FAQ (ការ​ចុះ​ឈ្មោះ​ជា​សមាជិក​)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​

ខ្ញុំមិនបានទទួលអ៊ីម៉ែលដែលបញ្ជាក់ថាខ្ញុំបានចុះឈ្មោះជាសមាជិកនោះទេ។

សូម​សាក​សួរ​មជ្ឈមណ្ឌល​សេវា​អតិថិជន​របស់​យើង​តាម​អ៊ីម៉ែល ឬ​តាម​ទូរសព្ទ ដើម្បី​ឲ្យ​យើង​ត្រួត​ពិនិត្យ​ស្ថានភាព (status)​នៃ​ការ​ចុះ​ឈ្មោះ​ជា​សមាជិក​របស់​អ្នក​។ យើង​ខ្ញុំ​សូម​អភ័យ​ទោស​​សម្រាប់​បញ្ហា​ណាមួយ​។​
សូម​ចំណាំ​ថា ករណី​នានា​ដែល​មាន​នៅ​ផ្នែក​ខាង​ក្រោម អាច​ជា​មូលហេតុ​ដែល​អ៊ីម៉ែល​របស់​អ្នក​មិន​ទាន់​មក​ដល់​។ យើង​នឹង​សាក​សួរ​ថា​តើ អ្នក​ពិត​ជា​បាន​ត្រួត​ពិនិត្យ​ព័ត៌មាន​នេះ​នៅ​មុន​ពេល​ធ្វើ​ការ​សាកសួរ​ណា​មួយ​ដែរ​ឬ​ទេ​។​

 

・អ្នក​អាច​មិន​អាច​ទទួល​បាន​អ៊ីម៉ែល​របស់​យើង​ដោយសារ​ការកំណត់​ spam ​របស់​អ្នក​។​
សូម​កែ​ប្រែ​ការកំណត់​ដូម៉េន​អ៊ីម៉ែល​របស់​អ្នក​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការទទួល​អ៊ីម៉ែល​ពី​ “@remit.co.jp”។ សូម​ត្រួត​ពិនិត្យ​​ជាមួយ​ក្រុមហ៊ុន​ទំនាក់​ទំនង​របស់​អ្នក​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការកំណត់ spam នៅ​ក្នុង​អ៊ីម៉ែល​។​
・អាសយដ្ឋាន​អ៊ីម៉ែល​របស់​អ្នក អាច​ពុំ​ត្រឹម​ត្រូវ​។​
ឡុកអ៊ីន​ទៅ​ក្នុង​ទំព័រ​សមាជិក​ ចូល​ទៅកាន់​ “​ព័ត៌មាន​លម្អិត​អំពី​ព័តមាន​សមាជិក​”​ រួច​ចុច​ “​ផ្លាស់​ប្តូរ​ព័ត៌មាន​សមាជិក”​ បន្ទាប់​មក​ កែ​តម្រូវ​អាសយដ្ឋាន​អ៊ីម៉ែល​នៅ​ខាង​ស្តាំ​ដៃ​។​

ត្រឡប់​ទៅ​កាន់​ FAQ (ការ​ចុះ​ឈ្មោះ​ជា​សមាជិក​)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​