FAQ (អំពីកាតផ្សេងៗ)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
សូមប្រាប់ខ្ញុំពីរបៀបផ្តល់កាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធ/កាតផ្ទៀងផ្ទាត់លេខ ឲ្យឡើងវិញ។
អ្នកអាចចូលទៅកម្មវិធីស្មាតហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ NEOBANK ដើម្បីបំពេញបែបបទស្នើផ្តល់កាតម្តងទៀតនៅលើអាក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» ដែលមាននៅក្នុង «ព័ត៌មានអតិថិជន»។
ប៉ុន្តែ ប្រសិនបើមូលហេតុស្នើផ្តល់កាតម្តងទៀតគឺដោយសារការបាត់កាត សូមដាក់ពាក្យជូនដំណឹងអំពីការបាត់កាតជាមុនសិន។ ព័ត៌មានលម្អិត សូមពិនិត្យមើលនៅកន្លែង«បានបាត់កាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធ/កាតផ្ទៀងផ្ទាត់លេខ»។
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីទៅកាន់អេក្រង់គោលដៅ។
①ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» ហើយចុចលើប៊ូតុង«NEOBANK»។


②បន្ទាប់ពីចូលដល់ទំព័រដើមនៃ SBI Remit NEOBANK សូមចុចយក«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន»។


③ប្តូរទៅអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន»។


④នៅអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» រំកិលចុះក្រោម ហើយចុចលើប៊ូតុង«ស្នើសុំ»នៅកន្លែង«ផ្តល់កាតម្តងទៀត»ដែលមាននៅក្នុង«ការកំណត់កាត»។


⑤ប្តូរទៅអេក្រង់«ផ្តល់កាតម្តងទៀត»។
សូមបំពេញបែបបទស្នើសុំផ្តល់កាតម្តងទៀតតាមការណែនាំលើអេក្រង់។

