ប័ណ្ណ​ផ្ញើ​ប្រាក់​

សេវាកម្ម​នេះ​ អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ ការ​ផ្ញើ​ប្រាក់​ដោយ​ប្រើ​ប័ណ្ណ​ផ្ញើ​ប្រាក់​ពី​ ATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន និង ATMធនាគារLawson​ នៅ​ទូទាំង​ប្រទេស​ជប៉ុន​។​ យើង​ចេញ​ប័ណ្ណ​មួយ​សម្រាប់​​អ្នក​ទទួល​ប្រាក់​ម្នាក់​ និង​សម្រាប់​វិធីសាស្រ្ត​ផ្ញើ​ប្រាក់​មួយ​។​
ប័ណ្ណ​ចេញ​ជូន​ដោយ​ឥត​គិត​ថ្លៃ​។

សេវាកម្ម​នេះ​ អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ ការ​ផ្ញើ​ប្រាក់​ដោយ​ប្រើ​ប័ណ្ណ​ផ្ញើ​ប្រាក់​ពី​ ATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន និង ATMធនាគារLawson​ នៅ​ទូទាំង​ប្រទេស​ជប៉ុន​។​ យើង​ចេញ​ប័ណ្ណ​មួយ​សម្រាប់​​អ្នក​ទទួល​ប្រាក់​ម្នាក់​ និង​សម្រាប់​វិធីសាស្រ្ត​ផ្ញើ​ប្រាក់​មួយ​។​
ប័ណ្ណ​ចេញ​ជូន​ដោយ​ឥត​គិត​ថ្លៃ​។

 


ដំណើរការសេវាកម្ម

1 ការ​ដាក់​ពាក្យ​សុំ​ប័ណ្ណ​

បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​នេះ​ សូម​ជ្រើស​រើស​ “ប្រើ​ប័ណ្ណ​ផ្ញើ​ប្រាក់”​ នៅ​ពេល​ចុះ​ឈ្មោះ​អ្នក​ទទួល​ប្រាក់​។​ បន្ទាប់​មក​ យើង​នឹង​ផ្ញើ​ប័ណ្ណ​ផ្ញើ​ប្រាក់​ទៅ​កាន់​អាសយដ្ឋាន​ចុះ​បញ្ជី​របស់​អ្នក​។​ វា​អាច​ត្រូវ​ការ​ពេល​ប្រហែល​ 1-2 សប្តាហ៍​។​

នៅ​មុន​ពេល​ដាក់​ពាក្យ​សុំ​ប័ណ្ណ​ថ្មី​ សូម​ប្រាកដ​ថា​ព័ត៌មាន​លម្អិត​នៃ​អាសយដ្ឋាន​របស់​អ្នក​គឺ​ជា​ព័ត៌មាន​ថ្មី​បំផុត​។​

2 ការ​ដាក់​ប្រាក់​នៅ​ ATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន/ATMធនាគារLawson​

រៀបចំកាតផ្ញើប្រាក់សម្រាប់អ្នកទទួលដែលអ្នកចង់ផ្ញើ និង សាច់ប្រាក់ រួចសូមដាក់ប្រាក់តាមការណែនាំពីប្រតិបត្តិការរបស់ATMដូចខាងក្រោម។​
ការណែ​នាំ​សម្រាប់​អ្នក​ប្រើប្រាស់​ ត្រូវ​បាន​បង្ហាញ​នៅ​ខាង​ខ្នង​នៃ​ប័ណ្ណ​ផ្ញើ​ប្រាក់​។​

ស្តីអំពីរបៀបប្រើប្រាស់ATMធនាគារប៉ុស្តិ៍សំបុត្រជប៉ុន បើក បិទ

 

ស្តីអំពីរបៀបប្រើប្រាស់ATMធនាគារLawson បើក បិទ

អ្នកអាចស្វែងរកATMដែលនៅជិតអ្នកបំផុតតាមរយៈវេបសាយធនាគារLawson

 

 

3 អ៊ីម៉ែល​បញ្ជាក់​ នឹង​ត្រូវ​ផ្ញើ​​ជូន​​បន្ទាប់​ពី​បាន​ដំណើរការ​ការ​ផ្ញើ​ប្រាក់​រួច។​

ប្រាក់​ត្រូវ​បាន​ផ្ញើ​ជា​រូបិយប័ណ្ណ​ណាមួយ​ នៅ​ពេល​ដែល​ថ្លៃ​ដាក់​ប្រាក់ និងថ្លៃ​សេវា​ផ្ញើ​ប្រាក់​ត្រូវ​បាន​កាត់​រួច​។​
អ៊ីម៉ែល​ផ្ទៀង​ផ្ទាត់​នឹង​ជូន​ដំណឹង​ដល់​អ្នក​អំពី​ថ្លៃ​សេវា​ អត្រា​ប្តូរ​ប្រាក់​ ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ទទួល​បាន​នៅ​ក្នុង​ស្រុក​ និង​លេខ​ដក​ប្រាក់​ (RN)។​

4 ប្រាក់​ត្រូវ​ទទួល​បាន​តាម​វិធីសាស្ត្រ​ផ្ញើ​ប្រាក់​ដែល​បាន​ចុះ​បញ្ជី។

ប្រសិន​បើ​ប្រាក់​ត្រូវ​ផ្ញើ​នោះ​ត្រូវ​ដក​ជា​សាច់​ប្រាក់​ លេខ​ដកប្រាក់ (RN) នឹង​ត្រូវ​ចេញ​ជូន​នៅ​ពេល​ការ​ផ្ញើ​ប្រាក់​នោះ​បាន​បញ្ចប់​។​ នៅ​ត្រង់​ចំណុច​នេះ​ ប្រាក់​នឹង​អាច​ដក​បាន​។​
ប្រសិន​បើ​ប្រាក់​ត្រូវ​ផ្ញើ​ទៅ​កាន់​គណនី​ធនាគារ​ណាមួយ ប្រាក់​នោះ​អាច​ត្រូវការ​ពេល​ប្រហែល​ ០-២ ម៉ោង​ដើម្បី​អាច​ដក​ប្រាក់​នោះ​បាន​។​