FAQ (អំពីការលុបគណនី)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
ខ្ញុំមិនត្រូវការប្រើគណនីធនាគារ SBI Remit NEOBANK ទៀតទេ។ តើខ្ញុំត្រូវធ្វើបែបបទដូចម៉្តេចដើម្បីលុបគណនី។
អ្នកអាចចូលទៅកម្មវិធីស្មាតហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ NEOBANK ដើម្បីលុបគណនីធនាគារ SBI Remit NEOBANK ដោយខ្លួនឯងនៅលើអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» ដែលមានក្នុង «ព័ត៌មានអតិថិជន»។
ចំពោះបែបបទលុបគណនីនេះ អ្នកចាំបាច់ត្រូវចុះឈ្មោះគណនីធនាគារផ្សេងដែលមាននៅក្នុងប្រទេសជប៉ុន សម្រាប់ធ្វើជាអាសយដ្ឋានផ្ទេរទឹកប្រាក់ទូទាត់ការលុបគណនី។
អាស្រ័យហេតុនេះ សូមអ្នកត្រៀមគណនីក្នុងប្រទេសជប៉ុនដែលមានឈ្មោះដូចគ្នានឹងឈ្មោះគណនី SBI Remit NEOBANK។
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីទៅកាន់អេក្រង់។
①ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» ហើយចុចលើប៊ូតុង«NEOBANK»។


②ក្រោយប្តូរទៅទំព័រដើមនៃធនាគារ SBI Remit NEOBANKហើយ ចុចយក«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន»។


③ប្តូរទៅកាន់អេក្រង់«ផ្ទៀតព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអិតិថិជន»។


④នៅអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» រំកិលចុះក្រោម ហើយចុចលើប៊ូតុង «លុបចោលគណនីតំណាង»។


⑤ប្តូរទៅអេក្រង់«លុបចោលគណនីតំណាង»។
សូមធ្វើការលុបគណនីធនាគារ SBI Remit NEOBANKដោយអនុវត្តតាមការណែនាំលើអេក្រង់។

