សេវាផ្ញើប្រាក់តាមហាងទំនិញ(Mart)

សេវា​ផ្ញើ​ប្រាក់​​នេះ​ ត្រូវ​បាន​ណែនាំ​សម្រាប់​អតិថិជន​ដែល​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​អំឡុង​ថ្ងៃ​ចន្ទ-សុក្រ​ ឬ​អ្នក​ដែល​មិន​អាច​ចូល​ទៅ​ប្រើ​គណនី​ធនាគារ​បាន​។​


ដំណើរការសេវាកម្ម

1 សំណើសុំ​ផ្ញើ​ប្រាក់​ពី​គេហទំព័រ​សមាជិក​របស់​ក្រុមហ៊ុន SBI Remit​

ជ្រើសរើស​ “​ដាក់​ប្រាក់​នៅ​តាម​ហាង​លក់​ទំនិញ”​ ពី​ជម្រើស​ផ្ញើ​ប្រាក់​នៅ​ក្នុង​គេហទំព័រ​សមាជិក​។​
នៅ​ពេល​ទទួល​បាន​សំណើ​សុំ​ផ្ញើ​ប្រាក់​ហើយ​ លេខ​ផ្ញើ​ប្រាក់​តាម​ហាង​លក់​ទំនិញ (a 5 + លេខ 12 ខ្ទង់) នឹង​ចេញ​ជូន​។​ កត់ត្រា​អំពី​នីតិវិធី​ដំណើរការ​ម៉ាស៊ីន​ដក​ប្រាក់​ Multi Copier និង​លេខ​ផ្ញើ​ប្រាក់​តាម​ហាង​លក់​ទំនិញ​ រួច​បន្ត​ទៅ​កាន់​ទីតាំង​របស់​Family Mart​ណាមួយ​។​

*លេខ​ផ្ញើ​ប្រាក់​តាម​ហាង​លក់​ទំនិញ​ មាន​​ទាំង​អស់ 17 ខ្ទង់​ ដែល​មាន​លេខ​កូដ​ក្រុមហ៊ុន 5 ខ្ទង់​ (20020) និង​លេខ​ផ្ញើ​ប្រាក់​ 12 ខ្ទង់​។​

2 ដំណើរការ​ម៉ាស៊ីន​ដក​ប្រាក់​ Multi Copier

 នីតិវិធី​ដំណើរការ​ម៉ាស៊ីន​ដក​ប្រាក់ Multi Copier

ជ្រើស​រើស​ក្រុមហ៊ុន​ SBI Remit ពី​ជម្រើស​ “ការ​ផ្ញើ​ប្រាក់​អន្តរជាតិ​” ​នៅ​លើ​ម៉ាស៊ីន​ Multi Copier (ស្ថានីយ​ពហុ​ព័ត៌មាន​) នៅ​ក្នុង​ទីតាំង​របស់ Family Mart ណាមួយ​។ បន្ទាប់​មក​​ដាក់​លេខ​ផ្ញើ​ប្រាក់​តាម​ហាង​ទំនិញ​ និង​ព្រីន​បង្កាន់​ដៃ​បង់​ប្រាក់​របស់​អ្នក​ (សំបុត្រ​ពាក្យ​ស្នើ​សុំ​របស់​ Multi Copier)។

3 ការ​ទូទាត់​ប្រាក់​តាម​កន្លែង​គិត​ប្រាក់​របស់​ Family Mart។

បង្ហាញ​បង្កាន់​ដៃ​របស់​អ្នក​ (សំបុត្រ​ពាក្យ​សុំ Multi Copier) នៅ​កន្លែង​គិត​ប្រាក់​ និង​ធ្វើ​ការ​បង់ប្រាក់​។ ត្រូវ​ប្រាកដ​អ្នក​បាន​ទទួល​សំណៅ​ថត​ចម្លង​នៃ​ព័ត៌មាន​លម្អិត​នៃ​ប្រតិបត្តិការ​សាច់​ប្រាក់​ / បង្កាន់ដៃ​ទទួល​ប្រាក់​ (សំណៅ​ថត​ចម្លង​សម្រាប់​អតិថិជន​) ពី​បុគ្កលិក​ហាង​ទំនិញ​។​

*ការ​ទូទាត់​ប្រាក់​អាច​ធ្វើ​ទៅ​បាន​ជា​សាច់​ប្រាក់​តែ​ប៉ុណ្ណោះ​។​

4 ​នឹង​មាន​ការ​ផ្ញើ​អ៊ីម៉ែល​មួយ​បន្ទាប់​ពី​ការ​ផ្ញើ​ប្រាក់​​បាន​ដំណើរ​ការ​រួច​។

ប្រាក់​ត្រូវ​បាន​ផ្ញើ​ជា​រូបិយប័ណ្ណ​ណាមួយ​ នៅ​ពេល​ដែល​ថ្លៃ​ដាក់​ប្រាក់ និង​ថ្លៃ​សេវា​ផ្ញើ​ប្រាក់​ត្រូវ​បាន​កាត់​រួច​ពី​ចំនួន​ទឹក​ប្រាក់​ដាក់​រួច​។
នៅ​ពេល​ដែល​នីតិវិធី​នេះ​​បាន​បញ្ចប់​សព្វគ្រប់​​អ៊ីម៉ែល​មួយ​នឹង​ត្រូវ​បាន​គេ​ផ្ញើ​ទៅ​ដោយ​បញ្ជាក់​ប្រាប់​អ្នក​អំពី​ថ្លៃ​សេវា​ អត្រា​ប្តូរ​ប្រាក់​ ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ទទួល​បាន​នៅ​ក្នុង​ស្រុក​ និង​លេខ​ដក​ប្រាក់​។​

5 ប្រាក់​ទាំង​នេះ​ នឹង​ត្រូវ​ទទួល​បាន​តាម​វិធីសាស្រ្ត​ផ្ញើ​ប្រាក់​ដែល​បញ្ជាក់​ជូន​

សម្រាប់​ការ​ដកប្រាក់​ជា​សាច់​ប្រាក់​ លេខ​ដក​ប្រាក់​នឹង​ត្រូវ​ចេញ​ជូន​នៅ​ពេល​ណា​ដែល​ការ​ផ្ញើ​ប្រាក់​នោះ​បាន​បញ្ចប់​។​ ប្រាក់​អាច​ដក​បាន នៅ​ពេល​ណា​ដែល​អ្នក​ទទួល​បាន​លេខ​ RN។
ការ​ផ្ទេរ​ប្រាក់​ទៅកាន់​គណនី​ធនាគារ​ អាច​ត្រូវ​ការ​ពេល​ 1-3 ថ្ងៃ​ធ្វើ​ការ​ សម្រាប់​ឲ្យ​ប្រាក់​នោះ​អាច​ផ្ទេរ​ទៅ​ក្នុង​គណនី​ដែល​បាន​កំណត់​នោះ​។​