FAQ (ប្រសិនបើអ្នកមានបញ្ហាក្នុងការបន្តរយៈពេលស្នាក់នៅរបស់អ្នក។)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​

រយៈពេលស្នាក់នៅដែលបានចុះឈ្មោះ តើត្រូវធ្វើបច្ចុប្បន្នភាពនៅពេលណា?

សូមធ្វើបច្ចុប្បន្នភាពរយៈពេលស្នាក់នៅដែលបានចុះឈ្មោះមុនពេលវាផុតកំណត់។

សូមជ្រាបថា ប្រសិនបើរយៈពេលស្នាក់នៅមិនត្រូវបានបន្តទេ ប្រតិបត្តិការរបស់អ្នកអាចនឹងត្រូវដាក់កំហិត។

សម្រាប់សមាជិកដែលកំពុងដាក់ពាក្យសុំបន្តរយៈពេលស្នាក់នៅ ហើយមានការពិបាកក្នុងការដាក់ស្នើឱ្យទាន់ថ្ងៃផុតកំណត់ សូមជូនដំណឹងមកយើងខ្ញុំ។

នៅពេលដែលការដាក់ពាក្យសុំបន្តត្រូវបានបញ្ជាក់ ការកម្រិតលើការប្រើប្រាស់សេវាធនាគារនឹងត្រូវបានផ្អាកសម្រាប់រយៈពេលជាក់លាក់ណាមួយ (អតិបរមា ២ ខែគិតចាប់ពីថ្ងៃផុតកំណត់នៃរយៈពេលស្នាក់នៅ)។

▼ក្នុងករណីជូនដំណឹងថាអ្នកកំពុងដាក់ពាក្យសុំការអនុញ្ញាតបន្តរយៈពេលស្នាក់នៅ

https://underapplying-ocr.remit.services/

 

• មិនអាចដាក់ស្នើពីកម្មវិធីចាស់ ‘SBI Remit Classic’ បានទេ។

• មិនអាចដាក់ស្នើតាមរយៈសហជីព ឬ គេហទំព័រ ឬការផ្ញើឯកសារជារូបភាពតាមរយៈអ៊ីមែល ជាដើម។

 

<ឯកសារដែលត្រូវដាក់ស្នើ៖ ក្នុងចំណោម ៣ ប្រភេទខាងក្រោម ជ្រើសរើស ១>

① ច្បាប់ចម្លងនៃពាក្យសុំតាមអនឡាញសម្រាប់នីតិវិធីបន្តកាតស្នាក់នៅ

② ច្បាប់ចម្លងទាំងសងខាងនៃកាតស្នាក់នៅចាស់ដែលមានត្រាបញ្ជាក់ថា ‘កំពុងដាក់ពាក្យស្នើសុំ’ នៅផ្នែកខាងក្រោយ

③ ច្បាប់ចម្លងនៃបង្កាន់ដៃទទួលពាក្យដែលមានត្រារបស់ការិយាល័យអន្តោប្រវេសន៍ + ច្បាប់ចម្លងដែលមានលេខសមាជិក Remit របស់អ្នកដាក់ពាក្យដែលបានដាក់ស្នើតាមរយៈសហជីព

ត្រឡប់​ទៅ​កាន់​ FAQ (ប្រសិនបើអ្នកមានបញ្ហាក្នុងការបន្តរយៈពេលស្នាក់នៅរបស់អ្នក។)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​