FAQ (ការប្រើប្រាស់ម៉ាស៊ីន ATM និងកាត)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​

សូមប្រាប់ខ្ញុំពីរបៀបប្រើកាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធ។

អ្នកមិនត្រឹមតែអាចប្រើកាតដក (លុយយ៉េនជប៉ុន) ពីម៉ាស៊ីន ATM ប៉ុណ្ណោះទេ អ្នកក៏អាចប្រើវាធ្វើការទូទាត់នៅហាងដែលមានសញ្ញា Mastercard ផងដែរ។

អ្នកអាចប្រើវាដូចកាតឥណទានដើម្បីទូទាត់នៅតាមហាង ឬការទិញទំនិញអនឡាញ ហើយនៅពេលដែលអ្នកធ្វើការទូទាត់ ទឹកប្រាក់នោះនឹងត្រូវបានដកចេញពីគណនីធនាគារភ្លាម។ លក្ខណៈពិសេសរបស់វាគឺងាយស្រួលគ្រប់គ្រង និងពុំធ្វើឲ្យអ្នកបារម្ភថាប្រើលើសកម្រិត។

ពេលធ្វើការទូទាត់នៅតាមហាង សូមប្រាប់ថា «ប្រើកាត» ឬ «ប្រើMastercard»។ ពេលត្រូវបានសួរពីចំនួនដងសម្រាប់ធ្វើការទូទាត់ សូមប្រាប់ថា «១ដង»។

 

ដោយឡែក ប្រសិនបើអ្នកមិនអាចប្រើកាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធ សូមទៅកាន់ទំព័រខាងក្រោម ហើយពិនិត្យ​មើលស្ថានភាពដែលត្រូវនឹងអ្នក។

អ្នកអាចចូលទៅកម្មវិធីស្មាតហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ SBI Remit NEOBANK ដោយពិនិត្យ​មើលនៅទំព័រ «ពេលមានបញ្ហា៖មិនអាចប្រើកាតបាន» ដែលមាននៅ«កាតឥណពន្ធ»។

 

សូមអនុវត្តតាមជំហានខាងក្រោមដើម្បីទៅកាន់អេក្រង់គោលដៅ។

 

① ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» ហើយចុចលើប៊ូតុង«NEOBANK»។

FAQ_image
FAQ_image

 

② បន្ទាប់ពីចូលដល់ទំព័រដើមនៃ SBI Remit NEOBANK សូមចុចសញ្ញា «≡»ដែលមាននៅលើខាងឆ្វេង។

FAQ_image
FAQ_image

 

③ ក្នុងម៉ឺនុយដែលបានបង្ហាញ សូមចុចកន្លែង «កាតឥណពន្ធ»។

FAQ_image
FAQ_image

 

④ ក្រោយប្តូរទៅទំព័រ«គ្រប់គ្រងឥណពន្ធ» ចុចយក«ពេលមានបញ្ហា»។

FAQ_image
FAQ_image

 

⑤ ក្នុងម៉ឺនុយដែលបានបង្ហាញ សូមចុចកន្លែង«មិនអាចប្រើកាតបាន»។

FAQ_image
FAQ_image

 

⑥ ប្តូរទៅទំព័រ«មិនអាចប្រើកាតបាន»

សូមពិនិត្យមើលស្ថានភាពត្រូវនឹងអ្នកដែលមាននៅក្នុងទំព័រ«មិនអាចប្រើកាតបាន»។

FAQ_image
FAQ_image
ត្រឡប់​ទៅ​កាន់​ FAQ (ការប្រើប្រាស់ម៉ាស៊ីន ATM និងកាត)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​