FAQ (អំពីកាតផ្សេងៗ)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
ខ្ញុំបានបញ្ចូលលេខសម្ងាត់កាតដកប្រាក់ខុស ហើយប្រើកាតលែងបាន។ តើខ្ញុំត្រូវបំពេញបែបបទអ្វីខ្លះដើម្បីប្រើកាតបានឡើងវិញ?
សូមកំណត់លេខសម្ងាត់កាតដកប្រាក់ឡើងវិញ។ ក្រោយបញ្ចប់ការកំណត់ អ្នកនឹងអាចប្រើកាតដកប្រាក់ឡើងវិញជាមួយលេខសម្ងាត់ថ្មី។
អ្នកអាចចូលទៅកម្មវិធីស្មាតហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ NEOBANK ដើម្បីប្តូរលេខសម្ងាត់តាមអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» ដែលមាននៅក្នុង «ព័ត៌មានអតិថិជន»។
អ្នកត្រូវមានពាក្យសម្ងាត់សម្រាប់ប្រតិបត្តិគេហទំព័រ និងកាតផ្ទៀងផ្ទាត់លេខដើម្បីបំពេញបែបបទ។
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីទៅកាន់អេក្រង់គោលដៅ។
①ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» ហើយចុចលើប៊ូតុង«NEOBANK»។


②ក្រោយប្តូរទៅទំព័រដើមនៃធនាគារ SBI Remit NEOBANKហើយ ចុចយក«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន»។


③ប្តូរទៅកាន់អេក្រង់«ផ្ទៀតព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអិតិថិជន»។


④នៅអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» រំកិលចុះក្រោម ហើយចុចលើប៊ូតុង«កំណត់»នៅកន្លែង«កំណត់ឡើងវិញនូវលេខសម្ងាត់កាតដកប្រាក់»ដែលមាននៅក្នុង«ការកំណត់កាត»។


⑤ប្តូរទៅអេក្រង់«កំណត់ឡើងវិញនូវលេខសម្ងាត់កាតដកប្រាក់»។
សូមបំពេញបែបបទកំណត់លេខសម្ងាត់ឡើងវិញ ដោយអនុវត្តតាមការណែនាំលើអេក្រង់។

