FAQ (អំពីកាតផ្សេងៗ)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
ខ្ញុំបានធ្វើបាត់កាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធ/កាតផ្ទៀងផ្ទាត់លេខ ហើយ។ តើត្រូវបំពេញបែបបទអ្វីខ្លះ?
សូមដាក់ពាក្យជូនដំណឹងអំពីការបាត់កាតភ្លាម។
អ្នកអាចដាក់ពាក្យជូនដំណឹងអំពីការបាត់កាតនៅលើអេក្រង់«ការបាត់/ខូចកាត»ដែលមាននៅគេហទំព័រ NEOBANK។
សូមចូលទៅកម្មវិធីស្មាតហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ SBI Remit NEOBANK ដើម្បីចូលទៅអេក្រង់«ការបាត់/ខូចកាត» ដែលមាននៅក្នុងកន្លែង «សាកសួរព័ត៌មាន»។
បន្ទាប់មក សូមបំពេញបែបបទស្នើសុំផ្តល់កាតឡើងវិញ។
ដោយឡែក ពេលដាក់ពាក្យជូនដំណឹងអំពីការបាត់កាត ប្រតិបត្តិការខាងក្រោមនឹងត្រូវបានបញ្ឈប់។
・ធ្វើការកំណត់ពីការបាត់កាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធ・・・ប្រតិបត្តិការតាម ATM/ប្រតិបត្តិការតាមកាតឥណពន្ធ
・ធ្វើការកំណត់ពីការបាត់កាតផ្ទៀងផ្ទាត់លេខ・・・ប្រតិបត្តិការដែលបានប្រើលេខបញ្ជាក់
ករណីបាត់នៅក្រៅផ្ទះ ឬប្រហែលជាត្រូវបានគេលួច សូមដាក់ពាក្យជូនដំណឹងទៅប៉ូលិសដែរ។
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីទៅកាន់អេក្រង់គោលដៅ។
①ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» ហើយចុចលើប៊ូតុង«NEOBANK»។


②បន្ទាប់ពីចូលដល់ទំព័រដើមនៃ SBI Remit NEOBANK សូមចុចសញ្ញា «≡»ដែលមាននៅលើខាងឆ្វេង។


③ក្នុងម៉ឺនុយ សូមចុចកន្លែង «សាកសួរព័ត៌មាន»។


④ចុចយក«ការបាត់/ខូចកាត»ដែលមាននៅលើទំព័រដើមនៃអេក្រង់«សាកសួរព័ត៌មាន»។


⑤ប្តូរទៅកាន់ទំព័រ«ការបាត់/ខូចកាត»។
សូមអនុវត្តតាមជំហាន«ពេលបាត់កាត» ហើយចុចយក«បែបបទស្តីពីការបាត់កាត»។


⑥ប្តូរទៅកាន់អេក្រង់«បាត់/រកឃើញកាត»។
នៅប៊ូតុង«បាត់កាត» សូមជ្រើសរើសប្រភេទកាតដែលបានបាត់ ហើយចុចយក«ជូនដំណឹងអំពីការបាត់»។


ត្រឡប់ទៅទំព័រ «បាត់/ខូចកាត»ដែលមាននៅ ⑦⑤។
សូមអនុវត្តតាមជំហាន«ពេលបាត់កាត» ហើយចុចលើ«បែបបទស្នើសុំផ្តល់កាតម្តងទៀត»។


⑧ប្តូរទៅអេក្រង់«ផ្តល់កាតម្តងទៀត»។
សូមជ្រើសរើសមូលហេតុផ្តល់កាតឡើងវិញនៅចំណុច «បាត់/ត្រូវបានលួច» ហើយបំពេញបែបបទស្នើសុំផ្តល់កាតម្តងទៀត។

