្ងាត់ផ្សេងៗរបស់ធនាគារ SBI Remit NEOBANK ប្រើសម្រាប់អ្វីខ្លះ?
・ពាក្យសម្ងាត់សម្រាប់ចូលគេហទំព័រ
ចាំបាច់ប្រើនៅពេលបំពេញបែបបទដូចខាងក្រោម៖
①ធ្វើការកំណត់ឡើងវិញនូវពាក្យសម្ងាត់ប្រតិបត្តិការគេហទំព័រ
②ពេលចូលបំពេញបែបបទផ្ទេរប្រាក់តាមអនឡាញ
ពាក្យសម្ងាត់ចូលគេហទំព័រនេះ គឺអតិថិជនធ្វើការកំណត់ដោយខ្លួនឯងនៅពេលធ្វើការកំណត់ដំបូង។
សម្រាប់ការប្តូរ/កំណត់ឡើងវិញ សូមចូលទៅកម្មវិធីស្មាតហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ NEOBANK ដើម្បីបំពេញបែបបទនៅលើអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» ដែលមាននៅក្នុង «ព័ត៌មានអតិថិជន»។
អ្នកមិនអាចប្រើពាក្យសម្ងាត់ចូលគេហទំព័រ ដោយចូលផ្ទាល់ពីគេហទំព័ររបស់ធនាគារ SBI Sumishin Net Bank បានទេ។
・ពាក្យសម្ងាត់ប្រតិបត្តិការគេហទំព័រ
ចាំបាច់ប្រើនៅពេលធ្វើប្រតិបត្តិការផ្សេងៗ។
ពាក្យសម្ងាត់ចូលគេហទំព័រនេះ គឺអតិថិជនធ្វើការកំណត់ដោយខ្លួនឯងនៅពេលធ្វើការកំណត់ដំបូង។
សម្រាប់ការប្តូរ/កំណត់ឡើងវិញ សូមចូលទៅកម្មវិធីស្មាតហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ NEOBANK ដើម្បីបំពេញបែបបទនៅលើអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» ដែលមាននៅក្នុង «ព័ត៌មានអតិថិជន»។
・ឈ្មោះអ្នកប្រើប្រាស់
ចាំបាច់ប្រើប្រាស់នៅពេលចូលបំពេញបែបបទផ្ទេរប្រាក់តាមអនឡាញ។
ឈ្មោះអ្នកប្រើប្រាស់ មានកត់ត្រានៅក្នុងក្រដាសពេលផ្ញើកាតផ្ទៀងផ្ទាត់លេខ ដោយឡែក អ្នកអាចចូលទៅកម្មវិធីស្មាហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ NEOBANK ដើម្បីពិនិត្យមើលវា។
អ្នកមិនអាចយកឈ្មោះអ្នកប្រើប្រាស់ដោយចូលផ្ទាល់ពីគេហទំព័ររបស់ធនាគារ SBI Sumishin Net Bank បានទេ។