FAQ (ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលកាតផ្សេងៗ)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
ក្រោយពេលបញ្ចប់ការកំណត់ដំបូង តើខ្ញុំទទួលយកកាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធបានដោយរបៀបណា?
កាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធត្រូវបានផ្ញើទៅកាន់អាសយដ្ឋានដែលបានចុះឈ្មោះតាមបញ្ញើសំបុត្រដែលបានចុះឈ្មោះ ដូច្នេះសូមទទួលយកវា។
បន្ទាប់ពីថ្ងៃបានបញ្ចប់ការបើកគណនី កាតនឹងត្រូវបានផ្ញើទៅដល់ក្នុងរយៈពេល១សប្តាហ៍ទៅ១០ថ្ងៃ (លើកលែងថ្ងៃសៅរ៍/អាទិត្យ/ថ្ងៃបុណ្យ)។
ប្រសិនបើអ្នកមិនបានទទួលយកកាតនោះដោយសារមិននៅផ្ទះ សូមពិនិត្យមើលលិខិតជូនដំណឹងរបស់ប្រៃសនីយ៍ ហើយសាកសួរទៅកាន់ប្រៃសនីយ៍។
បើផុតរយៈពេលរក្សាទុកនៅប្រៃសនីយ៍ហើយ អ្ននៅតែមិនអាចទទួលយក កាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធនោះនឹងត្រូវបានបញ្ជូនទៅកាន់ធនាគារ SBI Sumishin Net Bank វិញ។
ករណីបែបនេះ សូមបំពេញបែបបទផ្ញើកាតម្តងទៀតតាមរយៈទម្រង់សាកសួរព័ត៌មានរបស់ធនាគារ SBI Sumishin Net Bank។ ទម្រង់សាកសួរព័ត៌មានគឺនៅទីនេះ។