FAQ (ពេល​វេលា​ដែល​ត្រូវ​ការ)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​

ជា​ទូទៅ​ប្រាក់ដែលបានផ្ញើហើយ តើត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា​ប្រាក់ដល់​?

វា​អាស្រ័យ​លើ​វិធី​ផ្ញើ​ប្រាក់។ វា​អាច​ត្រូវការ​ពេល​តិច​បំផុត​ត្រឹម​ 10 នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ជាទូទៅ​វា​អាច​ទទួល​បាន​ក្នុង​អំឡុង​ពេល​ 1-3 ម៉ោង​។​
ក៏​ប៉ុន្តែ សូម​ចំណាំ​ថា​ វា​អាច​ត្រូវការ​ពេល​យូរ​ជាង​នេះ​ ដោយ​មិន​គិត​អំពី​វិធី​ដែល​បាន​ប្រើ​នោះ​ទេ​ ប្រសិន​បើ​យើង​ត្រូវការ​អនុវត្ត​នីតិវិធី​រដ្ឋបាល​ ដូចជា ការ​ត្រួត​ពិនិត្យ​បន្ទាប់​បន្សំ​នៅ​ក្នុង​គោលបំណង​នៃ​ការ​ផ្ញើ​ប្រាក់​ ឬ​គោលបំណង​ស្រដៀង​គ្នា​នេះ។​

ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ជី​នៃ​ពេលវេលា​ (គោលដៅ)​ ចំពោះ​អ្នក​ទទួល​ប្រាក់​សម្រាប់​វិធី​ផ្ញើ​ប្រាក់​នីមួយៗ​។​​

[សេវា​ផ្ទេរ​ប្រាក់​ Furikomi​]
ប្រសិន​បើ​ប្រាក់​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ម៉ោង​ធ្វើ​ការ​របស់​ធនាគារ របាយការណ៍​នឹង​ត្រូវ​ផ្ញើ​ទៅកាន់​អ្នក​នៅ​ក្នុង​ពេល 30 នាទី ទៅ 1 ម៉ោង។ នៅ​ពេល​ដែល​យើង​បាន​ត្រួត​ពិនិត្យ​ប្រាក់​ដែល​បាន​ដាក់​រួច​ លេខកូដដកប្រាក់​នឹង​ត្រូវ​ចេញ​ជូនភ្លាមៗ ហើ​ប្រាក់​អាច​ដក​បាន​នៅ​ក្នុង​ស្រុក។
* វា​អាច​ត្រូវ​ការ​ពេល​ជិត​កន្លះ​ថ្ងៃ​សម្រាប់​ធនាគារ​នីមួយ​ៗ​ដើម្បី​ដាក់​ប្រាក់​ទោក្នុង​គណនី​ក្រុមហ៊ុន SBI Remit នៅ​ថ្ងៃ​ដែល​មាន​របាយការណ៍​ផ្ញើប្រាក់​ច្រើន ដូច​ជានៅ​ថ្ងៃ​ដែល​មាន​កា​រផ្ញើ​ប្រាក់​ច្រើន​ពី​ 5 ឬ 10 ដង និង​ថ្ងៃ​បើប្រាក់​បៀវត្សរ៍ ។ល។ សូម​អរគុណ​ទុក​ជា​មុន​សម្រាប់​ការ​យោគ​យល់​អធ្យាស្រ័យ​របស់​អ្នក​​លោក​អ្នក​។

[ការ​ផ្ញើ​ប្រាក់​តាម​ហាង​ទំនិញ​]
ជា​ទូទៅ​ យើ​ង​ទទួល​បាន​ការ​បញ្ជាក់​ពី​របាយការណ៍​ដាក់ប្រាក់​នៅ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​​ ក្រោយ​ពេល​ដែល​ប្រាក់​​បាន​ដាក់​រួច​។
នៅ​ពេល​ដែល​យើង​បាន​ត្រួត​ពិនិត្យ​ប្រាក់​ដែល​ដាក់​រួច​ លេខកូដ៨ខ្ទង់​ត្រូវ​ចេញ​ជូន​ភ្លាម​ៗ​ ហើយ​ប្រាក់​ក៏​អាច​ដក​បាន​នៅ​ក្នុង​ស្រុក​ដែរ។​

[ការ​ផ្ញើ​ប្រាក់​តាម​អ៊ីនធឺ​ណិត​]
នៅ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​ផ្ញើ​ប្រាក់​ លេខកូដ៨ខ្ទង់ ត្រូវ​ចេញ​ជូន ហើយ​ការ​ផ្ទេរ​ប្រាក់​អាច​ទទួល​បាន​។​​

[កាតផ្ញើប្រាក់]
មិនថាប្រាក់ដាក់នៅថ្ងៃចន្ទ-សុក្រ ថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកបុណ្យជាតិនោះទេ ជាទូទៅ លេខកូដ៨ខ្ទង់នឹងត្រូវចេញជូនក្នុងរយៈពេល 15 នាទី ហើយប្រាក់នោះអាចទទួលបាន។

ត្រឡប់​ទៅ​កាន់​ FAQ (ពេល​វេលា​ដែល​ត្រូវ​ការ)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​